Thursday, January 17, 2013

មាន​ជំងឺ​រលាក​ពង​ថ្នក់​ស្រទាប់​ខាងក្រៅ​ពោះវៀនធំ គួរ​ថែ​សុខភាព​បែបណា​?

ជំងឺ​ប្រភេទ​នេះ​គឺជា​ជំងឺ​របស់​ប្រជាជន​លោក​ខាងលិច​ដែល​រស់នៅ​បែប​សម័យ​ ទំនើប ហើយ​វា​កម្រ​នឹង​កើត​លើ​ប្រជាជន ឬ​មនុស្ស​ដែល​មាន​ទម្លាប់​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ឡើយ​។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ភ្នាស​បញ្ចេញ​ទឹករំអិល​របស់​ពោះវៀនធំ​បង្កើតបាន​ជា​ ថ្នក់រាង​ដូច​ម្រាមដៃ​មួយ ហើយ​ធ្វើអោយ​ស្រទាប់​ខាងក្រៅ​ពោះវៀនធំ​លយ​ចេញមកក្រៅ​។ ប្រជាជន​ប្រមាណ ៣០ ទៅ​៤០%​ដែល​មាន​វ័យ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​ច្រើន​តែ​មាន​ជំងឺ​នេះ ហើយ​ជាទូទៅ​ថ្នក់​ពោះវៀន​បែប​នេះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះទេ​។
ប៉ុន្តែ​បើសិនជា​វា​ទៅ​ជា​រលាក និង​មាន​ការបង្ក​រោគ វា​នឹង​ធ្វើអោយ​ឈឺចាប់​ខ្លាំងក្លា​ជាពិសេស​ពោះវៀនធំ​ផ្នែក​ខាងឆ្វេង​តែម្តង​ ។ រោគសញ្ញា​របស់​វា​មាន​ឈឺចាប់​, ហូរឈាម​, រាគ និង​ក្តៅខ្លួន​។ អាការៈ​ទល់លាមក​រ៉ាំរ៉ៃ​គឺជា​មូលហេតុដ៏​ចំបង​បំផុត​នៃ​ជំងឺ​មួយ​នោះ លាមក​ដែល​ហាប់ៗ​គឺ​ងាយ​នឹង​រុញ​តាម​បណ្តោយ​ពោះវៀន ហើយ​ក្លាយជា​រឹង និង​ស្ងួត​ធ្វើអោយ​សាច់ដុំ​របស់​ពោះវៀនធំ​ធ្វើការ​កាន់តែ​ពិបាក​។ អ្នកជំងឺ​ភាគច្រើន​មាន​និន្នាការ​មិនបាន​ផឹកទឹក និង​ញ៉ាំ​អាហារ​សរសៃ​បាន​ច្រើន​ឡើយ​។ អ្វី​ដែល​កម្រ​គឺថា​ថ្នក់​នោះ​អាច​នឹង​រហែក ដែល​ត្រូវការ​ការព្យាបាល​ជាបន្ទាន់​។

