Thursday, January 17, 2013

លំ​ហាត់ប្រាណ សម្រាប់​អ្នកជំងឺ Parkinson’s

ជំងឺ Parkinson’s កើតមាន​នៅពេល​ដែល​កោសិកា​នៃ​សសៃប្រសាទ ងាប់ ឬ ត្រូវ​បាន​ចុះ​ខ្សោយ នៅ​ត្រង់​តំបន់​ណាមួយ នៃ​ខួរក្បាល ដែល​វា​ត្រូវ​បាន​គេ​ហៅថា substantia nigra ។ កោសិកា​ទាំងនេះ បាន​ធ្វើ​ការផលិត ដូ​ប៉ា​មីន ( dopamine ) ដែល​ជា​សារ​ជាតិគីមី​ម្យ៉ាង ជា​ធម្មតា​វា​ជួយ​ដល់ ការសម្របសម្រួល​របស់ សាច់ដុំ​រាងកាយ និង មុខងារ​នៃ​ការ​ធ្វើ​ចលនា​។ នៅ​ពេល​មួយ​ដែល ៨០​ភាគរយ នៃ​ដូ​ប៉ា​មីន ធ្វើ​ការផលិត​នូវ កោសិកា​ដែល​ត្រូវបាន​បំផ្លាញ នោះ​រោគសញ្ញា​ផ្នែក​រាងកាយ នៃ​ជំងឺ Parkinson’s ចាប់ផ្តើម​សម្តែង​ចេញ​ដោយ​ខ្លួន​វា មាន​ដូច​ជា​ការ​ញ័រ​, ធ្វើ​ចលនា​បាន​យឺតៗ​, មាន​ភាព​តឹង ណែន និង មាន​ភាព​ពិបាក​ក្នុង​ការរក្សា​លំនឹង​រាងកាយ​។ ជំងឺ​នេះ គឺ​មាន​ការវិវត្តន៍​កាន់តែ​អាក្រក់​ឡើងៗ ហើយ​អ្នកជំងឺ​ដែល​មាន​ជំងឺ​នេះ ក្នុងដំណាក់កាល​ក្រោយមកទៀត គឺ​អាច​នឹង​ដួល​បាន​យ៉ាង​ងាយ​។​

​នា​ពេល​ ចុង​ក្រោយ ការបាត់បង់​នូវ ការគ្រប់គ្រង​នៃ​ការ​ធ្វើ​ចលនា​បាន​ជា​ធម្មតា គឺ​អាច​ធ្វើអោយ​អ្នក ជំងឺ​ពិបាក ក្នុងការ​ធ្វើ​នូវ​សកម្មភាព​នៃ​ការងារ​ប្រចាំថ្ងៃ មានដូចជា ការ​ស្លៀកពាក់​ជាដើម​។ ទោះបីជា​ជំងឺ Parkinson’s អាច​ធ្វើអោយ​អ្នកជំងឺ​ពិការ​បាន តែ​វា​ហាក់​នឹងមិន​ធ្វើអោយ​អាយុកាល​របស់​ពួកគេ​ខ្លី​នោះទេ ។ រោគសញ្ញា អាច​មាន​សភាព​ប្រែប្រួល​មិន​ទៀងទាត់​ពី មួយ​ម៉ោង ទៅ​មួយ​ម៉ោង ឬ ពីមួយថ្ងៃ ទៅមួយថ្ងៃ ដូច្នេះ​អ្នក​ត្រូវ​ឈប់ និង សម្រាក ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​អស់កម្លាំង នៅក្នុង​ពេល​ណាមួយ ដែល​អ្នក​កំពុង​ធ្វើការ​ហាត់ប្រាណ ។​

​ហេតុអ្វី​បាន​ជា​ការ​ហាត់ប្រាណ អាច​ជួយ​អ្នក​បាន​?

