Showing posts with label Disease. Show all posts
Showing posts with label Disease. Show all posts

Saturday, April 27, 2013

អត្ថន័យ​ឈ្មោះ​ហៅ​របស់​អម្បូរ​ផ្តាសាយ

​រយៈពេល​កន្លងទៅ ផ្តាសាយ​ជ្រូក​ច្រើន​ត្រូវបាន​ហៅថា ផ្តាសាយ A/H1N1 ហើយ​ផ្តាសាយ​បក្សី​តែង​ត្រូវបាន​ហៅថា ផ្តាសាយ A/H5N1 ។ ថ្មីៗ​នេះ​លេចចេញ​បន្ថែម​ផ្តាសាយ​ថ្មី​១​ប្រភេទ​រកឃើញ​នៅ​ប្រទេស​ចិន ត្រូវបាន​ហៅថា ផ្តាសាយ A/H7N9 ។ ដូច្នេះ​អត្ថន័យ​របស់​សញ្ញា​នេះ​យ៉ាងដូចម្តេច ?


​ផ្តាសាយ​ជា​ជំងឺឆ្លង​បន្ទាន់​នៅ​ ផ្លូវដង្ហើម​បង្កឡើង​ដោយ​វីរុស​ផ្តាសាយ ។ វីរុស​ផ្តាសាយ​មាន​៣​ប្រភេទ គឺ​A , B និង C ។ វីរុស​ងាយ​ត្រូវកម្ទេច​នៅ​សីតុណ្ហភាព​ធម្មតា តែមាន​ថាមពល​រស់​ត្រាំត្រែង គួរសម​នៅ​សីតុណ្ហភាព​ទាប ។ ក៏​អាស្រ័យ​ដោយ​មូលហេតុ​នេះ​ដែល​ជំងឺ​ផ្តាសាយ​ច្រើន​ផ្ទុះឡើង​នៅ​រដូវរងា​ ខ្លាំង រដូវរំហើយ និង​ពេល​ធាតុអាកាស​ប្តូរ​ពី​រដូវក្តៅ​ទៅ​រដូវ​ត្រជាក់ ។​
​ឈ្មោះ​របស់​វីរុស​ផ្តាសាយ​១​ប្រភេទ ត្រូវបាន​សរសេរ​កាត់​ដោយ​អក្សរ "H" និង "N" ។ "H" ជា​អក្សរ​កាត់​របស់ Hemagglutininer ហើយ "N" ជា​អក្សរ​កាត់​របស់ Neuraminidase នេះ​ជា​ប្រូតេអ៊ីន ផ្ទៃ​ខាងក្រៅ ជាពិសេស​២​ប្រភេទ​ក្នុង​ពពួក​វីរុស​ផ្តាសាយ ។ នៅ​មនុស្ស មុននេះ​ពពួក​វីរុស​បាន​ធ្លាប់​បង្ក​ជំងឺ​ផ្តាសាយ​មាន​សញ្ញា​សម្គាល់ ពី​H1 ដល់ H3 (​ទាំងអស់​មាន​១៥​ប្រភេទ​វីរុស H) ចំណែក​ចំពោះ​វីរុស N នោះ​មានតែ N1 និង N2 គឺអាច​បង្ក​ជំងឺ​នៅ​មនុស្ស ។ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​បន្ថែម​វីរុស​ផ្សេងៗ​មួយចំនួន​ក៏មាន​លទ្ធភាព​បង្ក​ជំងឺ​ឲ្យ​ មនុស្ស​ដូចជា​ផ្តាសាយ A/H7N9 ។​
​ដូច្នេះ​ជំងឺ​ផ្តាសាយ​ជ្រូក​ហៅថា ផ្តាសាយ A/H1N1 មានន័យ​ជា​ប្រភេទ​ជំងឺ​ផ្តាសាយ type A មាន​ប្រូតេអ៊ីន​ផ្ទៃ​ខាងក្រៅ ២​ប្រភេទ គឺ Hemagglutinine H1 និង Neuraminidase N1 ។ ជំងឺផ្តាសាយបក្សី​ហៅថា​ផ្តាសាយ A/H5N1 មានន័យថា ប្រភេទ​ជំងឺ​ផ្តាសាយ type A មាន​ប្រូតេអ៊ីន​ផ្ទៃ​ខាងក្រៅ ២​ប្រភេទ​គឺ Hemagglutinine H5 និង Neuraminidase N1 ។ ដូចគ្នានេះដែរ ជំងឺផ្តាសាយបក្សី​១​ប្រភេទ ទើបត្រូវ​បាន​រកឃើញ​នៅ​ប្រទេស​ចិន ហៅថា​ផ្តាសាយ A/H7N9 មានន័យ​ជា ប្រភេទ​ជំងឺ​ផ្តាសាយ Type A មាន​ប្រូតេអ៊ីន​ផ្ទៃ​ខាងក្រៅ​២​ប្រភេទ គឺ Hemgglutinine H7 និង Neuraminidase N9 ។​
​ដោយសារ​លក្ខណៈពិសេស​របស់​ប្រភេទ​វីរុស​ បង្ក​ជំងឺ​នីមួយៗ មុននេះ​ពពួក​អម្បូរ​វីរុស​ផ្តាសាយ​បក្សី​ធ្វើទុក្ខបុកម្នេញ តែ​ក្នុង​ហ្វូង​បសុសត្វ​ចិញ្ចឹម តែ​បច្ចុប្បន្ន​វា​អាច​ចម្លង​មក​មនុស្ស បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​បាត់​បង់ជីវិត ។ អ្នក​កើត​ជំងឺផ្តាសាយបក្សី A/H5N1 និង A/H7N9 ដោយសារ​ប៉ះពាល់​ជាមួយ​បសុសត្វ​មាន​ជំងឺ ហើយ​រហូតមកទល់​ស​ព្វ​ថ្ងៃ​ពុំទាន់​កំណត់​បាន​វីរុស​ផ្តាសាយ​នេះ​មានលទ្ធភាព​ ចម្លងជំងឺ​ពី​មនុស្ស​ទៅ​មនុស្ស ។ អ្នក​កើត​ជំងឺ​ផ្តាសាយ​ជ្រូក A/H1N1 ដោយសារ​ប៉ះពាល់​ជាមួយ​សត្វ​ជ្រូក​មាន​ជំងឺ ហើយ​វីរុស​នេះ​មានលទ្ធភាព​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ហេតុនេះ​ល្បឿន​រាលដាល​លឿន ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​កើត​ជំងឺ និង​មាន​អត្រា​បាត់បង់​ជីវិត​ខ្ពស់ ។​
​ក្នុង​រយៈពេល​កន្លងទៅ មនុស្ស​ទើបតែ​យកចិត្តទុកដាក់​ដល់​ប្រភេទ​វីរុស​ផ្តាសាយ​ហៅថា ផ្តាសាយ A/H5N1 និង​ថ្មីៗ​នេះ​គឺ​ផ្តាសាយ A/H7N9 តែ​ជាក់ស្តែង​នោះ ក្នុង​ពពួក​ជំងឺ​ពីស​ត្វ​ឆ្លង​មក​មនុ​ស្សមាន​ច្រើន​ប្រភេទ​វីរុស​ផ្សេងៗ​ គ្នា​ស្ថិតក្នុង​ប្រភេទ​វីរុស​ផ្តាសាយ type A ក៏បង្ក​ជំងឺ​ឲ្យ​មនុស្ស​ដូចជា H3N2 , H1N1...
​ដើម្បី​បង្ការ​ប្រឆាំង​ឆ្លង​ផ្តាសាយ​ បក្សី A/H5N1 , A/H7N9 ឆ្លង​មក​មនុស្ស ត្រូវអនុវត្ត ៤​វិធានការ​មូលដ្ឋាន​គឺ នៅតាម​គ្រួសារ​ទាំងឡាយ​ត្រូវ​រកឃើញ​ឆាប់​បាតុភូត​បសុសត្វ​ងាប់​រង្គាល និង​ជូនដំណឹង​ភ្លាម​ឲ្យ​រដ្ឋអំណាច​តំបន់​ដើម្បី​ទប់ស្កាត់​ទាន់ពេល​កុំ​ឲ្យ​ ឆ្លង​រាលដាល ។ ដាច់ខាត​មិន​សម្លាប់ និង​ទទួលទាន​សត្វ​សង្ស័យ​កើត​ជំងឺ​ផ្តាសាយ ។​
​ពេល​មាន​នុស្ស​គ្រុនក្តៅ​ខ្លាំង​មាន​ ពាក់ព័ន្ធ​ដល់​បសុសត្វ​មាន​ជំងឺ​ត្រូវ​បញ្ជូនទៅ​ស្ថាប័ន​សុខាភិបាល​ភ្លាម ដើម្បី​ព្យាបាល​ទាន់ពេល ។ ប្រើ Chloramin B និង​សារជាតិ​កម្ចាត់​បាក់តេរី​ខ្លាំងៗ ដើម្បី​សម្លាប់​មេរោគ និង​បំបាត់​ក្លិន​ទ្រុង​សត្វ​ជាប្រចាំ​នៅក្នុង​គ្រួសារ និង​តំបន់​មាន​ជំងឺផ្តាសាយបក្សី ៕

