Thursday, January 17, 2013

យល់ដឹង​អំពី​ការប្រើ​ថ្នាំ​Tetracycline



 សម្រាប់​ការព្យាបាល នូវ​ប្រភេទ​ជាទូទៅ​បំផុត នៃ​ការបង្ក​រោគ​ដែល​បណ្តាល​មកពី ពពួក​បាក់តេរី នោះ​កម្រិត​ដូស​នៃ​ថ្នាំ តេត្រា​ស៊ីគ្លី​ន ដែល​ត្រូវបាន​ណែនាំ​គឺ ២៥០​មី​លី​ក្រាម ឬ ៥០០​មី​លី​ក្រាម ៤​ដង ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ពី ៧ ទៅ ១៤​ថ្ងៃ ។ កម្រិត​ដូស នៃ​ថ្នាំ​តេត្រា​ស៊ីគ្លី​ន ដែល​ត្រូវបាន​ណែនាំ ចំពោះ ការព្យាបាល ជំងឺ​មុន​ដែល​មាន​សភាព​ពី មធ្យម ដល់ ធ្ងន់ធ្ងរ​គឺ ចាប់ពី ១២៥​មី​លី​ក្រាម ទៅ ៥០០ មី​លី​ក្រាម ២​ដង​ជា​រៀងរាល់ថ្ងៃ ។ សម្រាប់​ការសម្លាប់​នូវ​មេរោគ ពពួក Helicobacter pylori  កម្រិត​ដូស នៃ​ថ្នាំ តេត្រា​ស៊ីគ្លី​ន  គឺ ៥០០​មី​លី​ក្រាម​២ ទៅ​៤​ដង ជា​រៀងរាល់ថ្ងៃ គឺ​អាស្រ័យ​ទៅតាម រយៈពេល ដែល ត្រូវបាន​ប្រើប្រាស់​។ កត្តា​អាយុ និង ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត របស់​អ្នកជំងឺ អាច​នឹង​ជះ ឥទ្ធិពល​ទៅដល់ កម្រិត​ដូស​នៃ​ថ្នាំ​តេ​ត្រា​ស៊ីគ្លី​ន ដែល​ពួកគេ​ត្រូវ​ប្រើ ។​

​វេជ្ជបញ្ជា​នឹងត្រូវ​ចេញ ទៅកាន់​អ្នកជំងឺ​ខុសៗ​គ្នា ដោយ​អាស្រ័យ​ទៅតាម​កត្តា​មួយចំនួន ដូចខាងក្រោម នេះ ៖

·         ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ ដែល​អ្នក​កំពុងតែ​ត្រូវបាន​ទទួល នូវ​ការព្យាបាល​។​

·         អាយុ​របស់​អ្នក​។​

·         តើ​អ្នក​មាន​មុខងារ​តម្រង​នោម​ថយចុះ​ដែរឬទេ​?

·         ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត ដែល​អ្នក​អាច​មាន​។​

·         ប្រភេទ​ឱសថ​ផ្សេងទៀត ដែល​អ្នក​អាច​នឹង​កំពុងតែ​បន្ត​ប្រើប្រាស់​។​

​ អ្នក​ត្រូវ​តែ​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ឬ ឱសថ​ការី អំពី​ការប្រើប្រាស់​ថ្នាំ ហើយ​អ្នក​មិន​ត្រូវ​ធ្វើការ កែប្រែ​កម្រិត​វា នោះទេ ដរាបណា អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ណែនាំ​អ្នក អោយ​ធ្វើ​ដូច​នោះ ។​

​កម្រិត​ដូស​តេត្រា​ស៊ីគ្លី​ន សម្រាប់​ព្យាបាល​ការបង្ក​រោគ​ដោយសារ​ពពួក​បាក់តេរី​

    កម្រិត​ដូស​នៃ​ថ្នាំ​តេ​ត្រា​ស៊ីគ្លី​ន ដែល​ត្រូវបាន​ណែនាំ សម្រាប់​ការបង្ក​រោគ​ជាទូទៅ ដែល​បង្កោ​ដោយ ពពួក​បាក់តេរី គឺ តេត្រា​ស៊ីគ្លី​ន ២៥០​មី​លី​ក្រាម ឬ ៥០០​មី​លី​ក្រាម លេប ៤​ដង ជា​រៀងរាល់ថ្ងៃ ប្រើ ក្នុង រយៈពេល​ពី ៧ ទៅ ១៤​ថ្ងៃ ។ សម្រាប់​ការបង្ក​រោគ ដេល​មាន​សភាព​រុំាំរ៉ៃ ឬ ធ្ងន់ធ្ងរ​ជាង​នេះ នោះ​អ្នក​ផ្តល់ សេវា​ថែទាំ​សុខភាព​របស់​អ្នក នឹង​អាច​បន្ត​នូវ​រយៈពេល​នៃ​ការព្យាបាល​នេះ បន្ថែមទៀត​។​

     សម្រាប់​កុមារ ដែល​មាន​អាយុ ៨​ឆ្នាំ ឬ ច្រើន​ជាង​នេះ កម្រិត​ដូស​នៃ​ថ្នាំ​នេះ អាច​មាន​កម្រិត​ចាប់ពី ( គឺ​អាស្រ័យ​ទៅតាម ទម្ងន់​រាងកាយ​) ២៥ ទៅ ៥០​មី​លី​ក្រាម ក្នុង​ទម្ងន់​រាងកាយ ១​គីឡូក្រាម ( មី​លី​ក្រាម / គីឡូក្រាម​/ ថ្ងៃ ) ហើយ​វា​ត្រូវបាន​បែងចែក​ជា ៤​ដង ប្រចាំថ្ងៃ និង ប្រើ​សម្រាប់​រយៈពេល​ពី ៧ ទៅ ១៤​ថ្ងៃ ។​

​កម្រិត​ដូស​នៃ​ថ្នាំ​តេ​ត្រា​ស៊ីគ្លី​ន សម្រាប់​ព្យាបាល​ជំងឺ​មុន​

     កម្រិត​ដូស​នៃ​ការណែនាំ នៃ​ការប្រើ​ថ្នាំ​តេត្រា​ស៊ីគ្លី​ន សម្រាប់​ព្យាបាល​ជំងឺ​មុន ដែល​មាន​សភាព​ចាប់ពី មធ្យម រហូតដល់ សភាព​ធ្ងន់ធ្ងរ គឺ ១២៥​មី​លី​ក្រាម ទៅ ៥០០​មី​លី​ក្រាម ប្រើ​វា ២​ដង ជា​រៀងរាល់ថ្ងៃ ។ សម្រាប់​ការព្យាបាល​ជំងឺ​មុន រយៈពេល​នៃ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ គួរ​ត្រូវ​បាន​បន្ត អោយបាន​យ៉ាង ហោច​ណាស់ ១២​សប្តាហ៍ ដើម្បី​ទទួលបាន​លទ្ធផល​ពេញលេញ ៕​

Twitter Delicious Facebook Digg Stumbleupon Favorites More