Thursday, January 17, 2013

ក្រូចត្លុងមានសារៈប្រយោជន៍ចំពោះសុខភាព

អ្នកចូលចិត្តបរិភោគក្រូចត្លុង ដោយសារវាល្អសម្រាប់ការរំលាយអាហារផង និងជួយបញ្ចុះទម្ងន់ ដូច្នេះក្រូចត្លុងអាចព្យាបាលជំងឺគ្រុនក្តៅ និងជំងឺផ្តាសាយ ទឹកក្រូចត្លុង ជួយអ្នកជំងឺឱ្យមានសុខភាពល្អឡើងវិញក្រោយជំងឺគ្រុនក្តៅ បន្ថយអារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាពសរីរាង្គឡើងខ្ពស់ និងជាឱសថមានតម្លៃចំពោះជំងឺគ្រុនផ្តាសាយ ។
ក្រូចត្លុងមានប្រយោជន៍បំផុតក្នុងការដោះស្រាយបញ្ហាហើមពោះ ពិបាករំលាយអាហារវាធ្វើឱ្យថយចុះកម្តៅ និងរំញោចសកម្មភាពរបស់ក្រពះ កែប្រែឱ្យប្រសើរចរន្តហូររបស់រំអឹលរំលាយអាហារ ជួយសរីរាង្គរំលាយអាហារល្អជាង ។

សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរបរិភោគក្រូចត្លុងមួយផ្លែក្នុងមួយថ្ងៃ វាអាចរារាំងបរិមាណម្សៅបញ្ចូលទៅក្នុងសរីរាង្គ ហេតុនេះជួយបន្ថយក្តីបារម្ភអំពីជំងឺទឹកនោមផ្អែម។ ផឹកទឹកក្រូចត្លុងស្រស់មួយកែវនៅពេលព្រឹកល្អបំផុតដើម្បីគ្រប់គ្រងអាការៈទល់លាមក ។
ការផឹកទឹកក្រូចត្លុង៥៣០មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឱ្យសកម្មភាពរបស់ CYPIA2 ដែលជាអង់ហ្ស៊ីមមួយរំញោចសកម្មភាពរបស់សារជាតិគីមី បង្កជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឱ្យកត់សម្គាល់ ។ ក្រៅពីនេះ ក្រូចត្លុង សម្បូរសារជាតិ flavonoid មានឥទ្ធិពលដូចជា សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ១ ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក៕

Twitter Delicious Facebook Digg Stumbleupon Favorites More