Thursday, January 17, 2013

ស្ត្រីអាចនឹងមិនសូវមាន សញ្ញាមុនមកឈាមរដូវ បើបរិភោគអាហារ សម្បូរវីតាមីនB

ការ​សិក្សា​ថ្មី​បាន​បង្ហាញ​ថា​ ស្ត្រី​អាច​នឹង​មិនសូវ​មាន​រោគ​សញ្ញា​ពេល​មុន​មាន​រដូវ​ (premenstrual​ syndrome)​ ប្រសិនបើ​បាន​ទទួលទាន​គ្រាប់​គ្រាន់​នូវ​អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​ B​ ចំនួន​ពីរ​ប្រភេទ​។​ ស្ត្រី​ដែល​បាន​បរិភោគ​ជាតិ​ thiamine​ (​វីតាមីន​ B1)​ និង​ riboflavin​ (​វីតាមីន​ B2)​ សម​ល្មម​នៅ​ក្នុង​ចំណីអាហារ​ប្រចាំ​ថ្ងៃ​ធ្វើ​អោយ​ពួក​ គេ​អាច​កាត់​បន្ថយ​ ទៅ​នឹង​ ការ​ ប្រឈម​មុខ​នៃ​ រោគ​សញ្ញា​ពេល​មុន​មាន​រដូវ​ (PMS)​ ។​
ជាតិ​ Thiamine​ ត្រូវ​បាន​គេ​រក​ ឃើញ​នៅ​ក្នុង​ គ្រាប់​ធញ្ញជាតិ​,​ គ្រាប់សណ្តែក​ និង​ សណ្តែកដី​ ។​ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ ការ​ទទួលទាន​ចំណីអាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ Thiamine​ ២​ ទៅ​ ៣​ ដង​ក្នុង​មួយ​ ថ្ងៃ​ ហាក់ដូចជា​អាច​កាត់​បន្ថយ​បញ្ហា​ PMS​ ។​
ចំណែកឯ​ Riboflavin​ មាននៅ​ក្នុង​ ទឹក​ដៅ​គោ​,​ ស៊ុត​,​ សាច់សត្វ​ និង​ ប​ង្លែ​ពណ៌​បៃតង​ ។​ អ្នក​ស្រាវជ្រាវ​បានអោយ​ជា​ដំបូន្មាន​ថា​  “​សូម​ព្យាយាម​បរិភោគ​ចំណីអាហារ​ អោយ​បាន​ គ្រប់មុខ​ និង​ គ្រប់គ្រាន់​ជា​ពិសេស​ គ្រាប់​ធញ្ញជាតិ​,​ ស្ពៃបូកគោ​,​ សាច់​គោ​,​ ទឹកដោះគោ​,​ ទឹក​សណ្តែកសៀង​ ឬ​ ក៏​សាច់សត្វ​ ព្រោះ​វា​មាន​ប្រយោជន៍​យ៉ាង​ សំខាន់​សំរាប់​ សុខភាព​ មនុស្ស​ទូទៅ​,​ ជា​ពិសេស​សំរាប់​ស្ត្រី​ដែល​ចង់​ការពារ​ខ្លួន​ទៅ​នឹង​ PMS”​ ។​
អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​,​ លោក​វេជ្ជបណ្ឌិត​ Patricia​ O.​ Chocano-Bedoya​ មក​ពីសា​កល​ វិទ្យាល័យ​ Massachusetts,​ បាន​សិក្សា​ និង​ តាមដាន​ទៅ​លើ​ស្ត្រី​ដែល​បាន​ស្ម័គ្រចិត្ត​ចូល​ រួម​ចំនួន​ ៣០០០​ នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ។​ ស្ត្រី​ទាំងអស់​ពុំ​មាន​បញ្ហា​ PMS​ ទេ​នៅ​ពេល​ចាប់ផ្តើម​ការ​សិក្សា​នេះ​,​ ហើយ​ពួក​គេ​ត្រូវ​ឆ្លើយ​ទៅ​នឹង​តារាង​សំនួរ​អំពី​របប​អាហារ​របស់​ពួក​គេ​,​ ចំនួន​ ៣​ លើក​,​ ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៩១​ និង​ ១៩៩៩​ ។​
