Thursday, January 17, 2013

Princi-B Fort ជា​ថ្នាំ​អ្វី​ដែរ​?




ថ្នាំ​គ្រាប់ Princi-B Fort គឺជា​ប្រភេទ​វីតាមីន B​កំផ្លេច​មួយ​ប្រភេទ​ដែល​ចំនុះ​ទៅ​ដោយ​វីតាមីន B1, B6 និង B12​។ ថ្នាំ​នេះ​ត្រូវបាន​គ្រូពេទ្យ​ប្រើ​សម្រាប់​បង្ការ និង​ព្យាបាល​របប​អាហារ​ដែល​កង្វះ​វីតាមីន B និង​វីតាមីន ផ្សេងៗ​ទៀត​។ វា​ក៏​ត្រូវបាន​ប្រើ​សម្រាប់​ព្យាបាល​ការឈឺចាប់​សរសៃ​សាច់ដុំ ឬ​សរសៃប្រសាទ​ផងដែរ​។

​ហាម​ប្រើ​
​ថ្នាំ​នេះ​ហាម​មិន​អោយ​ប្រើ​លើ​អ្នកជំងឺ​ណា​ដែល​អាឡែ​ហ្ស៊ី​នឹង​វីតាមីន B12 និង B1​។

​កម្រិត​ប្រើប្រាស់​
​អ្នក​អាច​ប្រើ​ថ្នាំ​នេះ មួយ​គ្រាប់ ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​មិនបាច់​ទំពារ​មុន ឬ​នៅ​ពេលបាយ​។

ចំនុច​ត្រូវ​ប្រុងប្រយ័ត្ន​
​ចូរ​ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី​ជានិច្ច​បើសិនជា​អ្នក​ប្រើ​ថ្នាំ​នេះ​ដើម្បី​បង្ការ​កុំអោយ​មាន​ ការ​បញ្ហា​ប្រតិកម្ម​ថ្នាំ​ជាមួយ​ថ្នាំ​ផ្សេងៗ​ទៀត​។

​មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​រយៈពេល​យូរ​ដោយ​គ្មាន​ការផ្តល់​ដំបូន្មាន​ពី​គ្រូពេទ្យ​ឡើយ​៕

Twitter Delicious Facebook Digg Stumbleupon Favorites More