Thursday, January 24, 2013

​គន្លឹះ​ក្នុងការ​ធ្វើឲ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា

សុភាព​នារី​ទាំងឡាយ តែង​ប្រាថ្នា​ចង់បាន​សម្រស់​ស្រស់ស្អាត​។ បើ​ចង់​ស្អាត​ហើយ​មាន​សុខភាព​ល្អ​ថែម​ទៀត​នោះ សុភាព​នារី​ទាំងឡាយ ត្រូវ​ចាប់ផ្តើមពី​ក្នុង​រាងកាយ​មក​មុន ដោយ​ការបរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ដូចខាងក្រោម​នេះ ៖

១- ​ផ្លែ​កៅ​គី​: កៅ​គី (Goji Berry) ត្រូវបាន​ដឹង​ថា សម្បូរ​សារធាតុ​អាហារ​យ៉ាងច្រើន ដូចជា​អាស៊ីដ​ខ្លាញ់​ចាំបាច់ សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី សារធាតុ​រ៉ែ វីតាមីន B និង​អាស៊ីដ​អា​មី​ណូ​។ សារ ធាតុ​អាហារ​ទាំងនេះ មិន​ត្រឹម​ជួយ​ទ្រទ្រង់​ស្បែក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ការពារ​ទប់ស្កាត់​ជំងឺមហារីក ជំងឺ​បេះ​ដួងនិង​ជំងឺផ្សេងៗ​ទៀតផង​។​

២-​ផ្លែ​ប៊័រ និង​ផ្លែ​អូ​លីវ​: ផ្លែ​ឈើ​ដែល​មាន​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត ម៉ូលេគុល​ទោល ជួយ​ឲ្យ​ស្បែក​ស្អាត តឹង មើលទៅ​ឃើញ​ក្មេង​ជាង​វ័យ គឺ​ផ្លែ​ប៊័រ (Avocado), ផ្លែ​អូ​លីវ (Olive) និង​ផ្លែ​បាក់​វីត (Buck wheat) មាន​ហ្វ្លា​វ៉ូ​ណយ​ដ៍ ឈ្មោះថា រ៉ូ​ទីន (Rutin) ជួយ​ឲ្យ​ស្បែក​មាន​ភាពយឺត​យារ​បានល្អ​។​

៣- ​ជ្រក់​គីមឈី​(Gimchi) និង​យ៉ា​អួ​(Yogurt) អាហារ​ទាំងនេះ មាន​កាក​សរសៃ​ច្រើន ជួយ​ឲ្យការបញ្ចេញចោល មាន​ភាពល្អប្រសើរ ក៏​ធ្វើឲ្យ​ការស្រូប​នូវសារធាតុ​អាហារ និង​បញ្ចេញ​ចោល​កាកសំណល់ ព្រមទាំង​ជាតិពុល​ពី​រាងកាយ​បាន​កាន់តែ​ប្រសើរ​ផង​ដែរ​។ ប៉ុន្តែ​ជាតិ​កាក​សរសៃ​ទាំងនោះ នឹង​បាត់បង់ ប្រសិនបើ​វា​ត្រូវ​កម្តៅ​ខ្លាំង ឬ​នៅក្នុង​កំប៉ុង​យូរ​។​

៤-​សារាយ​: នៅក្នុង​សារាយ មាន​ទាំង​ជាតិ​អ៊ីយ៉ូដ និង​អាស៊ីដ​អា​មី​ណូ ដែល​សំខាន់​និង​ចាំបាច់​បំផុត​សម្រាប់​ជួយ​ទ្រទ្រង់​សរសៃសក់ ឲ្យ​ស្រស់ស្អាត​។​

៥-​ត្រសក់​: ត្រសក់​ក៏​សម្បូរ​ដោយ​សារធាតុ​សំខាន់​ផង​ដែរ ដូចជា សារធាតុ​រ៉ែ ស៊ី​លីកា ជួយ​ឲ្យ​សរសៃសក់ និង​ក្រចក មាន​សុខភាព​រឹងមាំ​។​

៦- ​ខ្ញី​: មាន​ប្រយោជន៍​សំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ទទួលទានដំណេក​មិន​គ្រប់គ្រាន់ ព្រោះ​ខ្ញី​មាន​គុណសម្បត្តិ​ជួយ​កាត់បន្ថយ​អាការៈរលាក និង​ហើម​ក្រោម​ភ្នែក ដែល​បណ្តាល​មក​ពី​គេង​មិន​គ្រប់គ្រាន់​។​

៧-​គ្រែ​ង និង​គ្រំចំពុះទា​: ធាតុ​ស័ង្កសី​នៅក្នុង​គ្រែង​(​ងា​វ​) និង​គ្រំ​សមុទ្រ មាន​សារប្រយោជន៍​យ៉ាងខ្លាំង​ដល់​ការជួសជុល និង​ការផលិត​ស្បែក​ថ្មីៗ​ឡើងមក​។​

៨-​ខាត់​ណា ខ្ទឹម​ក្រហម​-​ស : សម្បូរ​សារធាតុ​ស្ពាន់ធ័​រ ជួយ​បង្កើន​សម្រស់​ដោយ​ជំរុញ​ខូ​លឡា​ចេន (Collagen) និង​ធ្វើឲ្យ​ស្បែក​មាន​ភាពស្រស់ស្អាត ព្រមទាំង​ជួយ​លាង​សម្អាត​ជាតិពុល​នៅក្នុង​ថ្លើម​និង​ស្បែក​។ ក្រៅពីនេះក៏​មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ពពួក​ហ្វ្លា​វ៉ូ​ណយ​ដ៍ ឈ្មោះថា គ្វឺ​រ​សេទីន (Quercetin) ដែល​ជួយ​កាត់បន្ថយ​នូវ​ការខូតខាត​ដោយសា​ររ៉ាឌីកាល់​សេរី​ផងដែរ​។​

៩- ​ការ៉ុត និង​បន្លែ​ពណ៌​បៃតង​: កាល​បរិភោគ​អាហារ​ដែល​មាន បេតា​-​ខា​រ៉ូ​ទីន​ច្រើន ជួយ​ឲ្យ​ពណ៌​សម្បុរស្បែក​ស្រស់ថ្លា ដូច​ធម្មជាតិ​។ បេតា​-​ខា​រ៉ូ​ទីន មាន​នៅក្នុង​មើម​ការ៉ុត និង​បន្លែ​ពណ៌​បៃតង​៕​

Twitter Delicious Facebook Digg Stumbleupon Favorites More