Friday, April 5, 2013

មនុស្ស​ក្បាល ទំពែក​មាន​អត្រា​ជំងឺ​បេះ​ដូច​ច្រើន​ជាង​មនុស្ស​ធម្មតា

Newser ៖​ តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​​ក្បាល​ទំពែក គឺ​មាន​អត្រា​ជំងឺ​បេះ​ដូង​ ខ្ពស់​ជាង​មនុស្ស​ធម្មតា ។ ហើយ​ពួក​គាត់​តែង​តែ​ ពាក់​សក់​​ឬ​មួក​ដើម្បី​ការ​ពារ​នោះ។ ចំណែក​ព័ត៌មាន​ របស់​គេហទំព័រ​ Bloomberg វិញ​ បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ទំពែក​កាន់តែ​ខ្លាំង គឺ​មាន​គ្រោះ​ថ្នាក់​កាន់តែ​ខ្លាំង ។ បញ្ហា​នេះ មាន​អត្រា​ស្លាប់​ ឬ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត ច្រើន​ជាង​ជំងឺ ជំងឺ​ដែល​បណ្ដាលមកពី ការ​ជក់​បារី, ជំងឺ​លើ​ឈាម, ជំងឺ​ធាត់​ពេក, ជំងឺ​ខ្លាញ់​ក្នុង​ប្រមាត់​ ដោយ​យោង​តាម ឯក​សារ​ស្រាវជ្រាវ របស់​មហាវិទ្យាល័យ​មួយ​របស់ Tokyo។
សូម​បញ្ជាក់​ផង​ដែរ​ថា តាម​របាយ​ការណ៍​លម្អិត បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​មនុស្ស​ ដែល​មាន​ជំងឺ​បេះ​ដូង ១០០នាក់ គឺ​មាន​ចំនួន ៣០នាក់ ជា​មនុស្ស​ក្បាលទំពែក (Bald men) ដោយ​ស្មើ​នឹង ៣០% នៃ​អត្រា​ជំងឺ​បេះ​ដូង៕

Study: Balding Men at Higher Risk for Heart Disease

PROBLEM: 30 to 40 percent of adult men have male pattern baldness. Some research has suggested that there's an association between hair loss and heart disease, but not enough to consider it as a possible early warning sign. 

METHODOLOGY: After evaluating the merits of the existing literature -- over 850 studies published since 1950 -- Japanese researchers narrowed the field to six sufficiently rigorous studies that together account for almost 40,000 men. Three were cohort studies, following the health of balding men over time; the other three, case-control studies, compared bald men to peers with full heads of hair. All controlled for complicating factors like age and smoking.
RESULTS: Across the board, increased balding was strongly linked to increased risk of CHD.
Mostly-bald men in the cohort studies were 32 percent more likely to develop CHD over the follow-up period than those who weren't balding. Under the age of 55-60 (the studies grouped them differently), the association remained and was even intensified: CHD risk for the "extensively balding" was upped to 44 percent.
In the cohort studies, bald and balding men were as high as 70 percent more likely to have heart disease than non-balding peers. In the younger age groups, their risk was increased by 84 percent.
Risk was concentrated on the top of the head. Two studies, taken together, showed that as this area became mildly, moderately, and extensively more sparse, the odds of a participant developing heart disease escalated from 18, to 36, to 48 percent, respectively.
Receding hairlines, in the above case, were not significantly correlated with CHD. And overall, front-of-head baldness was associated with increased heart disease to a much lesser degree than other balding patterns.
IMPLICATIONS: The leading theory, which the authors say their analysis supports, is that hair loss from the top of the head is one of the more visible symptoms of hardened arteries; a condition caused by unhealthy behaviors that in turn causes heart disease. Insulin resistance, chronic inflammation, and increased sensitivity to testosterone are also linked to both conditions.
Does this mean that hair loss can be added to the list of early warning signs of heart disease -- just like high cholesterol, family history, smoking, and obesity, to name a few --  that doctors should look out for in their patients? Well, these researchers seem to think this could be a good idea -- once further study elucidates the risk and clarifies screening guidelines. After all, male baldness is extremely common; as the authors admit, medicating everyone who's thinning out on top would likely create more problems than it would solve.

"Male pattern baldness and its association with coronary heart disease: a meta-analysis," is published in BMJ Open.

 

Saturday, January 26, 2013

ហេតុ​អ្វី​​ប្រុស​មួយ​ចំនួន​មាន​​ពង​កោប (​ពង​ទោក ធំ​ម្ខាង តូច​ម្ខាង)?

ពង​កោប (testicles) គឺ​សំដៅ​ទៅលើ​បុរស​ឬ​ក្មេងប្រុស​ណា​ដែលមាន​ពងស្វាស​ម្ខាង​ធំ និង​ម្ខាង​ធម្មតា។ តាម​កាយវិភាគវិទ្យា​លើ​ពង ស្វាស គេ​បានឱ្យដឹងថា ពងស្វាស​មាន​ស្រោម​ពីរ​ជាន់​គឺ​ស្រោម​ទីមួយ​ស្ថិតនៅ​ស្រោប​ជុំវិញ ជាប់​នឹង​ពងស្វាស និង​ស្រោម​ទី​ពីរ​នៅ​គ្រប​ពី​ក្រៅ​ស្រោម​ទីមួយ (ស្រោម​ក្នុង)។
ពង​កោប ឬ ពង​ទោកជម្ងឺ ​ពង​កោប(testicles) បណ្ដាលមកពី​វត្ដ​មាន​វត្ថុ​រាវ​ថ្លា​នៅ​ចន្លោះ​ស្រោម​ទីមួយ( ស្រោម​ក្នុង) និង​ស្រោម ទី​ពីរ(ស្រោម​ក្រៅ)។ វត្ថុ​រាវ​នោះ​មិនអាច​កំណត់​បរិមាណ​តិច ឬ​ច្រើន​ទេ​តែ​វា​នឹង​អាចធ្វើឱ្យ​ប្លោក​ពងស្វាស​របស់​អ្នក​ជម្ងឺ​មាន ទំហំ​តូច ឬ​ធំ​ទៅតាម​បរិមាណ​វត្ថុ​រាវ​នោះដែរ។ ជម្ងឺ​ពង​កោប(testicles) អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ប៉ុន្ដែ​កូនក្មេង​មាន​អត្រា​កើត​ជម្ងឺ នេះ​ខ្ពស់ជាង​មនុស្សពេញវ័យ។
ចំពោះ​មនុស្ស​ចាស់ ពងស្វាស​ម្ខាង​រីក​ធំ​ម្ដងបន្ដិចៗជា​លំដាប់ គ្មាន​ការឈឺចាប់​អ្វី​ទាំងអស់។ ប៉ុន្ដែ​នៅពេល​មាន​ទំហំ​ធំ ធ្វើឱ្យ​អ្នក​ជម្ងឺ​លំបាក​ក្នុងការ​ធ្វើដំណើរ និង​ឈឺចាប់​បន្ដិចបន្ដួច។ ចំណែក​ពង​កោប(testicles) កើត​លើ​កូនក្មេង​គេ​ឃើញថា ប្លោក​ម្ខាង​មាន​សភាព​ធំ​ជាង​ម្ខាង​ទៀត តាំងពី​កំណើត ឬ​ក្រោយពេល​កើត​បាន​ពី១ឆ្នាំទៅ៣ឆ្នាំ។ ពង​នេះ​កាន់តែ​រីក​ធំ​ពេល​ក្មេង​ស្រែកយំ ប្រឹង​ស្រែក​ប្រឹង​ធ្វើ​អ្វីមួយ ជួនកាល​ពង​កោប(testicles) ឡើង​ធំ​រលោង​បាត់​ភាព​ជ្រួញ​មាន​ពណ៌​ខៀវ​ថ្លា​ហើយក៏​អាច​ស្រក តូច​បន្ដិច​ទៅវិញ​ពេល​ឈប់​យំ​ឬ​ស្រែក។ ប្រ
សិនបើ​ច្របាច់​ពង​កោប(testicles) នោះថ្នមៗបន្ដិចម្ដងៗវត្ថុ​រាវ​នោះ​នឹង​អាច​ហូរ​ចូលទៅ ក្នុង​ពោះ​វិញ​បាន​ច្រើន​ឬ​តិច​តាម​ទំហំ​នៃ​រន្ធ​ដែល​ហូរ​ចុះ។ តាម​ការសង្កេត​ពង​កោប(testicles) កាន់តែ​រីក​ធំ​ពេល​ថ្ងៃ​និង​ស្រក​តូច​ទៅវិញ​បន្ដិច​នៅពេល​ព្រឹក។ ម្យ៉ាងទៀត​បើ​យើង​យក​ពិល​មក​បញ្ចាំង ពីក្រោម​ពង​កោប(testicles) នឹង​ឃើញ​ស្រមោល​ពីរ គឺ​ស្រមោល​ថ្លា​ជាវ​ត្ថុ​រាវ​នោះ និង​ស្រមោល​ខ្មៅ​រាង​មូល​ទ្រវែង​ក្នុង​ស្រមោល​ថ្លា​នោះ​វា​គឺជា​ពង ស្វាស។ លើសពីនេះទៅទៀត​គេ​ក៏​អាចធ្វើ​រោគវិនិច្ឆ័យ​ជម្ងឺ​ពង​កោប(testicles) ដោយ​ការពិនិត្យ​តាមរយៈ​ការធ្វើ​អេកូ​សាស្ដ្រ​ផងដែរ។
ជម្ងឺ​ពង​កោប(testicles) នេះ​មានតែ​ផ្នែក​វេជ្ជសាស្ដ្រ​ទេ ដែល​អាច​ព្យាបាល​បាន និង​មាន​ប្រសិទ្ធភាព ហើយ​អាច​រក្សា​សមត្ថភាព​បន្ដ​ពូជ តាម​ដំណើរ​ធម្មជាតិរ​បស់ពង​ស្វាស​ឱ្យនៅ​ល្អប្រសើរ​បាន ដូច​ជា​តាម​រយៈ​ការ​វះ​កាត់​ជា​ដើម។ កន្លងមក​ក៏មាន​ប្រជាពលរដ្ឋ​យើង​ព្យាបាល​តាមបែប​បុរាណ​ដោយ​ការ អុជ លាប​ទឹកមាត់​អុរ ខាំ​ញិញ លញ់​ពងស្វាស​ជាដើម។
វិធី​ទាំងនេះ​មិន​ត្រឹមត្រូវ​ហើយ​ពុំមាន​ប្រសិទ្ធភាព​ទេ​តែ​ថែម ទាំង​អាច បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជម្ងឺ​ពិសេស​លើ​ការបន្ដ​ពូជ៕

Friday, January 18, 2013

What Is Cholesterol?