​អាហារ​គួរ​ចៀសវាង​
  • ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​គ្រាប់​ដូចជា ប៉េង​ប៉ោះ​, ទំពាំងបាយជូ​រ​, ស្ត្របឺ​រី និង​គ្រាប់​ល្ពៅ​អាច​ធ្លាក់​ចូលទៅក្នុង​ថ្នាក់​របស់​ពោះវៀន និង​បង្ក​ការឈឺចាប់​បាន​។
  • សម្រាប់​មនុស្ស​ជាច្រើន​ដែល​យល់​ថា​ការ​ញ៉ាំ​នំ​បុ័ង​, នំ​ខេ​ក​, នំ​បី​ស្គុត​, ភីហ្សា​និង​ប៉ា​ស្តា ធ្វើអោយ​ទល់លាមក គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​អោយ​បាន ២​សប្តាហ៍​សិន​ទៅ​ដើម្បី​មើល​លទ្ធផល​។
  • ចូរ​ចៀសវាង​អាហារ​ឆា ឬ​ចៀន ឬ​អាហា​រហិល​។​
  • ​ចូរ​កាត់បន្ថយ​ជាតិ​ខ្លាញ់ Saturated ដូចជា ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​សុទ្ធ​, ហ្វ្រូ​មាត និង​សូកូឡា​ព្រោះ​វា​ជា​មូលហេតុ​ធ្វើអោយ​រលាក ព្រមទាំង​ធ្វើអោយ​ការ​ទល់លាមក​កាន់តែ​ធ្ងន់ធ្ងរ​។
  • ចូរ​ចៀសវាង​នំ​ខេ​ក​, នំ​បី​ស្គុត និង​នំ​បុ័ង​ស​អោយបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន​។
  • ​ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​ព្រោះ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​បញ្ចេញ​ចោល​។​
  • ចូរ​ចៀសវាង​រាល់​អាហារ​ដែល​មាន​ជាតិ​ស្ករ​។​
  • តែ​, កាហ្វេ​, ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ស្រា សុទ្ធ​តែ​ធ្វើ​អោយ​ពោះវៀន​ខ្សោះ​ជាតិ​ទឹក​។
​អាហារ​គួរ​ទទួល​ទាន​
  • ​នៅពេល​ពោះវៀន​រលាក ចូរ​ញ៉ាំ​អាហារ​ដូចជា ស៊ុ​បន្លែ​ជាមួយ​ស្ពៃ​ក្តោប​បៃតង​, ខ្ញី​, ផ្លែ​ប៉ម​, ផ្លែ​ពុទ្ទ្រា​, ឬ​ផ្លែ​ល្ហុង​។
  • នៅពេល​ការ​រលាក​គ្រប់គ្រង​បាន​ហើយ ចូរ​ញ៉ាំ​ត្រី​ចៀន និង​សាច់មាន​ខ្លាញ់​តិច​បន្ថែមទៀត​ក៏​បាន​ដែរ​។
  • បន្ថែម​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​បន្តិច​ម្តងៗ​ដូចជា អង្ករ​សម្រូត​, នំ​បុ័ង​, បន្លែ​ស្រស់ៗ និង​ផ្លែឈើ​។ ដ​
  • ​ផលិតផល​ទឹកដោះគោ​យ៉ា​អួ​ដែល​មាន​បាក់តេរី Acidophilus និង Bifidus ជួយ​រក្សា​កម្រិត​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន និង​លាមក​ដើម្បី​អោយ​ការ​បន្ទោបង់​មាន​លក្ខណៈ​ទៀងទាត់​។
  • ​ចូរ​ញ៉ាំ​ទឹក​អោយបាន​យ៉ាងហោច​ណាស់ ៨​កែវជា​រៀងរាល់ថ្ងៃ​ដើម្បី​អោយ​ប្រាកដថា​ពោះវៀន​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​។
  • ​ចូរ​ប្រេង​អូ​លីវ ឬ​ប្រេង​ផ្កាឈូករ័ត្ន​ធ្វើ​ម្ហូប​។​
  • ​ចូរ​ញ៉ាំ​ខ្ទឹមសរ​ដើម្បី​ទទួលបាន​ភ្នាក់ងារ​ប្រឆាំងនឹង​មេរោគ​។​
  • ចូរ​បន្ថែម​ខ្ញី​ធ្វើ​ជា​អាហារ​ដើម្បី​ជួយ​អោយ​របួស​ក្នុង​ពោះវៀន​ឆាប់​ជា​។
  • ​បើសិន​ជា​អ្នក​ចំអិន​អាហារ​ដោយ​ប្រើ​ស្ពៃក្តោប​បៃតង ចូរ​យក​ទឹក​របស់​វា​ទុក​អោយ​ត្រជាក់​ហើយ​ផឹក​វា​ទៅ ព្រោះ​ការ​ធ្វើ​បែប​នេះ​អ្នក​នឹង​ទទួលបាន​សារធាតុ Cabigin សម្រាប់​ជំនួយ​ដល់​ការ​ជា​របួស​របស់​ពោះវៀន​។​

ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
  • ប្រេង​សំខាន់ៗ​សម្រាប់​ប្រឆាំង​ការ​រលាក​មាន​នៅក្នុង​ផលិតផល Primrose Oils សម្រាប់​ជួយ​អោយ​របួស​ក្នុង​ពោះវៀន​ឆាប់​ជា ដូច្នេះ​ចូរ​ប្រើ ១០០០ ទៅ​២០០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។
  • ចូរ​បន្ថែម​ទឹក​ប្រទៀល​កន្ទុយក្រពើ​កន្លះ​ពែង​ចូល​ទៅក្នុង​ទឹក​ បន្លែស្រស់​រួច​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជំនួយ​ដល់​ការ​ជា​របួស​របស់​ ពោះវៀន ព្រម​ទាំ​បង្កើន​ការធ្វើ​ចលនារ​របស់​ពោះវៀន​។
  • បាក់តេរី​ល្អៗ (Acidophilus/bifidus) អាច​ជួយ​ប្រឆាំងនឹង​ការបង្ក​រោគ ខណៈពេល​ដែល​វា​ជួយ​កាត់បន្ថយ​ការ​ទល់លាមក​ដែរ​។ ក្នុង​ពេល​ធ្វើ​ទុក្ខ​ចូរ​ប្រើ ពី​គ្រាប់ ចំនួន ៣​ដង​ក្នុង​មួយថ្ងៃ​។ ដើម្បី​ការពារ​នៅ​ថ្ងៃមុខ​ទៀត ចូរ​ប្រើ​មួយ​គ្រាប់​ពីរដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។
  • វីតាមីន A ជួយ​អោយ​ជាលិការ​ទន់ៗ​ឆាប់​ជា​។ ចូរ​ប្រើ ១០០០០​យូ​នី​ត​ជា​រៀងរាល់ថ្ងៃ​រយៈពេល ៣​សប្តាហ៍ (​បើសិនជា​មាន​ផ្ទៃពោះ ចូរ​ប្រើតែ ៣០០០​យូ​នី​ត​បាន​ហើយ​)​។
  • អំបិល​ប្រភេទ Calcium Fluoride Tissue ជួយ​ពង្រឹង​ដល់​សុខភាព​ជញ្ជាំង​ពោះវៀន​។ ចូរ​ប្រើ ៤​ដង​ជា​រៀងរាល់ថ្ងៃ​។
មតិ​ដ៏​មាន​ប្រយោជន៍​
  • ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ដូចជា​ការដើរ​ថ្នមៗ និង​ហែល​ទឹក​ជួយ​អោយ​សាច់ដុំ​ក្រពះ​ធ្វើការ​បាន​ល្អ និង​ជម្រុញ​អោយ​ពោះវៀន​ធ្វើ​ចលនា​។
  • ចូរ​ចាំ​ថា​ត្រូវ​ញ៉ាំ​ទឹក​អោយបាន​ច្រើន​ព្រោះ​វា​ជួយ​បង្ការ​កុំអោយ​ មាន​បញ្ហា​ទល់​លាមក ដូច្នេះ​គួរតែ​ញ៉ាំ​អោយបាន ៦ ទៅ​៨​កែវ​ក្នុង​មួយថ្ងៃ​។
  • ​ស្ត្រេ​ស​ធ្វើអោយមាន​បញ្ហា​ដល់​ពោះវៀន និង​ការរំលាយ​អាហារ​កាន់តែ​ធ្ងន់ធ្ងរ​។ ចូរ​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ចំនាយពេល​ហាត់ប្រាណ​៕

Twitter Delicious Facebook Digg Stumbleupon Favorites More