​ ការ​ហាត់ប្រាណ​គឺ​មិនអាច កែប្រែ​នូវ​រោគសញ្ញា​របស់​ជំងឺ Parkinson’s នេះ​បាន​ទេ ប៉ុន្តែ​វា​នឹង​អាចជួយ អ្នកជំងឺ​ក្នុង​ការរក្សា​នូវ មុខងារ​នូវ​ចលនា​ជា​ឯករាជ្យ​របស់​ពួកគេ​បាន​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ នៃ​មន្ទីរ ពេទ្យ និង មន្ទីរ​ព្យាបាល​នៅ​សកល​វិទ្យាល័យ ឡូ​វ៉ា បាន​ធ្វើ​ការសិក្សា​ទៅលើ មុខងារ​របស់ ភាព​សមសួន នៃ ស​សៃឈាម​បេះដូង នៅក្នុង​ជំងឺ Parkinson’s ហើយ​ពួកគេ​បាន​រកឃើញថា អ្នកជំងឺ​ដែល​មាន សុខភាព​បេះដូង​ល្អ គឺ​អាច​ធ្វើ​បាន​ល្អប្រសើរ​ក្នុងការ​ធ្វើ តេស្ត​សាកល្បង​នូវ​មុខងារ និង ចលនា​នៃ​រាង កាយ ជាង​អ្នកជំងឺ​ដែល​មិនសូវមាន​សុខភាព​បេះដូង​មាំ​ទាំ នេះ​ដោយ​មិន​គិត​ទៅលើ​កត្តា​អាយុ និង សភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ​ឡើយ​។​

​ ការធ្វើ​លំ​ហាត់ប្រាណ គឺ​អាច​ជម្រុញ​អោយ​សាច់ដុំ មាន​ភាពរឹងមាំ​,​មាន​លំនឹង​, បត់បែន​បាន​ល្អ និង អាច​មាន​សម្តត្ថភាព​ក្នុង​ការដើរ​បាន​យ៉ាង​មាន​សុវត្ថិភា​ព និង អាច​បន្ត​ធ្វើ​បាន​នូវ​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ បាន​។  វា​ក៏​អាច​ជួយ​បាន​ផងដែរ ដល់​រោគសញ្ញា​ដទៃទៀត នៃ​ជំងឺ Parkinson’s  រួមមាន​ដូចជា​៖ ការ​ទល់ លាមក​, បញ្ហា​ក្នុង​ការ​គេង​លក់ និង ភាព​ថប់​បារម្ភ ឬ ការធ្លាក់​ទឹកចិត្ត​។ ប្រភេទ​នៃ​លំ​ហាត់ប្រាណ ដែល ល្អ​បំផុត​សម្រាប់​អ្នក គឺ​អាស្រ័យ​ទៅលើ​រោគសញ្ញា​, កម្រិត​នៃ​ភាព​សមសួន និង សុខភាព​ជា​ទូទៅ​របស់ អ្នកជំងឺ​។ ការធ្វើ​លំ​ហាត់ប្រាណ​នៅ​ក្នុង​ទឹក គឺ​មាន​ភាពងាយស្រួល​ចំពោះ​សន្លាក់ ដែល​វា​មិនសូវ​តម្រូវ អោយមាន​នូវ សម្តត្ថភាព​ក្នុង​ការរក្សា​លំនឹង និង ជួយ​កាត់បន្ថយ​នូវ​អារម្មណ៍ នៃ​ការភ័យខ្លាច​ដួល ។ 
​លំ​ហាត់ប្រាណ ដែល​អាច​ជួយ​ទាញ​សន្ធឹង​ចុង​អវៈយវៈ  តាមរយៈ​ការធ្វើ​ចលនា​អោយ​បាន​ពេញលេញ គឺ​ត្រូវបាន​ជម្រុញ​អោយ​អ្នកជំងឺ អនុវត្ត​ជា​ពិសេស​។ មាន​អ្នកជំងឺ Parkinson’s បាន​យល់ឃើញថា ការ​ធ្វើ​ចលនា ដែល​បាន​អនុវត្ត​តាម​វិធីសាស្ត្រ នៃ​លំ​ហាត់ប្រាណ Feldenkrais ដែល​ជា​ទម្រង់​នៃ​ការ តាំង​សមាធិ និង មិនសូវ​មាន​ការប៉ះទង្គិច​ខ្ពស់  គឺ​អាច​ធ្វើអោយ​ភាពបត់បែន លំនឹង និង សុខមាលភាព ផ្លូវចិត្ត​របស់​ពួកគេ មាន​ភាព​ប្រសើរ​ជាង​មុន​បាន​។​