To understand high blood cholesterol (ko-LES-ter-ol), it helps to learn about cholesterol. Cholesterol is a waxy, fat-like substance that’s found in all cells of the body.
Your body needs some cholesterol to make hormones, vitamin D, and substances that help you digest foods. Your body makes all the cholesterol it needs. However, cholesterol also is found in some of the foods you eat.
Cholesterol travels through your bloodstream in small packages called lipoproteins (lip-o-PRO-teens). These packages are made of fat (lipid) on the inside and proteins on the outside.
Two kinds of lipoproteins carry cholesterol throughout your body: low-density lipoproteins (LDL) and high-density lipoproteins (HDL). Having healthy levels of both types of lipoproteins is important.
LDL cholesterol sometimes is called “bad” cholesterol. A high LDL level leads to a buildup of cholesterol in your arteries. (Arteries are blood vessels that carry blood from your heart to your body.)
HDL cholesterol sometimes is called “good” cholesterol. This is because it carries cholesterol from other parts of your body back to your liver. Your liver removes the cholesterol from your body.

What Is High Blood Cholesterol?

High blood cholesterol is a condition in which you have too much cholesterol in your blood. By itself, the condition usually has no signs or symptoms. Thus, many people don’t know that their cholesterol levels are too high.
People who have high blood cholesterol have a greater chance of getting coronary heart disease, also called coronary artery disease. (In this article, the term “heart disease” refers to coronary heart disease.)
The higher the level of LDL cholesterol in your blood, the GREATER your chance is of getting heart disease. The higher the level of HDL cholesterol in your blood, the LOWER your chance is of getting heart disease.
Coronary heart disease is a condition in which plaque (plak) builds up inside the coronary (heart) arteries. Plaque is made up of cholesterol, fat, calcium, and other substances found in the blood. When plaque builds up in the arteries, the condition is called atherosclerosis (ATH-er-o-skler-O-sis).
Atherosclerosis
Figure A shows the location of the heart in the body. Figure B shows a normal coronary artery with normal blood flow. The inset image shows a cross-section of a normal coronary artery. Figure C shows a coronary artery narrowed by plaque. The buildup of plaque limits the flow of oxygen-rich blood through the artery. The inset image shows a cross-section of the plaque-narrowed artery.
Figure A shows the location of the heart in the body. Figure B shows a normal coronary artery with normal blood flow. The inset image shows a cross-section of a normal coronary artery. Figure C shows a coronary artery narrowed by plaque. The buildup of plaque limits the flow of oxygen-rich blood through the artery. The inset image shows a cross-section of the plaque-narrowed artery.
Over time, plaque hardens and narrows your coronary arteries. This limits the flow of oxygen-rich blood to the heart.
Eventually, an area of plaque can rupture (break open). This causes a blood clot to form on the surface of the plaque. If the clot becomes large enough, it can mostly or completely block blood flow through a coronary artery.
If the flow of oxygen-rich blood to your heart muscle is reduced or blocked, angina (an-JI-nuh or AN-juh-nuh) or a heart attack may occur.
Angina is chest pain or discomfort. It may feel like pressure or squeezing in your chest. The pain also may occur in your shoulders, arms, neck, jaw, or back. Angina pain may even feel like indigestion.
A heart attack occurs if the flow of oxygen-rich blood to a section of heart muscle is cut off. If blood flow isn’t restored quickly, the section of heart muscle begins to die. Without quick treatment, a heart attack can lead to serious problems or death.
Plaque also can build up in other arteries in your body, such as the arteries that bring oxygen-rich blood to your brain and limbs. This can lead to problems such as carotid artery disease, stroke, and peripheral arterial disease (P.A.D.).

Outlook

Lowering your cholesterol may slow, reduce, or even stop the buildup of plaque in your arteries. It also may reduce the risk of plaque rupturing and causing dangerous blood clots.
This image focuses on high cholesterol in women and explains how high cholesterol increases the risk of developing heart disease. An estimated 1 in 2 women has high or borderline high cholesterol. The image also lists the ranges of total cholesterol numbers for high, borderline high, and desirable cholesterol levels, and breaks down the percentage of women who have high cholesterol in their twenties, thirties, forties, and fifties.
The image focuses on high cholesterol in women and explains how high cholesterol increases the risk of developing heart disease. An estimated 1 in 2 women has high or borderline high cholesterol.
The image also lists the ranges of total cholesterol numbers for high, borderline high, and desirable cholesterol levels, and breaks down the percentage of women who have high cholesterol in their twenties, thirties, forties, and fifties.
Sources: National Center for Health Statistics (2007–2010). National Health and Nutrition Examination Survey; National Center for Health Statistics (2005–2008). National Health and Nutrition Examination Survey; National Heart, Lung, and Blood Institute, National Cholesterol Education Program (2002). Third report of the National Cholesterol Education Program (NCEP) exert panel on detection, evaluation, and treatment of high blood cholesterol in adults (Adult Treatment Panel III) final report.

High cholesterol (ជំងឺ​​កូ​លេ​ស្ទេ​រ៉ុល​​ខ្ពស់)

មូល​ហេតុ​ដែល​បណ្តាល​ឲ​កូលេស្ទេរ៉ុល​ខ្ពស់
មាន​កត្តា​ផ្សេងៗ​គ្នា​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ឈាម​មាន​កូលេស្ទេរ៉ុល​ខ្ពស់ រួម​ទាំង​ការ​តម​អាហារ​និង​ប្រវត្តិ​គ្រួសារ។
របៀប​រស់​នៅ
របៀប​រស់​នៅ​របស់​អ្នក​អាច​កើន​ឡើង​គ្រោះ​ថ្នាក់​នៃ​ការ​កើន​កំរិត​កូលេស្ទេរ៉ូល​ក្នុង​ឈាម​ខ្ពស់។ រួម​មាន៖
  • ការ​តម​អាហារ​ដែល​គ្មាន​សុខ​ភាព អាហារ​ខ្លះ​ដូច​ជា​ថ្លើម​តំរង​នោម ផ្ទុក​កូលេស្ទេរ៉ុល​(កូលេស្ទេរ៉ុល​ដែល​បរិភោគ​ប្រចាំ​ថ្ងៃ) បើ​ទោះ​ជា​វា​មាន​ប៉ះពាល់​តិច​តួច​លើ​កូលេស្ទេរ៉ុ​ក្នុង​ឈាម​ក៏​ដោយ​ហើយ​វា​ ជា​អាហារ​ដែល​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​ សំខាន់​ជាង​នេះ។
  • ខ្វះ​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ឬ​សក្មម​ភាព​រាង្គលាយ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​កំរិត​លីប៉ូប្រូតេអ៊ីន​ទាប
  • ការ​ឡើង​ទំងន់ បើ​សិន​ជា​អ្នក​ឡើង​ទំងន់ អ្នក​អាច​មាន​កំរិត ​LDL​ កូលេស្ទេរ៉ុល​ខ្ពស់​និង​ទ្រីគ្លីសេរីត និង​កំរិត​លីប៉ូប្រតេអ៊ីន​ទាប។
  • ការ​ផឹក​ស្រា​មាន​ជាតិ​អាកុល ការ​ផឹក​ជាតិ​អាកុល​ច្រើន​អាច​កើន​ឡើង​កំរិត​កូលេស្ទេរ៉ុល​និង​គ្លីសេរីត​ក្នុង​ខ្លួន​អ្នក។
  • ការ​ជក់​បារី សារ​ធាតុ​គីមី​ត្រូវ​បាន​រក​ឃើញ​ក្នុង​បារី​ហៅ​ថា​អាកក្រូលេអ៊ីន​ស្តុប (acrolein stop) “good cholesterol” (HDL) ពី​ការ​ដឹក​នាំ “bad cholesterol” (LDL) ទៅ​ថ្លើម​នាំ​ឲ្យ​សរសៃ​អាទែ​ស្ពៀត។
លក្ខខ័ណ្ខ​មូល​ដ្ឋាន
មនុស្ស​ដែល​មាន​សំពាធ​ឈាម​ខ្ពស់​និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ធម្មតា​មាន​ កូលេស្ទេរ៉ុល​ខ្ពស់ ថ្នាំ​ពេទ្យ​ខ្លះ​ក៏​អាច​បណ្តាល​ឲ្យ​កើន​ឡើង​កំរិត​កូលេស្ទេរ៉ុល៕ រួម​មាន៖
  • ជំងឺ​តំរង​នោម
  • ជំងឺ​ផ្លើម
  • ខូច​ក្រពេញ​ទីរ៉ូអ៊ីត
ការ​ព្យាបាល​ស្ថាន​ភាព​ដំបូង​អាច​ជួយ​កាត់​បន្ថយ​កូលេស្ទេរ៉ុល​បាន។
កត្តា​ផ្សេងៗ
មាន​កត្តា​មួយ​ដែល​ទាក់​ទង​ជា​មួយ​កូលេស្ទេរ៉ុល​ដែល​មិន​ត្រូវ​បាន​ប្តូរ។ វីជ្ជបណ្ឌិត​សំដៅ​ទៅ​លើ​ដូច​ជា​កត្តា​ជួស​ជុល​ពួក​វា​រួម​មាន៖
  • ប្រវត្តិ​គ្រួសារ​នៃ​អ្នក​កើត​ជំងឺ​បេះដូង ភាគ​ច្រើន​អ្នក​មាន​កំរិត​កូលេស្ទេរ៉ុល​ខ្ពស់​បើ​សិន​ជា​អ្នក​មាន​ទំនាក់​ ទំនង​ជិត​ស្និត​ជា​មួយ​មនុស្ស​ប្រុស​(បង​ប្រុស ឪពុក)​ដែល​មាន​អាយុ​ក្រោម​៥៥​ឆ្នាំ​ឬ​មាន​ទំនាក់​ទំនង​ជា​មួយ​ស្រ្តី​(ម្តាយ ​បង​ស្រ្តី)​ដែល​មាន​អាយុ​ក្រោម​៦៥​ឆ្នាំ​ដែល​បាន​កើត​ជំងឺ​បេះ​ដូង។
  • លក្ខខ័ណ្ខ​ប្រវត្តិ​គ្រួសារ​ដែល​មាន​ជំងឺ​ជាប់​ទាក់​ទង​នឹង​កូលេស្ទេរ៉ុល ជា​ឧទាហរណ៍​បើ​សិន​ជា​មាន​ទំនាក​ទំនង​ជិត​ស្និត ដូច​ជា​ឪពុក​ម្តាយ​បង​ប្អូន​ប្រុស​ស្រី ដែល​មាន​គ្រួសារ​មាន​ជំងឺ​លើស​កូលេស្ទេរ៉ុល។
  • អាយុ មាន​ចំណាស់​ដូច​អ្នក មាន​ជីវិត​ប្រសើរ​នៅ​កុមារភាព​
  • ក្រុម​ជន​ជាតិ ដើម​កំណើត​ជន​ជាតិ​ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស ឬ​ស្រីឡាំងកា​មាន​ជំងឺ​កូលេស្ទេរ៉ុល​ក្នុង​ឈាម​ខ្ពស់
បើ​សិន​ជា​មាន​កត្តា​មិន​ប្រែប្រួល​វា​ក៏​មាន​សារៈ​សំខាន់​ដើម្បី​ថែរក្សា​របៀប​រស់​នៅ​របស់​អ្នក​និង​លក្ខខ័ណ្ខ​មូល​ដ្ឋាន។
សេនេទិច
គ្រួ​សារ​ដែល​កើត​ជំងឺ​លើ​កូលេស្ទេរ៉ុល​គឺ​ប្រើ​ថ្នាំ​កំណត់​ពេល​វេលា​ សំរាប់​កូលេស្ទេរ៉ុល​ខ្ពស់​ដែល​ប្រើ​ប្រាស់​ក្នុង​គ្រួសារ។ វា​មិន​បណ្តាល​មក​ពី​របៀប​រស់​នៅ​ដែល​គ្មាន​សុខ​ភាព​ទេ ប៉ុន្តែ​ដោយ​សារ​សេនេ​ទិច។ មាន​មនុស្ស​ម្នាក់​ក្នុង​ចំនោម​មនុស្ស​៥០០​នាក់​មាន​ជំងឺ​តពូជ​ពី​ម្តាយ​ ឪពុក។
វា​មិន​ប្រា​កដ​ថា​មាន​កូលេស្ទេរ៉ុល​នៅ​ផ្លូវ​សរសៃ​ឈាម​និង​ការ​រស់​នៅ​ដែល​ មាន​កំរិត​កូលេស្ទេរ៉ុល​ខ្ពស់​ធ្វើ​ឲ្យ​មាន​បញ្ហា​បេះដូង​ទេ។

