Friday, April 5, 2013

ក្បាច់​រួមភេទ​ទាំង​៥​ដែល​អាច​ជួយ​អោយ​អ្នក​ឆាប់​មាន​ផ្ទៃពោះ

ការ​មាន​ផ្ទៃពោះ អាចជា​រឿង​ងាយស្រួល​បំផុត សម្រាប់​ដៃគូ​ស្នេហា​មួយ​ចំនួន តែ​ទោះជា​យ៉ាងណាក្តី មាន​ប្តី​ប្រពន្ធ​ខ្លះ អាច​នឹង​ប្រឈម​នឹង​បញ្ហា​អត់​កូន​បាន ដោយសារតែ​មូលហេតុ​ជា​ច្រើន​យ៉ាង រួម​មាន​ផង​ដែរ នូវ​ការ​ចុះខ្សោយ ឬ ដោយសារ​តែ​បរិមាណ​មេ​ជីវិត​ឈ្មោល​មិន​គ្រប់គ្រាន់​។​

នៅក្នុង​ករណី​ ខ្លះទៀត ការ​ខំ​ប្រឹងប្រែង​របស់​អ្នក និង ដៃគូ​គឺ​អាច​ជួយ​ជម្រុញ​អោយ​ភាគី​ខាង​ស្រី​ឆាប់​មាន ទម្ងន់​បាន​។​នៅពេល​ដែល​អ្នក​បាន​ជ្រើសរើស ក្បាច់​រួមភេទ​ដែល​សាក​សម​បំផុត នោះ​វា​នឹង​ជួយ​ធ្វើអោយ មេ​ជីវិត​ឈ្មោល ចេញ​បាន​ល្អ និង ឆាប់​ធ្វើដំណើរ​ទៅកាន់​មាត់ស្បូន​របស់​ស្ត្រី​បាន​យ៉ាង​ល្អ​។​

នេះ​ គឺជា​អ្វី ដែល​យើង​ត្រូវ​ពិចារណា​ពី​អាយុជីវិត​របស់ មេ​ជីវិត​ញី និង មេ​ជីវិត​ឈ្មោល​របស់​អ្នក​ទាំង​ពីរ​។ នៅពេលដែល អូវុល ត្រូវ​បាន​បញ្ចេញ​ពី​អូ​វែ នោះ​វា​នឹង​ធ្វើ​ដំណើរ​ចុះ​មក​ផ្នែក​ខាងក្រោម​នៃ​បំពង់​ដៃ​ស្បូន មកកាន់​តួ​ស្បូន​។ ជាធម្មតា មេ​ជីវិត​ញី ដែល​ត្រូវ​បាន​បញ្ចេញ​នេះ មាន​អាយុ​បានត្រឹមតែ ២៤​ម៉ោង ប៉ុណ្ណោះ ខណៈពេល​ដែល​មេ​ជីវិត​ឈ្មោល អាច​រស់នៅ​ក្នុង​ខ្លួន​ស្ត្រី​បាន​ដល់ ៣ ទៅ ៥​ថ្ងៃ​។ នៅក្នុង​ដំណាក់កាល​នេះ មេ​ជីវិត​ទាំង​ពីរ គួរតែ​អាច​នៅ​ជិត​គ្នា តាម​ដែល​អាច​ទៅរួច នោះ​វា​នឹង​អាច​ជួបគ្នា និង រលាយ​ចូលគ្នា​ក្លាយ​ជា​ស៊ុត​បង្ក​កំណើត​មួយ​បាន ។​

ខណៈពេល ដែល​មនុស្ស​ជាច្រើន នឹង​យល់​ស្រប​ចំពោះ​ស្ថានភាព​នៃ​ការ​រួមភេទ គឺ​មិន​មាន​ទំនាក់ទំនង អ្វី​នឹង​ការ​មាន​ផ្ទៃពោះ​នោះទេ ការពិត​មួយ​ដែល​ត្រូវបាន​គេ​ស​ន្ម​ត់​នោះ​គឺថា ក្បាច់ ឬ ស្ថានភាព​នៃ​ការ​រួមភេទ មួយចំនួន អាច​ជួយ​អោយ​មេ​ជីវិត​ឈ្មោល ជួប​នឹង​មេ​ជីវិត​បាន ក្នុង​រយៈពេល​ខ្លី​បំផុត តាម​ដែល​វា​អាចធ្វើ​បាន ។​

