Thursday, January 17, 2013

ទទួលទានសាច់ក្រកញឹកញាប់ប្រឈមនឹង​​ជំងឺទឹកនោមផ្អែម

កាលពីពេលថ្មីៗនេះ American Journal of Clinical Nutrition បានរកឃើញថា អ្នកដែលចូលចិត្តទទួលទានហតដក ឬសាច់ក្រកជាញឹកញាប់ អាចប្រឈមនឹងជំងឺទឹកនោមផ្អែមបាន ដោយការទទួលទានសាច់ក្រហម ជាពិសេសសាច់កែច្នៃ ដូចជាសាច់ក្រក ១ថ្ងៃ ៥០ក្រាម អាចបង្កើនឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ២ រហូតដល់ ៥១ភាគរយ។
អ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈ ហារវ៉ាដ (Harvard School of Public Health) បានឲ្យដឹងថា អ្នកអាចបន្ថយ អាការៈប្រឈមនឹងជំងឺទឹកនោមផ្អែមបាន ដោយការទទួលទានប្រូតេអ៊ីន ល្អចំពោះសុខភាព ដូចជាសណ្តែក ធញ្ញជាតិ ឬផលិតផល ដែលធ្វើពីទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប៕

Twitter Delicious Facebook Digg Stumbleupon Favorites More