​សកម្មភាព​ដែល​សាក​សម​បំផុត​មាន​៖
  • លំ​ហាត់ប្រាណ ក្នុង​ការរក្សា​លំនឹង​។​
  • លំ​ហាត់ប្រាណ​បែប​ថៃ​ឈិ​។​
  • លំ​ហាត់ប្រាណ បែប​គី​ហ្គុ​ង​។​
  • ការ​ទាញ​សន្ធឹង​សាច់ដុំ​។​
  • ការដើរ​។​
  • ការ​ធាក់​កង់ ដោយ​ប្រើ​ម៉ាស៊ីន​។​
  • លំ​ហាត់ប្រាណ នៅក្នុង​ទឹក​។​
  • លំ​ហាត់ប្រាណ បែប​យូ​ហ្គា​។​
  • ការធ្វើ​កិច្ចការ នៅក្នុង​សួនច្បារ​។​
  • លំ​ហាត់ប្រាណ Feldenkrais ។​
តើ​អ្នក​គួរ​ធ្វើ​វា អោយបាន​ញឹកញាប់​ប៉ុណ្ណា ?

  • ​ធ្វើការ​កណត់​គោលដៅ យ៉ាងហោចណាស់ អោយបាន ១៥​នាទី នៃ​លំ​ហាត់ប្រាណ​ក្នុងការ ទាញ សន្ធឹង​សាច់ដុំ និង រក្សា​លំនឹង​អោយបាន​ជា​រៀងរាល់ថ្ងៃ ។ នឹង​បន្ត​ធ្វើ​ជា​បន្តិច​ម្តងៗ អោយបាន ដល់ ៤០ ទៅ ៦០​នាទី អោយបាន ៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ។ ប្រសិនបើ​អាច​ទៅរួច ធ្វើការ​ផ្លាស់ប្តូរ នូវ​លំ​ហាត់ប្រាណ​ផ្សេងៗ​គ្នា​មាន​ដូចជា  លំ​ហាត់ប្រាណ​បែប​ថៃ​ឈិ​, គី​ហ្គុ​ង , ការដើរ​,​ការ​ធាក់​កង់ ឬ លំ​ហាត់ប្រាណ នៅក្នុង​ទឹក​ជាដើម​។​
  • រួម​បញ្ចូល​ជាមួយ​នឹង​ការ​កម្តៅ​សាច់ដុំ ក្នុង​រយៈពេល ១០​នាទី មុនពេល​ចាប់ផ្តើម និង បញ្ចប់ ដោយ​ការ​បន្ធូរ​សាច់ដុំ ក្នុង​រយៈពេល ១០​នាទី​ទៀត មាន​ដូច​ជា​ការ ដើរ​ចុះ​ឡើង​នៅ​ត្រង់​កន្លែង ណាមួយ ឬ យោល​ដៃ​អ្នក​ចុះ​ឡើងៗ ។ ប្រសិនបើ​ពេល​ណាមួយ អ្នក​កើត​មាន​នូវ​អារម្មណ៍ មិន​មាន​ផាសុក នោះ​អ្នក​ត្រូវ​ឈប់ និង ធ្វើការ​សម្រាក​។​
  • ប្រសិនបើ​អ្នក​រងគ្រោះ​ពី​ការ​អស់កម្លាំង ព្យាយាម​ធ្វើការ​ហាត់ប្រាណ​ជាដំបូង នៅក្នុង​ពេល​ព្រឹក​។​
  • លំ​ហាត់ប្រាណ​បែប គី​ហ្គុ​ង គឺជា​ការអនុវត្តន៍​ក្នុង​កម្រិត​ស្រាល ថ្ន​មៗ និង មាន​ភាព​សាក​សម បំផុត​សម្រាប់​អ្នកជំងឺ Parkinson’s ៕

Twitter Delicious Facebook Digg Stumbleupon Favorites More