Thursday, January 17, 2013

អាការៈរបស់ជម្ងឺមហារីកកស្បូន

ជម្ងឺមហារីកកស្បូនគឺជាជម្ងឺមហារីកកាចមួយដែលជួបប្រទះទៅលើស្ត្រីភេទ ក៏ជាជម្ងឺមហារីកនៃមូលហេតុជម្ងឺដែលបានរកឃើញតែមួយគត់ផងដែរ។ ជម្ងឺមហារីកកស្បូនគឺបណ្តាលមកពីឆ្លងវីរុស (HPV) វីរុស (HPV)នោះអាចទាក់ទងបញ្ជូនឆ្លងកាត់នឹងស្បែកតែម្តង ហើយថេរវេលាបង្ករោគមានរយៈពេលជាង10ឆ្នាំ ប៉ុន្តែជម្ងឺមហារីកកស្បូនអាចមានវិធានការការពារ គ្រាន់តែស្វែងយល់ពីរោគសញ្ញារបស់វា ហើយកំនត់ពេលវេលាធ្វើការស្កេន(Screening)ជម្ងឺមហារីកកស្បូន បើជួបប្រទះកើតមានវាភ្លាម រួសរាន់ព្យាបាលជាប្រញាប់។

រោគសញ្ញាបង្ហាញពីជម្ងឺមហារីកកស្បូន

1. ទាក់ទងនឹងកស្បូនដាច់រលាត់ ៖ ជាទូទៅ អ្នកជម្ងឺភាគច្រើនគឺកស្បូនដាច់រលាត់ កស្បូនមានដាច់រលាត់កំរិតខ្លាំង ជាមូលហេតុដ៏សំខាន់ក្នុងការកើតមានរោគមហារីកផងដែរ។
2. ភាពរំភើបមានការចេញឈាម ៖ ភាពរំភើបមានការចេញឈាមគឺជារោគសញ្ញាមហារីកកស្បូនដែលលេចឡើងជាងគេបំផុត ប្រហែលជា70%-80% នៃអ្នកជម្ងឺមហារីកកស្បូន ទ្វារមាសរបស់គាត់មានចេញឈាម។ ភាគច្រើនតែងតែបង្ហាញថា ក្រោយពេលរួមភេទរួច ឬក៏ធ្វើការពិនិត្យរោគស្ត្រីរួច ឬក៏បត់ជើងធំមានការប្រើកម្លាំងខ្លាំង បណ្តាលឲ្យទ្វារមាសមានការធ្លាក់ស និង មានលាយឈាមផងដែរ។
3. ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌ ៖ រដូវរបស់ស្ត្រីវ័យចំនាស់មានរយៈពេលច្រើនឆ្នាំ ភ្លាមៗនោះក៏មានការចុករមួលក្នុងពោះដោយគ្មានមូលហេតុអ្វីសោះ។ កំរិតនៃការហូរឈាមមិនសូវជាច្រើនទេ ប៉ុន្តែមានការឈឺក្នុងពោះ ឈឺចង្កេះ និងរោគសញ្ញាផ្សេងៗទៀត ហើយអាចងាយនឹងធ្វេសប្រហែស។ ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌនេះ ភាគច្រើនជាសញ្ញាដំណាក់កាលដំបូងនៃជម្ងឺមហារីកកស្បូន អ្នកជម្ងឺវ័យចំណាស់មួយចំនួនគឺបណ្តាលមកពីរោគសញ្ញាទាំងអស់នេះក៏មកធ្វើការវិនិច្ឆ័យរោគ ហើយក៏ទទួលបានការវិនិច្ឆ័យរោគ និងរួសរាន់ព្យាបាលជម្ងឺមហារីកកស្បូនដំណាក់កាលដំបូងនេះតែម្តង។
4. ឈឺចុកចាប់ ៖ តែងតែកើតឡើងនូវការឈឺចាប់នៅត្រង់ផ្នែកខាងក្រោមពោះ ឬ ឈឺចង្កេះ ជួនកាលការឈឺចាប់នោះអាចកើតមាននៅត្រង់ពោះផ្នែកខាងលើ ភ្លៅ និងគន្លាក់ឆ្អឹងសន្លាក់ នៅពេលមករដូវ បត់ជើងធំ ឬក៏នៅពេលរួមភេទនោះ គឺមានការឈឺចុកចាប់ទ្វេដង ជាពិសេសនៅពេលដែលការហើមរលាកបានថយចុះនៅក្នុងការពង្រីកសរសៃភ្ជាប់គន្លាក់ឆ្អឹងរបស់ស្បូន ឬក៏នៅក្នុងការរាលដាលទៅលើសរសៃភ្ជាប់គន្លាក់ឆ្អឹងទូទៅត្រង់ផ្នែកខាងក្រោម នឹងក្លាយទៅជាជម្ងឺស្បូនរ៉ាំរ៉ៃនៅជិតដំណើរហើមរលាករបស់ជាលិកាដែលត្រូវបានតភ្ជាប់គ្នានោះ នៅពេលដែលសរសៃពួរ(Cardinal Ligament)បានរីកធំ ការឈឺចាប់កាន់តែខ្លាំង។ រាល់ការប៉ះពាល់កស្បូន ធ្វើឲ្យមានការឈឺចាប់ភ្លាមៗនៅទីតាំងឆ្អឹងត្រគាកដែលមានឈ្មោះថា(Iliac fossa) និងកញ្ចូញគូទ ហើយមានអ្នកជម្ងឺមហារីកកស្បូនមួយចំនួនលេចចេញនូវអាការៈក្អួតចង្អោរផងដែរ។ល។
5. ទ្វារមាសធ្លាក់សជាច្រើន ៖ ជាទូទៅ មានអ្នកជម្ងឺមហារីកកស្បូនប្រហែលជា75%-85% មានបរិមាណធ្លាក់សដែលមានកំរិតខុសៗគ្នា។ ភាគច្រើនបង្ហាញឲ្យឃើញថារន្ធយោនីមានហៀរទឹករងៃជាច្រើន ក្រោយមកក៏មានធុំក្លិនស្អុយ និងមានការប្រែប្រួលពណ៌ផងដែរ។ ដោយសារតែការកំរើកឡើងនៃមហារីកចំពោះអ្នកជម្ងឺមហារីកកស្បូន ធ្វើឲ្យមុខងារធ្លាក់សនៃក្រពេញស្បូនមានសភាពហួសហេតុ បណ្តាលឲ្យការធ្លាក់សមានលក្ខណៈដូចជ័រកាវអញ្ចឹង។ ការធ្លាក់សមានសភាពខុសប្រក្រតីនេះមានបង្ហាញឲ្យឃើញបរិមាណមានកំរិតច្រើន និងមានការប្រែប្រួលខុសពីធម្មតាផងដែរ ទាំងនេះហើយគឺជារោគសញ្ញាដំណាក់កាលដំបូងនៃជម្ងឺមហារីកកស្បូន។

Twitter Delicious Facebook Digg Stumbleupon Favorites More