លោក​វេជ្ជបណ្ឌិត​ Patricia​ O.​ Chocano-Bedoya​ បាន​និយាយ​ថា​ ៖​ "​យើង​ព្យាយាម​តាមដាន​ និង​ អង្កេត​ទៅ​លើ​ការ​ប្រឈម​មុខ​តិចតួច​ទៅ​នឹង​ PMS​ ចំពោះ​ស្ត្រី​ដែល​បាន​ទទួលទាន​ជាតិ​ Thiamine​ និង​ Riboflavin​ គ្រប់គ្រាន់​តាម​រយៈ​ចំណីអាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​តែ​ប៉ុន​នោះ​"​ ។​ ជាក់ស្តែង​ណាស់​,​ ស្ត្រី​ដែល​មាន​ទទួលទាន​ជាតិ​ Riboflavin​ ខ្ពស់​មាន​អត្រា​ប្រឈម​មុខ​ទៅ​ PMS​ តិច​ជាង​អ្នក​ដែល​ទទួលទាន​តិច​ចំនួន​ ៣៥​ ភាគរយ​ ។​
យោង​ទៅ​តាម​ការ​សិក្សា​នេះ​,​ ជាតិ​ Thiamine​ និង​ Riboflavin​ អាច​មាន​ជះ​ឥទ្ធិពល​ ទៅ​លើ​សរសៃប្រសាទ​បញ្ជូន​ព័ត៌មាន​ទៅ​ខួរក្បាល​ដូច​ជា​ serotonin​ និង​ dopamine,​ ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ PMS​ ។​
ទោះបីជា​យ៉ាងណា​ក៏​ដោយ​,​ ការ​សិក្សា​នេះ​មិន​ទាន់​បាន​បង្ហាញ​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​ថា​ ជាតិ​វីតាមីន​ (vitamin)​ ពិតជា​អាច​ការពារ​ស្ត្រី​ទៅ​នឹង​ PMS​ បាន​មែនឬ​យ៉ាងណា​នោះ​ទេ​ ។​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ កត្តា​ផ្សេងៗ​ទៀត​ជា​ច្រើន​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​បញ្ហា​នេះ​ផង​ដែរ​ ។​
PMS​ គឺជា​ចង្កោម​នៃ​សញ្ញា​ (symptoms)​ ដែល​អាច​មាន​លក្ខណៈ​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​បាន​ ។​ ស្ត្រី​ដែល​មាន​ PMS​ អាច​មានការ​ផ្លាស់​ប្តូរ​ទៅ​លើ​រាង​កាយ​ ឬ​ អារ​ម្ម​ណ៏​ (physical​ or​ emotional​ changes)​ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃមុន​នឹង​ចាប់​មាន​រដូវ​ប្រចាំខែ​ (period)​ ។​ សញ្ញា​ទាំង​អស់នោះ​គឺ​អាច​មាន​ដូច​ជា​ ៖
-​ការ​ហើម​,​ ឈឺ​សុដន់​
-​ចេញ​មុន​ (acne)
-​ឈឺសន្លាក់​ (joint​ pain)
-​មាន​បញ្ហា​ជាមួយនឹង​ការ​ចង់​ចាំ​ ឬ​ ភ្លេច​ច្រើន​ (memory​ problems)
-​ការ​ថប់​អារម្មណ៍​ (anxiety)
-​រោគ​ធ្លាក់​ទឹកចិត្ត​ (depression)​ ។​
ចំពោះ​ស្ត្រី​មួយ​ចំនួន​,​ ការ​ផ្លាស់​ប្តូរ​នេះ​អាច​ធ្វើ​អោយ​ឆាកជីវិត​ ឬ​ សុខភាព​របស់​គាត់​មាន​បញ្ហា​ ច្រើន​កើតឡើង​ ។​
ការ​ទទួលទាន​ថ្នាំ​វីតាមីន​ B​ បន្ថែម​(vitamin-B​ supplements)​ មិន​ជួយ​បង្ការ​ ឬ​ មាន​ឥទ្ធិពល​ចំពោះ​ PMS​ ឡើយ​ ។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​,​ ជាតិ​ Niacin,​ វីតាមីន​ B-6,​ ហ្វូ​ឡា​ត​ (Folate)​ និង​ វីតាមីន​ B-12​ នៅ​ក្នុង​ចំណីអាហារ​ផង​ដែរ​ ។​

Twitter Delicious Facebook Digg Stumbleupon Favorites More