Thursday, January 17, 2013

អាការៈរបស់ជម្ងឺមហារីកកស្បូន

ជម្ងឺមហារីកកស្បូនគឺជាជម្ងឺមហារីកកាចមួយដែលជួបប្រទះទៅលើស្ត្រីភេទ ក៏ជាជម្ងឺមហារីកនៃមូលហេតុជម្ងឺដែលបានរកឃើញតែមួយគត់ផងដែរ។ ជម្ងឺមហារីកកស្បូនគឺបណ្តាលមកពីឆ្លងវីរុស (HPV) វីរុស (HPV)នោះអាចទាក់ទងបញ្ជូនឆ្លងកាត់នឹងស្បែកតែម្តង ហើយថេរវេលាបង្ករោគមានរយៈពេលជាង10ឆ្នាំ ប៉ុន្តែជម្ងឺមហារីកកស្បូនអាចមានវិធានការការពារ គ្រាន់តែស្វែងយល់ពីរោគសញ្ញារបស់វា ហើយកំនត់ពេលវេលាធ្វើការស្កេន(Screening)ជម្ងឺមហារីកកស្បូន បើជួបប្រទះកើតមានវាភ្លាម រួសរាន់ព្យាបាលជាប្រញាប់។

រោគសញ្ញាបង្ហាញពីជម្ងឺមហារីកកស្បូន

1. ទាក់ទងនឹងកស្បូនដាច់រលាត់ ៖ ជាទូទៅ អ្នកជម្ងឺភាគច្រើនគឺកស្បូនដាច់រលាត់ កស្បូនមានដាច់រលាត់កំរិតខ្លាំង ជាមូលហេតុដ៏សំខាន់ក្នុងការកើតមានរោគមហារីកផងដែរ។
2. ភាពរំភើបមានការចេញឈាម ៖ ភាពរំភើបមានការចេញឈាមគឺជារោគសញ្ញាមហារីកកស្បូនដែលលេចឡើងជាងគេបំផុត ប្រហែលជា70%-80% នៃអ្នកជម្ងឺមហារីកកស្បូន ទ្វារមាសរបស់គាត់មានចេញឈាម។ ភាគច្រើនតែងតែបង្ហាញថា ក្រោយពេលរួមភេទរួច ឬក៏ធ្វើការពិនិត្យរោគស្ត្រីរួច ឬក៏បត់ជើងធំមានការប្រើកម្លាំងខ្លាំង បណ្តាលឲ្យទ្វារមាសមានការធ្លាក់ស និង មានលាយឈាមផងដែរ។
3. ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌ ៖ រដូវរបស់ស្ត្រីវ័យចំនាស់មានរយៈពេលច្រើនឆ្នាំ ភ្លាមៗនោះក៏មានការចុករមួលក្នុងពោះដោយគ្មានមូលហេតុអ្វីសោះ។ កំរិតនៃការហូរឈាមមិនសូវជាច្រើនទេ ប៉ុន្តែមានការឈឺក្នុងពោះ ឈឺចង្កេះ និងរោគសញ្ញាផ្សេងៗទៀត ហើយអាចងាយនឹងធ្វេសប្រហែស។ ទ្វារមាសហូរឈាមមិនត្រូវតាមលក្ខខណ្ឌនេះ ភាគច្រើនជាសញ្ញាដំណាក់កាលដំបូងនៃជម្ងឺមហារីកកស្បូន អ្នកជម្ងឺវ័យចំណាស់មួយចំនួនគឺបណ្តាលមកពីរោគសញ្ញាទាំងអស់នេះក៏មកធ្វើការវិនិច្ឆ័យរោគ ហើយក៏ទទួលបានការវិនិច្ឆ័យរោគ និងរួសរាន់ព្យាបាលជម្ងឺមហារីកកស្បូនដំណាក់កាលដំបូងនេះតែម្តង។
4. ឈឺចុកចាប់ ៖ តែងតែកើតឡើងនូវការឈឺចាប់នៅត្រង់ផ្នែកខាងក្រោមពោះ ឬ ឈឺចង្កេះ ជួនកាលការឈឺចាប់នោះអាចកើតមាននៅត្រង់ពោះផ្នែកខាងលើ ភ្លៅ និងគន្លាក់ឆ្អឹងសន្លាក់ នៅពេលមករដូវ បត់ជើងធំ ឬក៏នៅពេលរួមភេទនោះ គឺមានការឈឺចុកចាប់ទ្វេដង ជាពិសេសនៅពេលដែលការហើមរលាកបានថយចុះនៅក្នុងការពង្រីកសរសៃភ្ជាប់គន្លាក់ឆ្អឹងរបស់ស្បូន ឬក៏នៅក្នុងការរាលដាលទៅលើសរសៃភ្ជាប់គន្លាក់ឆ្អឹងទូទៅត្រង់ផ្នែកខាងក្រោម នឹងក្លាយទៅជាជម្ងឺស្បូនរ៉ាំរ៉ៃនៅជិតដំណើរហើមរលាករបស់ជាលិកាដែលត្រូវបានតភ្ជាប់គ្នានោះ នៅពេលដែលសរសៃពួរ(Cardinal Ligament)បានរីកធំ ការឈឺចាប់កាន់តែខ្លាំង។ រាល់ការប៉ះពាល់កស្បូន ធ្វើឲ្យមានការឈឺចាប់ភ្លាមៗនៅទីតាំងឆ្អឹងត្រគាកដែលមានឈ្មោះថា(Iliac fossa) និងកញ្ចូញគូទ ហើយមានអ្នកជម្ងឺមហារីកកស្បូនមួយចំនួនលេចចេញនូវអាការៈក្អួតចង្អោរផងដែរ។ល។
5. ទ្វារមាសធ្លាក់សជាច្រើន ៖ ជាទូទៅ មានអ្នកជម្ងឺមហារីកកស្បូនប្រហែលជា75%-85% មានបរិមាណធ្លាក់សដែលមានកំរិតខុសៗគ្នា។ ភាគច្រើនបង្ហាញឲ្យឃើញថារន្ធយោនីមានហៀរទឹករងៃជាច្រើន ក្រោយមកក៏មានធុំក្លិនស្អុយ និងមានការប្រែប្រួលពណ៌ផងដែរ។ ដោយសារតែការកំរើកឡើងនៃមហារីកចំពោះអ្នកជម្ងឺមហារីកកស្បូន ធ្វើឲ្យមុខងារធ្លាក់សនៃក្រពេញស្បូនមានសភាពហួសហេតុ បណ្តាលឲ្យការធ្លាក់សមានលក្ខណៈដូចជ័រកាវអញ្ចឹង។ ការធ្លាក់សមានសភាពខុសប្រក្រតីនេះមានបង្ហាញឲ្យឃើញបរិមាណមានកំរិតច្រើន និងមានការប្រែប្រួលខុសពីធម្មតាផងដែរ ទាំងនេះហើយគឺជារោគសញ្ញាដំណាក់កាលដំបូងនៃជម្ងឺមហារីកកស្បូន។

