Thursday, January 17, 2013

មូ​ល​ហេ​តុ​​ធ្វើ​​ឱ្យ​​អ​ត់​​កូ​ន​​

ក្រពេញ​អ័រម៉ូន​ធ្វើឱ្យ​ស្ដ្រី​ក៏​ដូច​ជា​បុរស​ពិបាក​នឹង​មាន កូនចៅ​បាន​នោះ មាន​ក្រពេញ​អ័រម៉ូន​ចំនួន​បី​ធំៗ និង​មាន​សារៈសំខាន់ បំផុត​នៅក្នុង​ខ្លួន​មនុស្ស​។ ក្រពេញ​អ័រម៉ូន​ទីមួយ​ដែល​ស្ថិតនៅ​ត្រង់​កន្លែង​បញ្ជា​ធំ របស់​មនុស្ស គឺ​នៅ​ត្រង់​ចំណុចកណ្ដាល​នៃ​ខួរក្បាល យើង​តែ​ម្ដង ដែល​មានឈ្មោះ​ថា​ក្រពេញ​ពី​ទុយ​តា​រី​។ ក្រពេញ​នេះ​មាន​តួនាទី​ជា​អ្នកដើរ​សម្រួល​ដល់​ក្រ​ពេញ ដទៃ​ទៀត​ឱ្យ​មាន​ដំណើរ ការ​ទៅ​ល្អ និង​មាន​ទំនាក់ទំនង​នឹង​គ្នា​។​ ​ដូច្នេះ​បើ​ក្រពេញ​នេះ​មាន​ផលប៉ះពាល់​អ្វី​មួយ​នោះ លោកអ្នក​មិន​អាច​មាន​កូនចៅ​បាន​ទេ​។ ចំណែកឯ​ក្រ​ពេញទី​ពីរ​នោះ ដើរតួនាទី​ធំ​ក្នុង​បញ្ហា​កូនចៅ​គឺ​ក្រពេញ​ទី​រ៉ូ​អ៊ីដ ក្រពេញ​មេអំបៅ ដែល​ស្ថិតនៅ​ចំ​ពីមុខ​-​ក ក៏​មាន​តួនាទី សម្រួល​ដល់​ដំណើរ​ឈាម ជាតិ​ស្ករ មេ​តា​ប៉ូលីស​ផ្សេងៗ​ដល់​មនុស្ស​។ រីឯ​ក្រពេញ​មួយទៀត​គឺ​ក្រពេញ​សៀ​រ៉េ​ណាល់ ដែល​ស្ថិត​នៅលើ​តម្រងនោម​របស់​មនុស្ស​។ ប្រសិនបើ​ក្រពេញ​ទាំងបី​នេះ​មាន​ភាពមិនប្រក្រតី​អ្វីមួយ​កើតឡើង​នោះ លោកអ្នក​មិន​អាច​មាន​កូនចៅ​បាន​ទេ បើ​មិន​ធ្វើការ​ព្យាបាល​ក្រពេញ​ទាំងនោះ​។​ ​ក្រពេញ​ទី​មួយ​ពី​ទុយ​តា​រី ដែលជា​មូលហេតុ​ធ្វើឱ្យ​លោក​អ្នក​មិន​មាន​កូនចៅ​បាន​។ ជម្ងឺ​ដែល​បាន​ជួបប្រទះ​ច្រើន​ទៅលើ​ស្ដ្រី ដែល​មិន​មាន​កូន ដោយសារតែ​មាន​ដុំ​សាច់​ដុះ​ពីលើ​ក្រពេញ​ទីមួយ​នោះ​ប៉ះពាល់​ដល់​ដំណើរការ​ ផលិត អ័រម៉ូន ធ្វើឱ្យ​ស្ដ្រី​មាន​វិបត្ដិ ដូចជា​រដូវ​មិន​ទៀង ឬ​បាត់​រដូវ​តែម្ដង​(​យូរ​ខែ​ឆ្នាំ​) និង​បណ្ដាលឱ្យ​ស្ដ្រី​មិន​អាច​មាន​កូន​ចៅបា​ន​ទេ​។ មួយ​វិញ​ទៀត​នោះ​ក្នុង​បញ្ហា​ក្រពេញ​នេះ​ដដែល បច្ចុប្បន្ន​នេះ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​មាន​បញ្ហា​ខ្សោយ​ក្រពេញ​ផ្នែក​ ខាងលើ ខ្លាំង ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ពពួក ក័​រ​ទីកូ​អ៊ីត ជាព​ពួក​ថ្នាំ​សន្លាក់ និង​បាយ​បាន ដោយ​ការប្រើ​ច្រើន​លើសលប់ ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​។ ពពួក​ថ្នាំ​អស់​ទាំងនោះ​ទៅ​បញ្ជា​ឱ្យ​ក្រពេញ​ផ្នែក​ខាងលើ​នោះ​មិន​ព្រម​ ធ្វើការ បញ្ចេញ​អ័រម៉ូន​ធម្មជាតិ​របស់​ខ្លួន ហើយ​ធ្វើឱ្យ​ក្រពេញ​នោះ​លែង​មាន​ដំណើរការ ដែល​ជាហេតុ​ធ្វើឱ្យ​ប្រព័ន្ធ​បន្ដ​ពូជ​ធ្លាក់ចុះ​ទាំង​បុរស​ទាំង​ស្ដ្រី​ មិនសូវ មាន​ចំណង់​ផ្លូវភេទ មិនសូវ​មាន​ការផលិត​ទឹករំអិល​គ្រប់គ្រាន់ សម្រាប់​ការបន្ដ​ពូជ

Twitter Delicious Facebook Digg Stumbleupon Favorites More