Thursday, January 24, 2013

​មុខ​ស្រស់ថ្លា ក្មេង​ជាង​វ័យ តាម​វិធី​ជនជាតិ​ជប៉ុន​

ស្បែក​ចែងចាំង និង​មាន​សភាព​ហាប់​ណែន​ល្អ​បែប​ជនជាតិ​ជប៉ុន មើល​ទៅ​ស្រស់ស្អាត និង​ក្មេង​ជាង​វ័យ​។ ជនជាតិ​ជប៉ុន មាន​វិធី​ថែរក្សា​សម្រស់​បែប​ពិសេស​របស់​ខ្លួន និង​មាន​ប្រសិទ្ធភាព​គួរកត់សម្គាល់​។ បើ​អ្នក​ចង់​យក​គំរូ​នៃ​ការថែរក្សា​សម្រស់​មួយ​នេះ អាចអនុវត្ត​បាន ដូច​មាន​ខាងក្រោម​នេះ​៖

​​*​បរិភោគ​ល្មម​មួយ​ឆ្អែតៈ​
​​ប្រជាជន​ ជប៉ុន បាន​ប្រកាន់ខ្ជាប់​នូវ​ការ​ថែរក្សា​សុខភាព​តាម​អ្នកប្រាជ្ញ​ជនជាតិ​ជប៉ុន​ ម្នាក់​ឈ្មោះ ខៃ​បា​រ៉ាក់​អ៊ែក​ខេង តាំងពី​យូរយារ​មកហើយ គឺ​បាន​ណែនាំ​ជនជាតិ​របស់ខ្លួន ឲ្យ​បរិភោគ​ឆ្អែត​សមល្មម ឬ​ឆ្អែត​ត្រឹមតែ ៨០ ភាគរយ​ប៉ុណ្ណោះ​។ អ្នកប្រាជ្ញ​រូបនេះ បាន​ឲ្យ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប មានដូចជា តៅ​ហ៊ូ ត្រី បាយ បន្លែ និង​ផ្លែឈើ​។ ក្រៅពីនេះ ត្រូវ​ប្រើ​វិធី​ចម្អិន ដោយ​ជួយ​ការពារ​សុខភាព​ផង ដូចជា ចំហុយ អាំង ស្ងោរ ឆា ជាដើម ព្រោះ​ការ​ចម្អិន​តាម​វិធី​នេះ អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បានល្អ ដោយ​មិន​បង្ក​ឲ្យ​ធា​ត់ ដែល​ធ្វើឲ្យ​សុខភាព​ទ្រុឌទ្រោម និង​ចាស់​មុន​វ័យ​។​

​​*​ផឹក តែ​បៃតងៈ​
​ ​សារជាតិ​ហ្វា​វូ​ណ​យ (Flavonoid) សារជាតិ ប៉ូ​លី​ហ្វេ​ណុល (Polyphenol) និង​កាតេ​ឈីន (Catechin) ក្នុង​តែ​បៃតង ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី ក្នុង​រាងកាយ ដែលជា​អ្នក​បំផ្លាញ​កោសិកា​ស្បែក រហូត​បង្ក​ឲ្យ​កើត​ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​។​

​​*​ដើរ​ជំនួស​ជិះរ​ថយ​ន្តៈ​
​ ​ដូច​ជា​ទៅ​ធ្វើការ ទៅ​ប្រកប​ការងារ​រកស៊ី​ជួញដូរ ដែល​មាន​ទី​កន្លែង​នៅ​មិន​ឆ្ងាយ ស្ត្រី​ជប៉ុន​តែងតែ​ជ្រើសរើស ការដើរ​ហាត់ប្រាណ​ជំនួស​ការ​ជិះ​រថយន្ត ដើម្បី​ជួយ​ឲ្យមាន​អារម្មណ៍​ស្រស់ស្រាយ និង​ជួយ​ជំរុញ​ឲ្យ​ឈាមរ​ត់​ទៅ​ចិញ្ចឹម​រាងកាយ ជាពិសេស​ឈាម​ទៅ​ចិញ្ចឹម​ស្បែក​មុខ​បាន​យ៉ាង​ល្អ​។​

​​*​បង្កើត​បរិយាកាស​ល្អៗ​
​ ក្រោយ​ចេញពី​ធ្វើ​ការងារ ស្ត្រី​ជប៉ុន​តែង​ជួបជុំ​មិត្តភ័​ក្រ ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​។ ការធ្វើ​បែប​នេះ នឹង​ជួយ​បំបាត់​អា​ការតានតឹង​ផ្លូវ​អារម្មណ៍ ដែល​ធ្វើឲ្យ​សុខភាព​ល្អប្រសើរ ចៀសវាង​ពី​ជំងឺ​ទាំងពួង​៕​

Twitter Delicious Facebook Digg Stumbleupon Favorites More