Thursday, January 24, 2013

ហេតុ​អ្វីបាន​ជា​មនុស្ស​ថ្លង់​អាច​មើល​ឃើញ​​​អ្វីៗ​ច្បាស់​ជាង​មនុស្ស​ធម្ម​តា​

ការ​ស្រាវ​ជ្រាវ​ថ្មី​បាន​បង្ហាញ​ថា មនុស្ស​ថ្លង់​មើល​ឃើញ​ច្បាស់​ជាង​មនុស្ស​​ធម្ម​តា​​។​បណ្តា​អ្នក​វិទ្យា​ សាស្ត្រ​​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា Retinas ជា​ស្រ​ទាប់​ភ្នាស​នៅ​ខាង​​ក្រោម​​​គ្រាប់​ភ្នែក​​ ដែល​ទទួល​ដឹង​ពន្លឺ​ និង​បញ្ជូន​រូប​ភាព​អ្វី​មួយ​​ទៅ​ឱ្យ​ខួរ​ក្បាល​​របស់​មនុស្ស​ ដែល​ថ្លង់​ពី​កំណើត ឬ​បាត់​បង់​សោត​វិញ្ញាណ​តាំង​ពី​កំណើត ​មាន​​ការ​អភិវឌ្ឍ​ផ្ទុយ​ស្រ​ឡះ​ពី​មនុស្ស​ដែល​ស្តាប់​​​ឮ​ធម្ម​តា​។

ដោយ​សារ​តែ​បែប​នេះ​ធ្វើ​ឱ្យ​មនុស្ស​​ថ្លង់​មាន​ប្រ​ ព័ន្ធ​ Peripheral Vision (​ជា​ផ្នែក​មួយ​នៃ​ចក្ខុ​វិញ្ញាណ​កើត​ឡើង​នៅ​ចំណុច​ក​ណ្តាល​នៃ​ការ​មើល​ឃើញ​ ) ធំ​ជាង​មនុស្ស​ធម្ម​តា​ និង​ធ្វើ​​ឱ្យ​ពួក​គេ​មើល​ឃើញ​អ្វី​ៗ​កាន់​តែ​ច្បាស់​បង្កើន​នូវ​ការ​យល់​ ដឹង​រឿង​ហេតុ​ ដែល​នៅ​​ជុំ​វិញ​ខ្លួន​បាន​រហ័ស​។​ បណ្តា​អ្នក​ស្រាវ​​ជ្រាវ​​ខាង​លើ ដែល​​មក​ពី​សាក​ល​វិទ្យា​ល​័យ​ University of Sheffield ​ប្រ​ទេស​​​អង់​គ្លេស​បាន​បញ្ជាក់​ថា កោ​សិកា​សរសៃ​ប្រសាទ​ Retinas ​ចែកចាយ​ខុស​គ្នា​រ​វាង​មនុស្ស​ថ្លង់​និង​មនុស្ស​ធម្ម​តា​។​
នៅ​ក្នុង​ការ​ពិសោធន៍​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​ម៉ា​ស៊ីន Tomography ​សម្រាប់​​វាស់​​ភ្នែក​​ស្កែន​មើល​ប្រ​ព័ន្ធ  Retinas ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ពិសោធន៍​។​សហ​ដឹក​នាំ​ការ​សិក្សា​​​វេជ្ជ​បណ្ឌិត​ ឆា​ឡុត កូ​ឌី​ណា បាន​និយាយ​ថា «​ក្តី​សង្ឃឹម​​របស់​យើង​ ​គឺ​ថា ​ខណៈ​ដែល​យើង​បាន​ដឹង​ថា Retinas របស់​មនុស្ស​ថ្លង់​​មាន​លក្ខណ​ៈ​ល្អ​ប្រសើ​រ​ជាង​មនុស្ស​ធម្ម​តា នោះ​ពួក​យើង​នឹង​អាច​កែ​លម្អ​​ការ​ថែ​ទាំ​ចក្ខុវិញ្ញាណ​សម្រាប់​មនុស្ស​ ថ្លង់​»​៕   

Twitter Delicious Facebook Digg Stumbleupon Favorites More