Thursday, January 24, 2013

​គោលការណ៍​៩​យ៉ាង ដើម្បី​ទប់ទល់​ស្បែក​ស្ងួត​

អ្នកគួ​រលាប​ក្រែម​បំប៉ន​ស្បែក នៅពេល​ដែល​ស្បែក​នៅ​សើ​ម ដើម្បី​អាច​ឲ្យ​វា​ស្រូប​យក​ជាតិ​បំប៉ន​បាន​ច្រើន​។ នៅពេល​ស្បែក​របស់​អ្នក វា​ស្ងួត វា​តែង​បង្ហាញ​ស្នាម ឬ​ស្រទាប់​ស្បែក​ស្ងួត ជាពិសេស​នៅ​ត្រង់​បាតដៃ កែងជើង ភ្នែកគោ​ជាដើម​។​

​​១-​មិន​ត្រូវ​ ងូតទឹក​ក្តៅ​ដោយ​ក្បាល​ផ្កាឈូក ក្នុង​រយៈ ពេល​យូរ​ពេក​នោះទេ ពីព្រោះ​ទឹក​ក្តៅ​និង​ធ្វើ​ឲ្យ​ជាតិ​ប្រេង នៅលើ​ស្បែក​បាត់បង់ ហើយ​ប្រសិនបើ​អ្នក​ងូតទឹក​បែបនេះ​យូរ ស្បែក​របស់​អ្នកនឹង​ស្ងួត​។ អ្នក​អាច​ងូតទឹ​កក្តៅ ពី ៥ នាទី ទៅ​១០​នាទី ក្នុង​មួយ​ថ្ងៃ​ជា​ការប្រសើរ​។​

​​២-​ប្រើប្រាស់​ហ្វូម ឬ​ក្រែម​ងូតទឹក​ដែល​មាន​ជាតិ​បំប៉ន​សំណើម ជំនួស​ផលិតផល​ដែល​មាន​ជាតិ​ជម្រះ​ខ្ពស់​។​

​ ​៣-​អ្នកគួ​រលាប​ក្រែម​បំប៉ន នៅពេល​ស្បែក​នៅ​សើ​ម​។ ក្រោយ​ពី​ងូតទឹក អ្នកគួ​រលាប​ក្រែម​លើ​ស្បែក ឬ​ប្រើ​កន្សែង​សើម ផ្តិត​លើ​ស្បែក មុន​ពេល​លាប​ក្រែម​។ នៅពេល​លាប អ្នក​គួរ​ម៉ាស្សា​ឲ្យបាន​ពី ៣​ទៅ ៥​នាទី ដើម្បី​ឲ្យ​វាជ្រាប​ចូលទៅ​ក្នុង​ស្បែក​។​

​​៤-​ចូរ​ស្វែងរក​ប្រភេទ​ ក្រែម​ដែល​សមស្រប​ជាមួយ​ស្បែក​ស្ងួត​។ ចូរ​អាន​ឲ្យបាន​ច្បាស់​ហើយ​ត្រូវ​ចាំ​ថា ផលិតផល​សម្រាប់​ស្បែក​ស្ងួត និង​មាន​សមាសធាតុ​ខាងក្រោម​៖

​​-​សេ​រ៉ា​មី​ដ (Ceramides) ជួយ​ឲ្យ​ស្បែក​រក្សា​ជាតិ​ទឹក និង​ធ្វើឲ្យ​ស្បែក​ទន់​។ សេ​រ៉ា​មី​ដ អាច​ជួយ​ការពារ​ស្រទាប់​ខាងក្រៅ និង​រក្សា​ជាតិ​សំណើម​ដល់​ស្បែក​។​
​​-​ហ៊ី​យ៉ា​លូ​រ៉ូ​និក​អាស៊ីដ (Hyaluronic Acide) មាន​ប្រសិទ្ធភាព​ដូច សេ​រ៉ា​មី​ដ ដែរ​។​
​​-​ឡា​ណូ​លីន (Lanolin) ប្រេង​រ៉ែ និង​ប្រេងរំអិល ជា​សារជាតិ​ដែល​ជួយ​ឲ្យ​ស្បែក​រកស្សា​ជាតិ​ទឹក​នៅ​ពេល​ងូតទឹក​។​

​ ​៥-​លាប​ក្រែមការពារ​កម្តៅថ្ងៃ ត្រង់​កន្លែង​ដែល​អាច​ប៉ះ​កម្តៅ​ព្រះអាទិត្យ​នៅ​ពេល​អ្នក​ទៅ​ក្រៅ​។ ក្រែម SPF ១៥ សមស្រប​ជាមួយ​ស្បែក​ស្ងួត​។​

​​៦-​គួរ​ប្រើប្រាស់​ម៉ាស៊ីន​ បាញ់​ចំហាយ​ទឹក បង្កើតបាន​ជា​សន្សើម​នៅក្នុង​ផ្ទះ ជាពិសេស​នៅពេល​ដែល​អ្នកប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ឬ​នៅក្នុង​រដូវរងា ដែល​បរិយាកាស​ក្នុងផ្ទះ​ស្ងួត​។​

​​៧-​ប្រើប្រាស់​សម្លៀកបំពាក់ ដែល​ធ្វើឡើង​ពី​ក្រណាត់​សំឡី​កប្បាស ឬ​ធ្វើ​ពី​សរសៃ​ធម្មជាតិ​ដទៃទៀត​។ គួរ​ចៀសវាង​ក្រណាត់​ធ្វើ​ពី​សរសៃ​នានា ដែល​ធ្វើឡើង​ពី​ជាតិគីមី ឬ​សម្លៀកបំពាក់​ដែល​ស្អុះស្អាប់​។​

​​៨-​ផឹកទឹក​ឲ្យបាន​ច្រើន​។​

​ ​៩-​ទទួលទាន​អាហារ​ដែល​មាន​ជាតិ អូ​មេហ្គា​-៣ ដូចជា​ប្រភេទ​ត្រី​ទឹក​ត្រជាក់ (​ត្រីសូ​ម៉ុង ត្រី​អណ្តាតឆ្កែ និង​ត្រី​សា​​ ឌី​ន​) ផ្លែ​វ៉​ល​ណាត់ ព្រោះថា អាស៊ីដ​ខ្លាញ់​ចាំបាច់ នឹង​ជួយ​ដល់​ការរក្សា​ជាតិ​ប្រេង​ធម្មជាតិ​នៅ​លើ​ស្បែក​៕​

Twitter Delicious Facebook Digg Stumbleupon Favorites More