វិធីក្នុងការធើ្វរោគវិនិច័្ឆយជំងឺមហារីកសុដន់

អត្រាកើតជំងឺមហារីកសុដន់មានទៅដល់១០%នៃអត្រាជំងឺដែលកើតក្នុងសារពាង្គកាយមនុស្សសរុប ជាអ្នកបំផ្លាញ និង ជាសត្រូវធំបំផុតរបស់នារី ។ ប៉ុនែ្តស្រ្តីភាគច្រើនមិនយល់ពីជំងឺមហារីកសុដន់នេះឡើយ នាំអោយមិនមានការព្យាបាលទាន់ពេលវេលា ធើ្វអោយខកខានឱកាសព្យាបាលដ៏ល្អ។ ដូចនេះ តើមានវិធីធើ្វរោគវិនិច័្ឆយដូចមេ្តចខ្លះដើម្បីអោយដឹងថាមានជំងឺមហារីកសុដន់នោះ?

វិធីក្នុងការធើ្វរោគវិនិច័្ឆយជំងឺមហារីកសុដន់

១.ការធើ្វរោគវិនិច័្ឆយតាមរលកសំលេងបង្ហាញរូបភាព៖ វិធីនេះអាចពិនិត្យឃើញសា្ថន
ភាពដូចជា ទំរង់រូបរាង ព្រំខណ្ឌ ទំរង់ មានដុំសាច់រឺអត់ លក្ខណ៍(ប្រភេទពក រឺ រឹង) អាចផ្តល់ឯកសារគួរអោយទុកចិត្តចំពោះការវិភាគដុំសាច់កាច រឺ ស្លូត។ វិធីនេះមានអត្រាអព្យាក្រិត
ពី៨០ទៅ៨៥%ចំពោះអ្នកជំងឺមហារីកសុដន់ដែលមានអាយុ៣០ឆ្នាំ។ កោសិកា មហារីកបានរាលដាលដល់ប្រព័ន្ធសរីរាង្គនៅជុំវិញ ហើយបំលែងជាសំលេងផ្តុំគ្នាជាក្រុមត្រលប់ដ៏ខ្លាំងក្លាមួយ មានរូបភាពដូចជា ទ្រង់ទ្រាយសុដន់ដែលមានលក្ខណៈប្រក្រតីត្រូវបំផ្លាញ និង ស្បែកនៃបំនែកដុំកោសិកាខ្លះឡើងក្រាស់ រឺផតចុះ។ ទាំងនេះសុទ្ធតែជាឯកសារយោងការធើ្វរោគវិនិច័្ឆយសំខាន់ៗនៃជំងឺមហារីកសុដន់។ ការធើ្វរោគវិនិច័្ឆយតាមរលកសំលេងបង្ហាញរូបភាពគ្មានផលប៉ះពាល់ឡើយ អាចប្រើបា្រស់ម្តងហើយម្តងទៀត។
២. ការធើ្វរោគវិនិច័្ឆយតាមកំដៅរូបភាព ៖ ប្រើបា្រស់កំដៅស្រទាប់លើនៃរូបភាពមកបែងចែក។ ដោយកោសិកាមហារីកលូតលាស់លឿន សសៃឈាមកើនឡើងច្រើន សីតុណ្ហភាពរបស់ដុំសាច់កើនឡើងខ្ពស់ ខណៈនោះកំដៅស្រទាប់លើនៃប្រព័ន្ធសរីរាង្គមានបរិមាណខ្ពស់ ហើយគេប្រើបា្រស់ភាពប្រែប្រួលបែបនេះមកធើ្វរោគវិនិច័្ឆយ។ ប៉ុនែ្តវិធីនេះខ្វះភាពអព្យាក្រិតលើរូបភាព ផ្នែកកំដៅមិនប្រក្រតី និង ដុំសាច់មានលក្ខណៈមិនស៊ីគ្នា ធើ្វឲ្យការធើ្វរោគវិនិច័្ឆយមិនសូវត្រឹមត្រូវ ហើយប៉ុន្មានឆំា្នមកនេះត្រូវបានគេកាត់បន្ថយការប្រើបា្រស់បនិ្តច។
៣. ការធើ្វរោគវិនិច័្ឆយតាមបែបCT៖ ត្រូវបានគេប្រើបា្រស់ក្នុងការកំនត់កនែ្លងមុនការធើ្វតេស្តពិនិត្យមើលភាពប្រែប្រួលនៃសុដន់ដែលមិនអាចប៉ះពាល់បាន បែងចែកដំណាក់កាលជំងឺមហារីកសុដន់មុនពេលវះកាត់ ពិនិត្យផែ្នកខាងក្រោយសុដន់ ផែ្នកក្លៀក និងក្រពេញទឹករងៃក្នុងសុដន់ថាតើមានហើមរឺអត់ ជាជំនួយក្នុងការកំនត់ផែនការព្យាបាល។
៤. ការធើ្វរោគវិនិច័្ឆយតាមគំនូសសញ្ញាដុំសាច់មហារីក៖ ក្នុងដំណាក់កាលប្រែប្រួលនៃមហារីក ដោយមានលក្ខណៈសិ្ថតក្នុងកោសិកាមហារីក ឬ ក្នុងសារធាតុរាវដើមមានការ
កកើតនៃកោសិកាមហារីក រីករាលដាល សាយភាយសារធាតុប្រព័ន្ធកោសិកា ហើយប្រឆាំងនឹងអង្គធាតុទោល អង់ស៊ីម អរម៉ូន ឬ សារធាតុដុតរំលាយអាហារ-ល-។ ទាំងនេះជាគំនូសសញ្ញាដុំសាច់មហារីក។ វិធីពិនិត្យមាន ៖ សារធាតុCEA ប្រូតេអ៊ីនដែលដឹកនាំសារធាតុដែក,សារធាតុMonoclonal antibodies-ល-។
៥. ការធើ្វរោគវិនិច័្ឆយតាមប្រព័ន្ធសរីរាង្គមានជីវិត(ការធើ្វតេស្តឈាម)៖ ជំងឺមហារីកសុដន់ត្រូវមានការកំនត់ធើ្វរោគវិនិច័្ឆយច្បាស់លាស់ជាមុនសិនទើបអាចចាប់ផ្តើមព្យាបាល
។ បច្ចុប្បន្នថ្វីត្បិតតែមានការធើ្វរោគវិនិច័្ឆយច្រើនប្រភេទ តែការធើ្វតេស្តឈាមជាវិធីតែមួយគត់ដែលអាចពិនិត្យមើលមូលហេតុជំងឺបានសុក្រិតជាងគេ។
(១)ការធើ្វតេស្តឈាមតាមការចាក់ម្ជុល ៖ វិធីនេះមានភាពសាមញ្ញ រហ័ស សុវតិ្ថភាពអាចប្រើជំនួសផ្នែកខ្លះនៃការច្រឹបយកសាច់មហារីក អត្រាភេទឈ្មោលខ្ពស់ពី៨០-៩០%អាចយកជាការពិនិត្យការពារមហារីកផងដែរ។ ប្រសិនបើធើ្វរោគវិនិច័្ឆយមុនវះកាត់បង្ហាញជាដុំសាច់ប្រភេទកាច និង របាយការណ៍សិក្សាបង្ហាញជាដុំសាច់ប្រភេទស្លូត ឬ សិ្ថតក្នុងលក្ខណៈសង្ស័យ នោះត្រូវជ្រើសយកការធើ្វតេស្តឈាមតាមវះកាត់ដើម្បីបញ្ជាក់ការវិនិច័្ឆយអោយកាន់តែច្បាស់លាស់។
(២)ការធើ្វតេស្តឈាមតាមការកាត់យក ៖ ដោយហេតុតែវិធីនេះអាចធើ្វអោយដុំកោសិការីករាលដាល ដូចនេះជាធម្មតាមិនគាំទ្រអោយប្រើវាឡើយ។ តែដោយមហារីកដំណាក់កាលចុងក្រោយត្រូវការពិនិត្យប្រភេទជំងឺទើបគេពិចារណាប្រើបា្រស់។
(៣)ការធើ្វតេស្តឈាមតាមការកាត់ចោល ៖ គឺជាការធើ្វតេស្តកាត់ចោលដុំសាច់ និង សរីរាង្គរាងនៅជុំវិញ នៅពេលដែលកាត់ចោលដុំសាច់កាច។ ជាធម្មតាត្រូវការព្រំដែនយ៉ាងតូច១ស.ម ពីដុំសាច់ដើម្បីធើ្វការវះកាត់បានពេញលេញ។

តើគេអាចធើ្វរោគវិនិច័្ឆយជំងឺមហារីកសុដន់ខ្លួនឯងយ៉ាងណាខ្លះ?

