Thursday, January 17, 2013

Amoxicillin ៖​គួរប្រើ​ក្នុងករណី​ជំងឺ​ណាខ្លះ​?



​ថ្នាំ​គ្រាប់ Amoxicillin មាន​លេខ ២៥០​មី​លី​ក្រាម និង ៥០០​មី​លី​ក្រាម​ក្នុង​មួយ​គ្រាប់​។ វា​ជា​ប្រភេទ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែ​ល​ស្ថិតក្នុង​ក្រុម Beta-Lactam​។ ចំពោះ​ប្រសិទ្ធភាព​អាច​សម្លាប់​បាក់តេរី​ដូចជា Gram + និង Gram - ដែល​បង្ក​ជំងឺ​មួយចំនួន​ដូចជា​៖
  • ផ្លូវដង្ហើម​
  • ​ធ្មេញ និង​មាត់​
  • ​ប្រព័ន្ធ​រំលាយ​អាហារ
  • ថ្លើម​ប្រមាត់​
  • ផ្លូវ​បង្ហួ​នោម និង​ប្រដាប់បន្តពូជ​
  • ត្រចៀក​ច្រមុះ​និង​បំពង់​ក​
  • ជំងឺរលាកស្រោមខួរ​ក្បាល​

​ចំនុច​ដែល​ហាម​មិន​អោយ​ប្រើប្រាស់​
  • ​ធ្លាប់​មាន​អាឡែ​ហ្ស៊ី​ជាមួយនឹង​ថ្នាំ​ប្រភេទ Penicillin
  • ​ជំងឺ​ប៉េស​
  • ​ជំងឺ​ឈាម​ប្រភេទ Mononucleosis

​ការប្រុងប្រយ័ត្ន​
  • ​រ៉េ​ស៊ី​ស្តតង់​ជាមួយថ្នាំ Cephalosporine
  • ​ចៀសវាង​ប្រើ​ជាមួយ​ថ្នាំ Allopurinol
  • ​គួរ​ចៀសវាង​ប្រើ​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​កំពុង​បំបៅ​ដោះ​កូន​
  • ​អាច​មាន​ប្រតិកម្ម​រំខាន​តិចតួច​ដូចជា​៖ ឡើង​កន្ទាលត្រអាក​, ក្អួត​, ចង្អោ​រ​, ឬ​រាគ​

​កម្រិត​នៃ​ការប្រើប្រាស់​
​ការប្រើប្រាស់​ថ្នាំ​នេះ​ត្រូវតែ​គោរព​ទៅតាម​វេជ្ជបញ្ជា​អោយបាន​ ត្រឹមត្រូវ​ជា​និច្ច ហើយ​ថ្នាំ​នេះ​អាច​ប្រើ​បាន​ចំពោះ​មនុស្ស​ធំ និង​កុមារ​អាយុ​លើសពី ៦​ឆ្នាំ​។​
  • មនុស្សពេញវ័យ​៖ លេខ ៥០០​មី​លី​ក្រាម ១-២​គ្រាប់ ចំនួន ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ ឬ​លេខ ២៥០​មី​លី​ក្រាម ២ ទៅ​៤​គ្រាប់ ចំនួន ២ ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។
  • កុមារ​៖ ២៥ ទៅ​៣៥​មី​លី​ក្រាម​ក្នុង​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ បែក​ចែកជា ២ ទៅ​៣​ដង​។ ករណី​ធ្ងន់ធ្ងរ​អាច​ដំឡើង​ខ្ពស់ជាង​នេះ​បាន​៕

​កំណត់ចំណាំ​៖ អ្នក​ត្រូវ​ធ្វើ​ការពិគ្រោះ និង សុំ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​អោយបាន​ត្រឹមត្រូវ មុនពេល អ្នកសម្រេចចិត្ត ទិញ​ថ្នាំ​នេះ យក​មក​ព្យាបាល​ដោយ​ខ្លួនឯង​។​

Twitter Delicious Facebook Digg Stumbleupon Favorites More