Saturday, April 27, 2013

អត្ថន័យ​ឈ្មោះ​ហៅ​របស់​អម្បូរ​ផ្តាសាយ

​រយៈពេល​កន្លងទៅ ផ្តាសាយ​ជ្រូក​ច្រើន​ត្រូវបាន​ហៅថា ផ្តាសាយ A/H1N1 ហើយ​ផ្តាសាយ​បក្សី​តែង​ត្រូវបាន​ហៅថា ផ្តាសាយ A/H5N1 ។ ថ្មីៗ​នេះ​លេចចេញ​បន្ថែម​ផ្តាសាយ​ថ្មី​១​ប្រភេទ​រកឃើញ​នៅ​ប្រទេស​ចិន ត្រូវបាន​ហៅថា ផ្តាសាយ A/H7N9 ។ ដូច្នេះ​អត្ថន័យ​របស់​សញ្ញា​នេះ​យ៉ាងដូចម្តេច ?


​ផ្តាសាយ​ជា​ជំងឺឆ្លង​បន្ទាន់​នៅ​ ផ្លូវដង្ហើម​បង្កឡើង​ដោយ​វីរុស​ផ្តាសាយ ។ វីរុស​ផ្តាសាយ​មាន​៣​ប្រភេទ គឺ​A , B និង C ។ វីរុស​ងាយ​ត្រូវកម្ទេច​នៅ​សីតុណ្ហភាព​ធម្មតា តែមាន​ថាមពល​រស់​ត្រាំត្រែង គួរសម​នៅ​សីតុណ្ហភាព​ទាប ។ ក៏​អាស្រ័យ​ដោយ​មូលហេតុ​នេះ​ដែល​ជំងឺ​ផ្តាសាយ​ច្រើន​ផ្ទុះឡើង​នៅ​រដូវរងា​ ខ្លាំង រដូវរំហើយ និង​ពេល​ធាតុអាកាស​ប្តូរ​ពី​រដូវក្តៅ​ទៅ​រដូវ​ត្រជាក់ ។​
​ឈ្មោះ​របស់​វីរុស​ផ្តាសាយ​១​ប្រភេទ ត្រូវបាន​សរសេរ​កាត់​ដោយ​អក្សរ "H" និង "N" ។ "H" ជា​អក្សរ​កាត់​របស់ Hemagglutininer ហើយ "N" ជា​អក្សរ​កាត់​របស់ Neuraminidase នេះ​ជា​ប្រូតេអ៊ីន ផ្ទៃ​ខាងក្រៅ ជាពិសេស​២​ប្រភេទ​ក្នុង​ពពួក​វីរុស​ផ្តាសាយ ។ នៅ​មនុស្ស មុននេះ​ពពួក​វីរុស​បាន​ធ្លាប់​បង្ក​ជំងឺ​ផ្តាសាយ​មាន​សញ្ញា​សម្គាល់ ពី​H1 ដល់ H3 (​ទាំងអស់​មាន​១៥​ប្រភេទ​វីរុស H) ចំណែក​ចំពោះ​វីរុស N នោះ​មានតែ N1 និង N2 គឺអាច​បង្ក​ជំងឺ​នៅ​មនុស្ស ។ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​បន្ថែម​វីរុស​ផ្សេងៗ​មួយចំនួន​ក៏មាន​លទ្ធភាព​បង្ក​ជំងឺ​ឲ្យ​ មនុស្ស​ដូចជា​ផ្តាសាយ A/H7N9 ។​
​ដូច្នេះ​ជំងឺ​ផ្តាសាយ​ជ្រូក​ហៅថា ផ្តាសាយ A/H1N1 មានន័យ​ជា​ប្រភេទ​ជំងឺ​ផ្តាសាយ type A មាន​ប្រូតេអ៊ីន​ផ្ទៃ​ខាងក្រៅ ២​ប្រភេទ គឺ Hemagglutinine H1 និង Neuraminidase N1 ។ ជំងឺផ្តាសាយបក្សី​ហៅថា​ផ្តាសាយ A/H5N1 មានន័យថា ប្រភេទ​ជំងឺ​ផ្តាសាយ type A មាន​ប្រូតេអ៊ីន​ផ្ទៃ​ខាងក្រៅ ២​ប្រភេទ​គឺ Hemagglutinine H5 និង Neuraminidase N1 ។ ដូចគ្នានេះដែរ ជំងឺផ្តាសាយបក្សី​១​ប្រភេទ ទើបត្រូវ​បាន​រកឃើញ​នៅ​ប្រទេស​ចិន ហៅថា​ផ្តាសាយ A/H7N9 មានន័យ​ជា ប្រភេទ​ជំងឺ​ផ្តាសាយ Type A មាន​ប្រូតេអ៊ីន​ផ្ទៃ​ខាងក្រៅ​២​ប្រភេទ គឺ Hemgglutinine H7 និង Neuraminidase N9 ។​