១.ការត្រួតពិនិត្យពេលងូតទឹក
ពេលងូតទឹក យកសាប៊ូប៉ាតលើផៃ្ទទ្រូង ដើម្បីងាយស្រួលក្នុងការពិនិត្យ។ ពេលពិនិត្យ យកដៃមា្ខងដាក់ក្រោយក្បាល ដៃមា្ខងទៀតលាត្រង់ហើយក្តាប់ឲ្យជាប់ ត្រួតពិនិត្យលើគ្រប់ផែ្នកនៃសុដន់ ដោយប្រើការវិលត្រលប់ចុះឡើង មើលថាមានដុំរឹងឬអត់ ប្រើវិធីនេះត្រួត ពិនិត្យទាំងខាងឆេ្វង និង សាំ្តផា្លស់ប្តូរទៅមក។
២. ការត្រួតពិនិត្យមុខកពា្ចក់
ឈរមុខកពា្ចក់ ដាក់ដៃចុះ មើលថារូបរាងក្រៅនៃសុដន់មានភាពមិនប្រក្រតីឬុអត់ក្បាលសុដន់មានផតចុះ ស្បែកមានភាពជ្រីវជ្រួញ ឬ ហើមឡើងឬអត់ ស្ទាបថ្មមៗមើលថាក្បាលសុដន់មានសារធាតុអី្វឬអត់ ហើយពិនិត្យមើលក្រោយក្លៀក ក្រពេញទឹករងៃមានហើមឬអត់ ជាចុងក្រោយលើកដៃទាំងពីរអោយផុតក្បាល ហើយពិនិត្យសារជាថី្ម។
បង្ហាញលក្ខណៈជំងឺក្នុងការធើ្វរោគវិនិច័្ឆយជំងឺមហារីកសុដន់
១. មហារីកសសៃសុដន់ ៖ តែងកើតមានលើស្រី្តវ័យជំទង់ ដុំកោសិកាភាគច្រើនមានរាងមូល ឬ ពងក្រពើ មានព្រំដែនច្បាស់លាស់ មានចលនាខ្លាំង រីកធំធាត់យឺត។ ចំពោះស្រី្តចាប់ពី៤០ឆាំ្នឡើងកំរពិនិត្យឃើញមហារីកសសៃសុដន់ឡើយ មិនត្រូវរាប់បញ្ចូលជាមហារីកប្រ
ភេទកាចឡើយ។
២. ជំងឺរីកដុះដាលដុំពកសុដន់ ៖ តែងកើតមានលើស្រី្តវ័យជំទង់ រោគសញ្ញាគួរអាយចាប់អារម្មណ៍គឺសុដន់រីកធំ ដុំសាច់កើតជាដំណាក់កាលជាសបា្តហ៍ ហើយមានពាក់ព័ន្ធនឹងការមករដូវ។
៣. រលាកបណ្តូលកោសិកាសុដន់ ៖ ជាជំងឺរលាកបណ្តូលសរីរាង្គដែលគា្មនបាត់តេរី។ អ្នកជំងឺមុនវះកាត់៦០%តែងប្រទះឃើញការរលាកបែបនេះ។ ពេលដុំសាច់រីកធំតែងមានការប្រែទំរង់ស្បែកទៅដូចជាសំបកក្រូច។ អ្នកជំងឺ៤០% ទៀតចាប់ផើ្តមមានជំងឺរលាករ៉ាំរៃបង្ហាញជាដុំសាច់លើផៃ្ទត្រឡោកតូចៗលើជាលិកា ព្រំដែនមិនច្បាស់លាស់ អាចមានអាការៈ ស្បែកជាប់ស្អិត និង ក្បាលសុដន់ផតចុះ។
៤. គ្រោះក្នុងសុដន់ ៖ ជាជំងឺរលាករ៉ាំរៃដែលបណា្តលពីកំទេចមេរោគសរីរាង្គមហារីកសុដន់នោះ តែងកើតមានលើស្រី្តវ័យជំទង់ មានរយៈពេលជំងឺវែង រីកធំធាត់យឺត។ មានរោគសញ្ញាដូចដុំសាច់ក្នុងសុដន់ ដុំសាច់រឹង ផ្នែកខ្លះមានអារម្មណ៍ពក។ ពេលខ្លះដុំសាច់មានព្រំដែនមិនច្បាស់លាស់ ចលនាមានកំរិត មានការឈឺចាប់មួយសារៗ ប៉ុនែ្តគ្មានការកើតជាដំណាក់កាលជាសបា្តហ៍ឡើយ។

អាការៈរបស់ជម្ងឺមហារីកសុដន់


ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី។ ការយល់ដឹងពីអាការៈនៃជំងឺមហារីកសុដន់អាចជួយអោយអ្នកជំងឺប្រទះឃើញ និង ព្យាបាលទាន់ពេលវេលា។ ជំងឺមហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលគេច្រើនជួបប្រទះនៅលើមនុស្សស្រី ហើយយោងតាមទិន្នន័យឯកសារខ្លះបង្ហាញថា អត្រាកើតមានជំងឺនេះអាចឈានទៅដល់៧ទៅ១០ភាគរយក្នុងអត្រាកើតជំងឺមហារីកប្រភេទកាចទាំងអស់។ ក៏ជាមហារីកដែលមានអត្រាកើតបនា្ទប់ពីមហារីកស្បូននៃជំងឹមហារីកដែលកើតលើស្រី្ត។ មហារីកនេះច្រើនបណា្តលពីតំណពូជ។ ពិសេសចំពោះស្រី្ត អាយុពី៤០ដល់៦០ឆ្នាំ ស្រី្តដែលអស់រដូវមានអត្រាកើតខ្ពស់។ ដូចនេះការយល់ដឹងពីអាការៈជំងឺមហារីកសុដន់មានសារៈសំខាន់ខ្លាំង។
អាការៈរបស់ជម្ងឺមហារីកសុដន់

អាការៈដែលបង្ហាញពីជំងឺមហារីកសុដន់

1. អ្នកដែលផ្ទុកជំងឺមហារីកសុដន់ដំណាក់កាលដំបូងថី្វត្បិតតែមិនបានប៉ះទៅឃើញដុំសាច់នៅលើដោះយ៉ាងច្បាស់លាស់ តែក៏តែងតែមានអារម្មណ៍មិនស្រួលទៅដោយកនែ្លង ជាពិសេសចំពោះស្រី្តដែលអស់រដូវ ពេលខ្លះអាចមានអារម្មណ៍ថា ឈឺសើរៗនៅម្ខាងដោះ រឺ មិនស្រួលខ្នងរឺសា្មហើយមានការរោយ ហើម និង អាចប៉ះពាល់ដល់ដើមដៃផងដែរ។
2. អ្នកដែលកើតជំងឺមហារីកសុដន់ដំណាក់កាលដំបូងអាចប៉ះទៅឃើញដុំសាច់ប៉ុនគ្រាប់សណែ្តកតូចមួយដុំ រឹងបនិ្តច ហើយចេះកំរើក។ តាមធម្មតាគា្មនសភាពឈឺចាប់ឡើយ តែមានអ្នកជំងឺមួយចំនួនតូចមានការឈឺខ្ទាំមួយសារៗ ឈឺចុកចាប់ រឺ ឈឺចាក់ៗ។
3. ទំរង់សុដន់ខាងក្រៅប្រែប្រួល៖ អាចឃើញស្បែកត្រង់ដុំសាច់ពកឡើង អាចមានការប្រែប្រួលស្បែកត្រង់កនែ្លងខ្លះធើ្វអោយមានរាងដូចសំបកក្រូច និង អាចហើម ប្រែពណ៌ និង ឡើងកន្ទួលជាដើម។
4. កនែ្លងត្រង់ជិតក្បាលដោះមានលក្ខណៈស្វិតចុះ។ ស្បែកលើផ្ទៃដោះមានលក្ខណៈផតចុះ ក្បាលដោះមានលក្ខណៈរលួយ ក្បាលដោះមិនប្រក្រតី ស្បែកដោះឡើងក្រាស់ រឺ រន្ធរោមរីកធំ-ល-។
5. ក្បាលដោះហៀរទឹក ៖ ហៀរទឹកចេញជាឈាម ជាឈាមលាយសារធាតុរាវខាប ត្រូវទទួលការពិនិត្យថែមមូយកំរិតទៀត។
6. កូនកណ្តុររីកធំ ជាទូទៅវាតែងតែកើតនៅលើក្លៀកផ្នែកដែលសុដន់កើតមហារីក។ ប្រសិនបើហើមកូនកណ្តុរនៅលើឆ្អឹងដងកំាំបិត នោះបញ្ជាក់ថាជម្ងឺមហារីកស្ថិតក្នុងដំណាក់កាលចុងក្រោយ។

ការជំនួយក្នុងការត្រួតពិនិត្យជំងឺមហារីកសុដន់ដោយខ្លួនឯង

1. វិធីនៃការពិនិត្យសុដន់ត្រូវធ្វើឡើងឲ្យស្របទៅនឹងទិសដៅនៃទ្រនិចនាឡិកា ៖ ប្រើម្រាមដៃបួន ចាប់ផ្តើមពិនិត្យពីក្បាលដោះវិលត្រលប់ពីក្នុងទៅក្រៅ។
វិធីពិនិត្យលើសុដន់ចុះទៅក្រោមត្រង់ ៖ ប្រើចុងម្រាមដៃបួនពិនិត្យពីលើចុះក្រោមទូទាំងផៃ្ទដោះ។
2. ការពិនិត្យសុដន់ដោយចាប់ផ្តើមពីក្បាលសុដន់ទៅគែមរបស់សុដន់ ៖ ប្រើចុងម្រាមដៃទាំងបួនពិនិត្យពីក្រៅដួចរាងបាញ់កាំរសី្ម។ បន្ទាប់មកប្រើវិធីដដែលត្រួតពិនិត្យផៃ្ទដោះផ្នែកខាងឆ្វេង ហើយប្រៀបធៀបថាមានលក្ខណៈខុសគា្នរឺទេ។ ជាចុងក្រោយប្រើម្រាមដៃមេ និង ដៃចង្អុលច្របាច់ថ្នមៗ។ ប្រសិនបើមានសារធាតុរាវថ្លា រឺជាឈាមត្រូវទៅជួបគ្រូពេទ្យជាបនា្ទន់។

មាន​ជំងឺ​រលាក​ពង​ថ្នក់​ស្រទាប់​ខាងក្រៅ​ពោះវៀនធំ គួរ​ថែ​សុខភាព​បែបណា​?

