Thursday, January 17, 2013

អាការៈរបស់ជម្ងឺមហារីកសុដន់


ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី។ ការយល់ដឹងពីអាការៈនៃជំងឺមហារីកសុដន់អាចជួយអោយអ្នកជំងឺប្រទះឃើញ និង ព្យាបាលទាន់ពេលវេលា។ ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី ហើយយោងតាមទិន្នន័យឯកសារខ្លះបង្ហាញថា អត្រាកើតមានជំងឺនេះអាចឈានទៅដល់៧ទៅ១០ភាគរយក្នុងអត្រាកើតជំងឺមហារីកប្រភេទកាចទាំងអស់។ ក៏ជាមហារីកដែលមានអត្រាកើតបនា្ទប់ពីមហារីកស្បូននៃជំងឹមហារីកដែលកើតលើស្រី្ត។ មហារីកនេះច្រើនបណា្តលពីតំណពូជ។ ពិសេសចំពោះស្រី្ត អាយុពី៤០ដល់៦០ឆ្នាំ ស្រី្តដែលអស់រដូវមានអត្រាកើតខ្ពស់។ ដូចនេះការយល់ដឹងពីអាការៈជំងឺមហារីកសុដន់មានសារៈសំខាន់ខ្លាំង។
អាការៈរបស់ជម្ងឺមហារីកសុដន់

អាការៈដែលបង្ហាញពីជំងឺមហារីកសុដន់

1. អ្នកដែលផ្ទុកជំងឺមហារីកសុដន់ដំណាក់កាលដំបូងថី្វត្បិតតែមិនបានប៉ះទៅឃើញដុំសាច់នៅលើដោះយ៉ាងច្បាស់លាស់ តែក៏តែងតែមានអារម្មណ៍មិនស្រួលទៅដោយកនែ្លង ជាពិសេសចំពោះស្រី្តដែលអស់រដូវ ពេលខ្លះអាចមានអារម្មណ៍ថា ឈឺសើរៗនៅម្ខាងដោះ រឺ មិនស្រួលខ្នងរឺសា្មហើយមានការរោយ ហើម និង អាចប៉ះពាល់ដល់ដើមដៃផងដែរ។
2. អ្នកដែលកើតជំងឺមហារីកសុដន់ដំណាក់កាលដំបូងអាចប៉ះទៅឃើញដុំសាច់ប៉ុនគ្រាប់សណែ្តកតូចមួយដុំ រឹងបនិ្តច ហើយចេះកំរើក។ តាមធម្មតាគា្មនសភាពឈឺចាប់ឡើយ តែមានអ្នកជំងឺមួយចំនួនតូចមានការឈឺខ្ទាំមួយសារៗ ឈឺចុកចាប់ រឺ ឈឺចាក់ៗ។
3. ទំរង់សុដន់ខាងក្រៅប្រែប្រួល៖ អាចឃើញស្បែកត្រង់ដុំសាច់ពកឡើង អាចមានការប្រែប្រួលស្បែកត្រង់កនែ្លងខ្លះធើ្វអោយមានរាងដូចសំបកក្រូច និង អាចហើម ប្រែពណ៌ និង ឡើងកន្ទួលជាដើម។
4. កនែ្លងត្រង់ជិតក្បាលដោះមានលក្ខណៈស្វិតចុះ។ ស្បែកលើផ្ទៃដោះមានលក្ខណៈផតចុះ ក្បាលដោះមានលក្ខណៈរលួយ ក្បាលដោះមិនប្រក្រតី ស្បែកដោះឡើងក្រាស់ រឺ រន្ធរោមរីកធំ-ល-។
5. ក្បាលដោះហៀរទឹក ៖ ហៀរទឹកចេញជាឈាម ជាឈាមលាយសារធាតុរាវខាប ត្រូវទទួលការពិនិត្យថែមមូយកំរិតទៀត។
6. កូនកណ្តុររីកធំ ជាទូទៅវាតែងតែកើតនៅលើក្លៀកផ្នែកដែលសុដន់កើតមហារីក។ ប្រសិនបើហើមកូនកណ្តុរនៅលើឆ្អឹងដងកំាំបិត នោះបញ្ជាក់ថាជម្ងឺមហារីកស្ថិតក្នុងដំណាក់កាលចុងក្រោយ។

ការជំនួយក្នុងការត្រួតពិនិត្យជំងឺមហារីកសុដន់ដោយខ្លួនឯង

1. វិធីនៃការពិនិត្យសុដន់ត្រូវធ្វើឡើងឲ្យស្របទៅនឹងទិសដៅនៃទ្រនិចនាឡិកា ៖ ប្រើម្រាមដៃបួន ចាប់ផ្តើមពិនិត្យពីក្បាលដោះវិលត្រលប់ពីក្នុងទៅក្រៅ។
វិធីពិនិត្យលើសុដន់ចុះទៅក្រោមត្រង់ ៖ ប្រើចុងម្រាមដៃបួនពិនិត្យពីលើចុះក្រោមទូទាំងផៃ្ទដោះ។
2. ការពិនិត្យសុដន់ដោយចាប់ផ្តើមពីក្បាលសុដន់ទៅគែមរបស់សុដន់ ៖ ប្រើចុងម្រាមដៃទាំងបួនពិនិត្យពីក្រៅដួចរាងបាញ់កាំរសី្ម។ បន្ទាប់មកប្រើវិធីដដែលត្រួតពិនិត្យផៃ្ទដោះផ្នែកខាងឆ្វេង ហើយប្រៀបធៀបថាមានលក្ខណៈខុសគា្នរឺទេ។ ជាចុងក្រោយប្រើម្រាមដៃមេ និង ដៃចង្អុលច្របាច់ថ្នមៗ។ ប្រសិនបើមានសារធាតុរាវថ្លា រឺជាឈាមត្រូវទៅជួបគ្រូពេទ្យជាបនា្ទន់។

Twitter Delicious Facebook Digg Stumbleupon Favorites More