ពងកោប (testicles)
គឺសំដៅទៅលើបុរសឬក្មេងប្រុសណាដែលមានពងស្វាសម្ខាងធំ
និងម្ខាងធម្មតា។ តាមកាយវិភាគវិទ្យាលើពង ស្វាស គេបានឱ្យដឹងថា
ពងស្វាសមានស្រោមពីរជាន់គឺស្រោមទីមួយស្ថិតនៅស្រោបជុំវិញ
ជាប់នឹងពងស្វាស និងស្រោមទីពីរនៅគ្របពីក្រៅស្រោមទីមួយ
(ស្រោមក្នុង)។
ជម្ងឺ ពងកោប(testicles) បណ្ដាលមកពីវត្ដមានវត្ថុរាវថ្លានៅចន្លោះស្រោមទីមួយ( ស្រោមក្នុង) និងស្រោម ទីពីរ(ស្រោមក្រៅ)។ វត្ថុរាវនោះមិនអាចកំណត់បរិមាណតិច ឬច្រើនទេតែវានឹងអាចធ្វើឱ្យប្លោកពងស្វាសរបស់អ្នកជម្ងឺមាន ទំហំតូច ឬធំទៅតាមបរិមាណវត្ថុរាវនោះដែរ។ ជម្ងឺពងកោប(testicles) អាចកើតលើមនុស្សគ្រប់វ័យប៉ុន្ដែកូនក្មេងមានអត្រាកើតជម្ងឺ នេះខ្ពស់ជាងមនុស្សពេញវ័យ។
ចំពោះមនុស្សចាស់ ពងស្វាសម្ខាងរីកធំម្ដងបន្ដិចៗជាលំដាប់ គ្មានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្ដែនៅពេលមានទំហំធំ ធ្វើឱ្យអ្នកជម្ងឺលំបាកក្នុងការធ្វើដំណើរ និងឈឺចាប់បន្ដិចបន្ដួច។ ចំណែកពងកោប(testicles) កើតលើកូនក្មេងគេឃើញថា ប្លោកម្ខាងមានសភាពធំជាងម្ខាងទៀត តាំងពីកំណើត ឬក្រោយពេលកើតបានពី១ឆ្នាំទៅ៣ឆ្នាំ។ ពងនេះកាន់តែរីកធំពេលក្មេងស្រែកយំ ប្រឹងស្រែកប្រឹងធ្វើអ្វីមួយ ជួនកាលពងកោប(testicles) ឡើងធំរលោងបាត់ភាពជ្រួញមានពណ៌ខៀវថ្លាហើយក៏អាចស្រក តូចបន្ដិចទៅវិញពេលឈប់យំឬស្រែក។ ប្រ
សិនបើច្របាច់ពងកោប(testicles) នោះថ្នមៗបន្ដិចម្ដងៗវត្ថុរាវនោះនឹងអាចហូរចូលទៅ ក្នុងពោះវិញបានច្រើនឬតិចតាមទំហំនៃរន្ធដែលហូរចុះ។ តាមការសង្កេតពងកោប(testicles) កាន់តែរីកធំពេលថ្ងៃនិងស្រកតូចទៅវិញបន្ដិចនៅពេលព្រឹក។ ម្យ៉ាងទៀតបើយើងយកពិលមកបញ្ចាំង ពីក្រោមពងកោប(testicles) នឹងឃើញស្រមោលពីរ គឺស្រមោលថ្លាជាវត្ថុរាវនោះ និងស្រមោលខ្មៅរាងមូលទ្រវែងក្នុងស្រមោលថ្លានោះវាគឺជាពង ស្វាស។ លើសពីនេះទៅទៀតគេក៏អាចធ្វើរោគវិនិច្ឆ័យជម្ងឺពងកោប(testicles) ដោយការពិនិត្យតាមរយៈការធ្វើអេកូសាស្ដ្រផងដែរ។
ជម្ងឺពងកោប(testicles) នេះមានតែផ្នែកវេជ្ជសាស្ដ្រទេ ដែលអាចព្យាបាលបាន និងមានប្រសិទ្ធភាព ហើយអាចរក្សាសមត្ថភាពបន្ដពូជ តាមដំណើរធម្មជាតិរបស់ពងស្វាសឱ្យនៅល្អប្រសើរបាន ដូចជាតាមរយៈការវះកាត់ជាដើម។ កន្លងមកក៏មានប្រជាពលរដ្ឋយើងព្យាបាលតាមបែបបុរាណដោយការ អុជ លាបទឹកមាត់អុរ ខាំញិញ លញ់ពងស្វាសជាដើម។
វិធីទាំងនេះមិនត្រឹមត្រូវហើយពុំមានប្រសិទ្ធភាពទេតែថែម ទាំងអាច បង្កគ្រោះថ្នាក់ដល់អ្នកជម្ងឺពិសេសលើការបន្ដពូជ៕