ជំងឺ​ប្រភេទ​នេះ​គឺជា​ជំងឺ​របស់​ប្រជាជន​លោក​ខាងលិច​ដែល​រស់នៅ​បែប​សម័យ​ ទំនើប ហើយ​វា​កម្រ​នឹង​កើត​លើ​ប្រជាជន ឬ​មនុស្ស​ដែល​មាន​ទម្លាប់​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ឡើយ​។ ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ភ្នាស​បញ្ចេញ​ទឹករំអិល​របស់​ពោះវៀនធំ​បង្កើតបាន​ជា​ ថ្នក់រាង​ដូច​ម្រាមដៃ​មួយ ហើយ​ធ្វើអោយ​ស្រទាប់​ខាងក្រៅ​ពោះវៀនធំ​លយ​ចេញមកក្រៅ​។ ប្រជាជន​ប្រមាណ ៣០ ទៅ​៤០%​ដែល​មាន​វ័យ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​ច្រើន​តែ​មាន​ជំងឺ​នេះ ហើយ​ជាទូទៅ​ថ្នក់​ពោះវៀន​បែប​នេះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះទេ​។
ប៉ុន្តែ​បើសិនជា​វា​ទៅ​ជា​រលាក និង​មាន​ការបង្ក​រោគ វា​នឹង​ធ្វើអោយ​ឈឺចាប់​ខ្លាំងក្លា​ជាពិសេស​ពោះវៀនធំ​ផ្នែក​ខាងឆ្វេង​តែម្តង​ ។ រោគសញ្ញា​របស់​វា​មាន​ឈឺចាប់​, ហូរឈាម​, រាគ និង​ក្តៅខ្លួន​។ អាការៈ​ទល់លាមក​រ៉ាំរ៉ៃ​គឺជា​មូលហេតុដ៏​ចំបង​បំផុត​នៃ​ជំងឺ​មួយ​នោះ លាមក​ដែល​ហាប់ៗ​គឺ​ងាយ​នឹង​រុញ​តាម​បណ្តោយ​ពោះវៀន ហើយ​ក្លាយជា​រឹង និង​ស្ងួត​ធ្វើអោយ​សាច់ដុំ​របស់​ពោះវៀនធំ​ធ្វើការ​កាន់តែ​ពិបាក​។ អ្នកជំងឺ​ភាគច្រើន​មាន​និន្នាការ​មិនបាន​ផឹកទឹក និង​ញ៉ាំ​អាហារ​សរសៃ​បាន​ច្រើន​ឡើយ​។ អ្វី​ដែល​កម្រ​គឺថា​ថ្នក់​នោះ​អាច​នឹង​រហែក ដែល​ត្រូវការ​ការព្យាបាល​ជាបន្ទាន់​។

​អាហារ​គួរ​ចៀសវាង​
  • ​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​គ្រាប់​ដូចជា ប៉េង​ប៉ោះ​, ទំពាំងបាយជូ​រ​, ស្ត្របឺ​រី និង​គ្រាប់​ល្ពៅ​អាច​ធ្លាក់​ចូលទៅក្នុង​ថ្នាក់​របស់​ពោះវៀន និង​បង្ក​ការឈឺចាប់​បាន​។
  • សម្រាប់​មនុស្ស​ជាច្រើន​ដែល​យល់​ថា​ការ​ញ៉ាំ​នំ​បុ័ង​, នំ​ខេ​ក​, នំ​បី​ស្គុត​, ភីហ្សា​និង​ប៉ា​ស្តា ធ្វើអោយ​ទល់លាមក គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​អោយ​បាន ២​សប្តាហ៍​សិន​ទៅ​ដើម្បី​មើល​លទ្ធផល​។
  • ចូរ​ចៀសវាង​អាហារ​ឆា ឬ​ចៀន ឬ​អាហា​រហិល​។​
  • ​ចូរ​កាត់បន្ថយ​ជាតិ​ខ្លាញ់ Saturated ដូចជា ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​សុទ្ធ​, ហ្វ្រូ​មាត និង​សូកូឡា​ព្រោះ​វា​ជា​មូលហេតុ​ធ្វើអោយ​រលាក ព្រមទាំង​ធ្វើអោយ​ការ​ទល់លាមក​កាន់តែ​ធ្ងន់ធ្ងរ​។
  • ចូរ​ចៀសវាង​នំ​ខេ​ក​, នំ​បី​ស្គុត និង​នំ​បុ័ង​ស​អោយបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន​។
  • ​ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​ព្រោះ​វា​ត្រូវការ​ពេល​យូរ​ដើម្បី​បញ្ចេញ​ចោល​។​
  • ចូរ​ចៀសវាង​រាល់​អាហារ​ដែល​មាន​ជាតិ​ស្ករ​។​
  • តែ​, កាហ្វេ​, ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ស្រា សុទ្ធ​តែ​ធ្វើ​អោយ​ពោះវៀន​ខ្សោះ​ជាតិ​ទឹក​។
​អាហារ​គួរ​ទទួល​ទាន​
  • ​នៅពេល​ពោះវៀន​រលាក ចូរ​ញ៉ាំ​អាហារ​ដូចជា ស៊ុ​បន្លែ​ជាមួយ​ស្ពៃ​ក្តោប​បៃតង​, ខ្ញី​, ផ្លែ​ប៉ម​, ផ្លែ​ពុទ្ទ្រា​, ឬ​ផ្លែ​ល្ហុង​។
  • នៅពេល​ការ​រលាក​គ្រប់គ្រង​បាន​ហើយ ចូរ​ញ៉ាំ​ត្រី​ចៀន និង​សាច់មាន​ខ្លាញ់​តិច​បន្ថែមទៀត​ក៏​បាន​ដែរ​។
  • បន្ថែម​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​បន្តិច​ម្តងៗ​ដូចជា អង្ករ​សម្រូត​, នំ​បុ័ង​, បន្លែ​ស្រស់ៗ និង​ផ្លែឈើ​។ ដ​
  • ​ផលិតផល​ទឹកដោះគោ​យ៉ា​អួ​ដែល​មាន​បាក់តេរី Acidophilus និង Bifidus ជួយ​រក្សា​កម្រិត​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន និង​លាមក​ដើម្បី​អោយ​ការ​បន្ទោបង់​មាន​លក្ខណៈ​ទៀងទាត់​។
  • ​ចូរ​ញ៉ាំ​ទឹក​អោយបាន​យ៉ាងហោច​ណាស់ ៨​កែវជា​រៀងរាល់ថ្ងៃ​ដើម្បី​អោយ​ប្រាកដថា​ពោះវៀន​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​។
  • ​ចូរ​ប្រេង​អូ​លីវ ឬ​ប្រេង​ផ្កាឈូករ័ត្ន​ធ្វើ​ម្ហូប​។​
  • ​ចូរ​ញ៉ាំ​ខ្ទឹមសរ​ដើម្បី​ទទួលបាន​ភ្នាក់ងារ​ប្រឆាំងនឹង​មេរោគ​។​
  • ចូរ​បន្ថែម​ខ្ញី​ធ្វើ​ជា​អាហារ​ដើម្បី​ជួយ​អោយ​របួស​ក្នុង​ពោះវៀន​ឆាប់​ជា​។
  • ​បើសិន​ជា​អ្នក​ចំអិន​អាហារ​ដោយ​ប្រើ​ស្ពៃក្តោប​បៃតង ចូរ​យក​ទឹក​របស់​វា​ទុក​អោយ​ត្រជាក់​ហើយ​ផឹក​វា​ទៅ ព្រោះ​ការ​ធ្វើ​បែប​នេះ​អ្នក​នឹង​ទទួលបាន​សារធាតុ Cabigin សម្រាប់​ជំនួយ​ដល់​ការ​ជា​របួស​របស់​ពោះវៀន​។​

ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
  • ប្រេង​សំខាន់ៗ​សម្រាប់​ប្រឆាំង​ការ​រលាក​មាន​នៅក្នុង​ផលិតផល Primrose Oils សម្រាប់​ជួយ​អោយ​របួស​ក្នុង​ពោះវៀន​ឆាប់​ជា ដូច្នេះ​ចូរ​ប្រើ ១០០០ ទៅ​២០០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។
  • ចូរ​បន្ថែម​ទឹក​ប្រទៀល​កន្ទុយក្រពើ​កន្លះ​ពែង​ចូល​ទៅក្នុង​ទឹក​ បន្លែស្រស់​រួច​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជំនួយ​ដល់​ការ​ជា​របួស​របស់​ ពោះវៀន ព្រម​ទាំ​បង្កើន​ការធ្វើ​ចលនារ​របស់​ពោះវៀន​។
  • បាក់តេរី​ល្អៗ (Acidophilus/bifidus) អាច​ជួយ​ប្រឆាំងនឹង​ការបង្ក​រោគ ខណៈពេល​ដែល​វា​ជួយ​កាត់បន្ថយ​ការ​ទល់លាមក​ដែរ​។ ក្នុង​ពេល​ធ្វើ​ទុក្ខ​ចូរ​ប្រើ ពី​គ្រាប់ ចំនួន ៣​ដង​ក្នុង​មួយថ្ងៃ​។ ដើម្បី​ការពារ​នៅ​ថ្ងៃមុខ​ទៀត ចូរ​ប្រើ​មួយ​គ្រាប់​ពីរដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។
  • វីតាមីន A ជួយ​អោយ​ជាលិការ​ទន់ៗ​ឆាប់​ជា​។ ចូរ​ប្រើ ១០០០០​យូ​នី​ត​ជា​រៀងរាល់ថ្ងៃ​រយៈពេល ៣​សប្តាហ៍ (​បើសិនជា​មាន​ផ្ទៃពោះ ចូរ​ប្រើតែ ៣០០០​យូ​នី​ត​បាន​ហើយ​)​។
  • អំបិល​ប្រភេទ Calcium Fluoride Tissue ជួយ​ពង្រឹង​ដល់​សុខភាព​ជញ្ជាំង​ពោះវៀន​។ ចូរ​ប្រើ ៤​ដង​ជា​រៀងរាល់ថ្ងៃ​។
មតិ​ដ៏​មាន​ប្រយោជន៍​
  • ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ដូចជា​ការដើរ​ថ្នមៗ និង​ហែល​ទឹក​ជួយ​អោយ​សាច់ដុំ​ក្រពះ​ធ្វើការ​បាន​ល្អ និង​ជម្រុញ​អោយ​ពោះវៀន​ធ្វើ​ចលនា​។
  • ចូរ​ចាំ​ថា​ត្រូវ​ញ៉ាំ​ទឹក​អោយបាន​ច្រើន​ព្រោះ​វា​ជួយ​បង្ការ​កុំអោយ​ មាន​បញ្ហា​ទល់​លាមក ដូច្នេះ​គួរតែ​ញ៉ាំ​អោយបាន ៦ ទៅ​៨​កែវ​ក្នុង​មួយថ្ងៃ​។
  • ​ស្ត្រេ​ស​ធ្វើអោយមាន​បញ្ហា​ដល់​ពោះវៀន និង​ការរំលាយ​អាហារ​កាន់តែ​ធ្ងន់ធ្ងរ​។ ចូរ​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ចំនាយពេល​ហាត់ប្រាណ​៕

មូ​ល​ហេ​តុ​​ធ្វើ​​ឱ្យ​​អ​ត់​​កូ​ន​​

ក្រពេញ​អ័រម៉ូន​ធ្វើឱ្យ​ស្ដ្រី​ក៏​ដូច​ជា​បុរស​ពិបាក​នឹង​មាន កូនចៅ​បាន​នោះ មាន​ក្រពេញ​អ័រម៉ូន​ចំនួន​បី​ធំៗ និង​មាន​សារៈសំខាន់ បំផុត​នៅក្នុង​ខ្លួន​មនុស្ស​។ ក្រពេញ​អ័រម៉ូន​ទីមួយ​ដែល​ស្ថិតនៅ​ត្រង់​កន្លែង​បញ្ជា​ធំ របស់​មនុស្ស គឺ​នៅ​ត្រង់​ចំណុចកណ្ដាល​នៃ​ខួរក្បាល យើង​តែ​ម្ដង ដែល​មានឈ្មោះ​ថា​ក្រពេញ​ពី​ទុយ​តា​រី​។ ក្រពេញ​នេះ​មាន​តួនាទី​ជា​អ្នកដើរ​សម្រួល​ដល់​ក្រ​ពេញ ដទៃ​ទៀត​ឱ្យ​មាន​ដំណើរ ការ​ទៅ​ល្អ និង​មាន​ទំនាក់ទំនង​នឹង​គ្នា​។​ ​ដូច្នេះ​បើ​ក្រពេញ​នេះ​មាន​ផលប៉ះពាល់​អ្វី​មួយ​នោះ លោកអ្នក​មិន​អាច​មាន​កូនចៅ​បាន​ទេ​។ ចំណែកឯ​ក្រ​ពេញទី​ពីរ​នោះ ដើរតួនាទី​ធំ​ក្នុង​បញ្ហា​កូនចៅ​គឺ​ក្រពេញ​ទី​រ៉ូ​អ៊ីដ ក្រពេញ​មេអំបៅ ដែល​ស្ថិតនៅ​ចំ​ពីមុខ​-​ក ក៏​មាន​តួនាទី សម្រួល​ដល់​ដំណើរ​ឈាម ជាតិ​ស្ករ មេ​តា​ប៉ូលីស​ផ្សេងៗ​ដល់​មនុស្ស​។ រីឯ​ក្រពេញ​មួយទៀត​គឺ​ក្រពេញ​សៀ​រ៉េ​ណាល់ ដែល​ស្ថិត​នៅលើ​តម្រងនោម​របស់​មនុស្ស​។ ប្រសិនបើ​ក្រពេញ​ទាំងបី​នេះ​មាន​ភាពមិនប្រក្រតី​អ្វីមួយ​កើតឡើង​នោះ លោកអ្នក​មិន​អាច​មាន​កូនចៅ​បាន​ទេ បើ​មិន​ធ្វើការ​ព្យាបាល​ក្រពេញ​ទាំងនោះ​។​ ​ក្រពេញ​ទី​មួយ​ពី​ទុយ​តា​រី ដែលជា​មូលហេតុ​ធ្វើឱ្យ​លោក​អ្នក​មិន​មាន​កូនចៅ​បាន​។ ជម្ងឺ​ដែល​បាន​ជួបប្រទះ​ច្រើន​ទៅលើ​ស្ដ្រី ដែល​មិន​មាន​កូន ដោយសារតែ​មាន​ដុំ​សាច់​ដុះ​ពីលើ​ក្រពេញ​ទីមួយ​នោះ​ប៉ះពាល់​ដល់​ដំណើរការ​ ផលិត អ័រម៉ូន ធ្វើឱ្យ​ស្ដ្រី​មាន​វិបត្ដិ ដូចជា​រដូវ​មិន​ទៀង ឬ​បាត់​រដូវ​តែម្ដង​(​យូរ​ខែ​ឆ្នាំ​) និង​បណ្ដាលឱ្យ​ស្ដ្រី​មិន​អាច​មាន​កូន​ចៅបា​ន​ទេ​។ មួយ​វិញ​ទៀត​នោះ​ក្នុង​បញ្ហា​ក្រពេញ​នេះ​ដដែល បច្ចុប្បន្ន​នេះ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​មាន​បញ្ហា​ខ្សោយ​ក្រពេញ​ផ្នែក​ ខាងលើ ខ្លាំង ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​ពពួក ក័​រ​ទីកូ​អ៊ីត ជាព​ពួក​ថ្នាំ​សន្លាក់ និង​បាយ​បាន ដោយ​ការប្រើ​ច្រើន​លើសលប់ ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​។ ពពួក​ថ្នាំ​អស់​ទាំងនោះ​ទៅ​បញ្ជា​ឱ្យ​ក្រពេញ​ផ្នែក​ខាងលើ​នោះ​មិន​ព្រម​ ធ្វើការ បញ្ចេញ​អ័រម៉ូន​ធម្មជាតិ​របស់​ខ្លួន ហើយ​ធ្វើឱ្យ​ក្រពេញ​នោះ​លែង​មាន​ដំណើរការ ដែល​ជាហេតុ​ធ្វើឱ្យ​ប្រព័ន្ធ​បន្ដ​ពូជ​ធ្លាក់ចុះ​ទាំង​បុរស​ទាំង​ស្ដ្រី​ មិនសូវ មាន​ចំណង់​ផ្លូវភេទ មិនសូវ​មាន​ការផលិត​ទឹករំអិល​គ្រប់គ្រាន់ សម្រាប់​ការបន្ដ​ពូជ

Tuesday, January 8, 2013

តើ​Insuline ជា​អ្វី ?

បើ​តាម​ របាយការណ៍​ចុងក្រោយ​របស់​សមាគមន៍​គ្រូពេទ្យ​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​ មាន បណ្តា​ជន​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ​ ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ទាំង​នេះ​បណ្តាល​មក​ពី​ ភាព​ជឿន​លឿន​នៃ​សង្គម ការ​ផ្លាស់ប្តូរ​របៀបរបប​រស់​នៅ​លឿន​រហ័ស​ របប​ចំណី​អាហារកាន់​តែ​សម្បូរ​បែប ។ល។ និង​។ល។ ជំងឺ​ទឹកនោម​ផ្អែម​ទាមទារ​ការ​ព្យាបាល អស់​មួយ​ជីវិត ហើយ​ក្នុង​ករណី​ខ្លាំង ត្រូវ​ការ​​​ប្រើ​ Insuline បន្ថែម​ទៀត​ផង។ តើ​Insuline ជា​អ្វី ? ការ​ចាក់​ថ្នាំ​ប្រភេទ​នេះ ព្រោះ​ដំណាក់​កាល​ជំងឺ​ធ្លាក់​ដល់​កំរិត​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ឬ​យ៉ាងណា ?

អន្តរាគមន៍​ដោយ​​លោក វេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធាន​សមាគមន៍​គ្រូពេទ្យ​កម្ពុជា​ផ្នែក​ជំងឺ​ទឹកនោមផ្អែម។
បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​វេជ្ជបណ្ឌិត កុយ វ៉ាន់នី
(13:39)

Twitter Delicious Facebook Digg Stumbleupon Favorites More