Thursday, January 17, 2013

ទឹកក្រូចឆ្មារជាឱសថជួយទប់ទល់នឹងជំងឺក្អក

ទឹកក្រូចឆ្មារជាប្រភេទភេសជ្ជៈ សាមញ្ញ ដែលងាយស្រួលធ្វើ ដែលមានការចំណាយទាប ហើយក៏ត្រូវបានគេពេញ និយមគួរសម វាមានគុណប្រយោជន៍ក្នុងការ បំបាត់ការស្រេកទឹកបាន។ មិនតែប៉ុណ្ណោះភេសជ្ជៈនេះក៏មានប្រសិទ្ធភាពក្នុងការកែអាការក្អកដែល បណ្តាលពីជំងឺផ្តាសាយ តឹងច្រមុះ ហៀរសំបោរនិងស្អក-ក បានដែរ ។
ទឹកក្រូចឆ្មារទាំងសំបកលឿងនិងសំបកខៀវសុទ្ធតែសម្បូរទៅដោយវីតាមីន C និង B1 ព្រមទាំងមានសារធាតុរ៉ែជាច្រើនទៀតដែលអាចចាត់ទុកជាឱសថរុក្ខជាតិ បំបាត់អាការក្អកយ៉ាងពូកែមួយបាន។
ជាងនេះទៀត វាក៏មានផ្ទុកសារធាតុ ស៊ីណេព្រីន ដែលមានគុណតម្លៃក្នុងការបន្ថយអាការតឹងច្រមុះ បានទៀតផង។ សម្រាប់ការទទួលទានទឹកក្រូចឆ្មារកែអាការក្អក ស្អក-ក មិនគួរក្លាស្សេវាឲ្យត្រជាក់ទេ គួរយកទឹកក្រូចឆ្មារក្តៅឧណ្ហៗ ឬជាទឹកក្រូចឆ្មារសីតុណ្ហភាពធម្មតាទើបមានប្រសិទ្ធភាព។ ព្រោះក្នុងករណីនេះវាមិនអាចសម្រាលអាការក្អកបានទេ អ្នកមិនគួរបន្តទទួលទានវាទៀតឡើយ ហើយគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យម្តង៕

Twitter Delicious Facebook Digg Stumbleupon Favorites More