Saturday, January 26, 2013

ហេតុ​អ្វី​​ប្រុស​មួយ​ចំនួន​មាន​​ពង​កោប (​ពង​ទោក ធំ​ម្ខាង តូច​ម្ខាង)?

ពង​កោប (testicles) គឺ​សំដៅ​ទៅលើ​បុរស​ឬ​ក្មេងប្រុស​ណា​ដែលមាន​ពងស្វាស​ម្ខាង​ធំ និង​ម្ខាង​ធម្មតា។ តាម​កាយវិភាគវិទ្យា​លើ​ពង ស្វាស គេ​បានឱ្យដឹងថា ពងស្វាស​មាន​ស្រោម​ពីរ​ជាន់​គឺ​ស្រោម​ទីមួយ​ស្ថិតនៅ​ស្រោប​ជុំវិញ ជាប់​នឹង​ពងស្វាស និង​ស្រោម​ទី​ពីរ​នៅ​គ្រប​ពី​ក្រៅ​ស្រោម​ទីមួយ (ស្រោម​ក្នុង)។
ពង​កោប ឬ ពង​ទោកជម្ងឺ ​ពង​កោប(testicles) បណ្ដាលមកពី​វត្ដ​មាន​វត្ថុ​រាវ​ថ្លា​នៅ​ចន្លោះ​ស្រោម​ទីមួយ( ស្រោម​ក្នុង) និង​ស្រោម ទី​ពីរ(ស្រោម​ក្រៅ)។ វត្ថុ​រាវ​នោះ​មិនអាច​កំណត់​បរិមាណ​តិច ឬ​ច្រើន​ទេ​តែ​វា​នឹង​អាចធ្វើឱ្យ​ប្លោក​ពងស្វាស​របស់​អ្នក​ជម្ងឺ​មាន ទំហំ​តូច ឬ​ធំ​ទៅតាម​បរិមាណ​វត្ថុ​រាវ​នោះដែរ។ ជម្ងឺ​ពង​កោប(testicles) អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ប៉ុន្ដែ​កូនក្មេង​មាន​អត្រា​កើត​ជម្ងឺ នេះ​ខ្ពស់ជាង​មនុស្សពេញវ័យ។
ចំពោះ​មនុស្ស​ចាស់ ពងស្វាស​ម្ខាង​រីក​ធំ​ម្ដងបន្ដិចៗជា​លំដាប់ គ្មាន​ការឈឺចាប់​អ្វី​ទាំងអស់។ ប៉ុន្ដែ​នៅពេល​មាន​ទំហំ​ធំ ធ្វើឱ្យ​អ្នក​ជម្ងឺ​លំបាក​ក្នុងការ​ធ្វើដំណើរ និង​ឈឺចាប់​បន្ដិចបន្ដួច។ ចំណែក​ពង​កោប(testicles) កើត​លើ​កូនក្មេង​គេ​ឃើញថា ប្លោក​ម្ខាង​មាន​សភាព​ធំ​ជាង​ម្ខាង​ទៀត តាំងពី​កំណើត ឬ​ក្រោយពេល​កើត​បាន​ពី១ឆ្នាំទៅ៣ឆ្នាំ។ ពង​នេះ​កាន់តែ​រីក​ធំ​ពេល​ក្មេង​ស្រែកយំ ប្រឹង​ស្រែក​ប្រឹង​ធ្វើ​អ្វីមួយ ជួនកាល​ពង​កោប(testicles) ឡើង​ធំ​រលោង​បាត់​ភាព​ជ្រួញ​មាន​ពណ៌​ខៀវ​ថ្លា​ហើយក៏​អាច​ស្រក តូច​បន្ដិច​ទៅវិញ​ពេល​ឈប់​យំ​ឬ​ស្រែក។ ប្រ
សិនបើ​ច្របាច់​ពង​កោប(testicles) នោះថ្នមៗបន្ដិចម្ដងៗវត្ថុ​រាវ​នោះ​នឹង​អាច​ហូរ​ចូលទៅ ក្នុង​ពោះ​វិញ​បាន​ច្រើន​ឬ​តិច​តាម​ទំហំ​នៃ​រន្ធ​ដែល​ហូរ​ចុះ។ តាម​ការសង្កេត​ពង​កោប(testicles) កាន់តែ​រីក​ធំ​ពេល​ថ្ងៃ​និង​ស្រក​តូច​ទៅវិញ​បន្ដិច​នៅពេល​ព្រឹក។ ម្យ៉ាងទៀត​បើ​យើង​យក​ពិល​មក​បញ្ចាំង ពីក្រោម​ពង​កោប(testicles) នឹង​ឃើញ​ស្រមោល​ពីរ គឺ​ស្រមោល​ថ្លា​ជាវ​ត្ថុ​រាវ​នោះ និង​ស្រមោល​ខ្មៅ​រាង​មូល​ទ្រវែង​ក្នុង​ស្រមោល​ថ្លា​នោះ​វា​គឺជា​ពង ស្វាស។ លើសពីនេះទៅទៀត​គេ​ក៏​អាចធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺ​ពង​កោប(testicles) ដោយ​ការពិនិត្យ​តាមរយៈ​ការធ្វើ​អេកូ​សាស្ដ្រ​ផងដែរ។
ជម្ងឺ​ពង​កោប(testicles) នេះ​មានតែ​ផ្នែក​វេជ្ជសាស្ដ្រ​ទេ ដែល​អាច​ព្យាបាល​បាន និង​មាន​ប្រសិទ្ធភាព ហើយ​អាច​រក្សា​សមត្ថភាព​បន្ដ​ពូជ តាម​ដំណើរ​ធម្មជាតិរ​បស់ពង​ស្វាស​ឱ្យនៅ​ល្អប្រសើរ​បាន ដូច​ជា​តាម​រយៈ​ការ​វះ​កាត់​ជា​ដើម។ កន្លងមក​ក៏មាន​ប្រជាពលរដ្ឋ​យើង​ព្យាបាល​តាមបែប​បុរាណ​ដោយ​ការ អុជ លាប​ទឹកមាត់​អុរ ខាំ​ញិញ លញ់​ពងស្វាស​ជាដើម។
វិធី​ទាំងនេះ​មិន​ត្រឹមត្រូវ​ហើយ​ពុំមាន​ប្រសិទ្ធភាព​ទេ​តែ​ថែម ទាំង​អាច បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជម្ងឺ​ពិសេស​លើ​ការបន្ដ​ពូជ៕

Twitter Delicious Facebook Digg Stumbleupon Favorites More