​ដោយសារ​លក្ខណៈពិសេស​របស់​ប្រភេទ​វីរុស​ បង្ក​ជំងឺ​នីមួយៗ មុននេះ​ពពួក​អម្បូរ​វីរុស​ផ្តាសាយ​បក្សី​ធ្វើទុក្ខបុកម្នេញ តែ​ក្នុង​ហ្វូង​បសុសត្វ​ចិញ្ចឹម តែ​បច្ចុប្បន្ន​វា​អាច​ចម្លង​មក​មនុស្ស បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​បាត់​បង់ជីវិត ។ អ្នក​កើត​ជំងឺផ្តាសាយបក្សី A/H5N1 និង A/H7N9 ដោយសារ​ប៉ះពាល់​ជាមួយ​បសុសត្វ​មាន​ជំងឺ ហើយ​រហូតមកទល់​ស​ព្វ​ថ្ងៃ​ពុំទាន់​កំណត់​បាន​វីរុស​ផ្តាសាយ​នេះ​មានលទ្ធភាព​ ចម្លងជំងឺ​ពី​មនុស្ស​ទៅ​មនុស្ស ។ អ្នក​កើត​ជំងឺ​ផ្តាសាយ​ជ្រូក A/H1N1 ដោយសារ​ប៉ះពាល់​ជាមួយ​សត្វ​ជ្រូក​មាន​ជំងឺ ហើយ​វីរុស​នេះ​មានលទ្ធភាព​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស ហេតុនេះ​ល្បឿន​រាលដាល​លឿន ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​កើត​ជំងឺ និង​មាន​អត្រា​បាត់បង់​ជីវិត​ខ្ពស់ ។​
​ក្នុង​រយៈពេល​កន្លងទៅ មនុស្ស​ទើបតែ​យកចិត្តទុកដាក់​ដល់​ប្រភេទ​វីរុស​ផ្តាសាយ​ហៅថា ផ្តាសាយ A/H5N1 និង​ថ្មីៗ​នេះ​គឺ​ផ្តាសាយ A/H7N9 តែ​ជាក់ស្តែង​នោះ ក្នុង​ពពួក​ជំងឺ​ពីស​ត្វ​ឆ្លង​មក​មនុ​ស្សមាន​ច្រើន​ប្រភេទ​វីរុស​ផ្សេងៗ​ គ្នា​ស្ថិតក្នុង​ប្រភេទ​វីរុស​ផ្តាសាយ type A ក៏បង្ក​ជំងឺ​ឲ្យ​មនុស្ស​ដូចជា H3N2 , H1N1...
​ដើម្បី​បង្ការ​ប្រឆាំង​ឆ្លង​ផ្តាសាយ​ បក្សី A/H5N1 , A/H7N9 ឆ្លង​មក​មនុស្ស ត្រូវអនុវត្ត ៤​វិធានការ​មូលដ្ឋាន​គឺ នៅតាម​គ្រួសារ​ទាំងឡាយ​ត្រូវ​រកឃើញ​ឆាប់​បាតុភូត​បសុសត្វ​ងាប់​រង្គាល និង​ជូនដំណឹង​ភ្លាម​ឲ្យ​រដ្ឋអំណាច​តំបន់​ដើម្បី​ទប់ស្កាត់​ទាន់ពេល​កុំ​ឲ្យ​ ឆ្លង​រាលដាល ។ ដាច់ខាត​មិន​សម្លាប់ និង​ទទួលទាន​សត្វ​សង្ស័យ​កើត​ជំងឺ​ផ្តាសាយ ។​
​ពេល​មាន​នុស្ស​គ្រុនក្តៅ​ខ្លាំង​មាន​ ពាក់ព័ន្ធ​ដល់​បសុសត្វ​មាន​ជំងឺ​ត្រូវ​បញ្ជូនទៅ​ស្ថាប័ន​សុខាភិបាល​ភ្លាម ដើម្បី​ព្យាបាល​ទាន់ពេល ។ ប្រើ Chloramin B និង​សារជាតិ​កម្ចាត់​បាក់តេរី​ខ្លាំងៗ ដើម្បី​សម្លាប់​មេរោគ និង​បំបាត់​ក្លិន​ទ្រុង​សត្វ​ជាប្រចាំ​នៅក្នុង​គ្រួសារ និង​តំបន់​មាន​ជំងឺផ្តាសាយបក្សី ៕

Twitter Delicious Facebook Digg Stumbleupon Favorites More