វា ​ជា​ការពិត​ណាស់ នៅពេល​ដែល​ដៃគូ​មួយចំនួន ដែល​មាន​បញ្ហា ឬ ប្រឈម​នឹង​ភាព​ពិបាក នឹង​ការ​មាន​គភ៌​។ ដោយ​ការយល់ឃើញ​ដូចនេះ ស្ថានភាព​ដែល​ល្អ​បំផុត ក្នុង​ការជួយ​អោយ​អ្នក​ឆាប់​មានកូន​នោះ​គឺ ត្រូវ​ចៀសវាង​រាល់​ស្ថានភាព​ណា ដែល​បង្អាក់​ដល់​មេ​ជីវិត​ឈ្មោល ក្នុង​ការ​ទៅ​ជួប​នឹង​មេ​ជីវិត​ញី ដូចជា ក្បាច់​រួមភេទ​ដោយ​ការ​ឈរ​, ការ​អង្គុយ ឬ ក្បាច់​ស្ត្រី​នៅ​ពី​ខាងលើ​ជាដើម​។ ហើយ​កត្តា​មួយ​ផ្សេងទៀត អ្នក​ក៏ត្រូវ​កំណត់​ផងដែរ​នូវ បរិមាណ​នៃ​មេ​ជីវិត​ឈ្មោល  ដែល​ហូរ​ចេញពី​ទ្វារមាស​វិញ ។​

ខាងក្រោម​នេះ គឺជា​ក្បាច់​រួមភេទ​ដែល​អាច​ជួយ​អោយ​អ្នក ឆាប់​មាន​ផ្ទៃពោះ​បាន​៖

១. ក្បាច់​បុរស​នៅ​ពី​លើ​ស្ត្រី ឬ ហៅថា The missionary position ។​វា​ត្រូវ​បាន​គេ​ជឿជាក់ថា ក្បាច់​នេះ អាច​ជួយ​អោយ​ភាគី​ខាង​ស្រី​ឆាប់​មាន​កូន​បាន បាន​យ៉ាង​ល្អ​បំផុត​។ នេះ​ដោយសារ​តែ ស្ថានភាព​នេះ អាច​អោយ​មេ​ជីវិត​ឈ្មោល​ជ្រាបចូល​ទៅបាន​យ៉ាងជ្រៅ ចូលទៅ​ក្នុង​មាត់ស្បូន និង ឆាប់​បាន​ជួប​មេ​ជីវិត​ញី ដែល​នៅ​រង់ចាំ​នៅ​ទីនោះ ។​

២.  ការលើក​ត្រគៀក​របស់​ដៃគូ​ខាង​ស្រី​។ ការតំឡើង ឬ កល់​អោយ​ត្រគាក​របស់​នាង ដោយ​ការប្រើ​ខ្នើយ​កល់​នៅ​ពីក្រោយ​នាង ក៏​អាច​ជួយ​អោយ​មេ​ជីវិត​ឈ្មោល និង មេ​ជីវិត​ញី​ឆាប់​ជួបគ្នា​បានដែរ​។​

៣. ក្បាច់ Doggy-style ដែល​ជា​ស្ថានភាព​មួយ ដែល​ភាគី​ខាង​ប្រុស នៅ​ពីក្រោយ ភាគី​ស្រី នេះ​ក៏​ត្រូវបាន គេ​ជឿជាក់ថា វា​ឆាប់​ជួយ​អោយ​អ្នក​មាន​ផ្ទៃពោះ​បាន​ផង​ដែរ​។ នៅក្នុង​ស្ថានភាព​នេះ មេ​ជីវិត​ឈ្មោល អាច​ធ្វើដំណើរ​បាន​យ៉ាង​ល្អ និង ជិត​ចូល​ទៅ​ដល់​មាត់ស្បូន ដូច្នេះហើយ​ទើប​វា​អាច​បង្កើន​ឱកាស​នៃ​ការ មាន​ផ្ទៃពោះ​បាន យ៉ាង​ល្អ ។​

៤. ​ក្បាច់​ដេក​ចំហៀង ឬ ហៅថា side-by-side ដែល​តម្រូវ​អោយ​អ្នក​ទាំង​ពីរ គេង​រាង​ចំណិត​ត្រសក់​។ ក្បាច់​នេះ អាច​ធ្វើអោយ​មេ​ជីវិត​ឈ្មោល ឆាប់​បាន​ទៅ​ជួប​នឹង​មេ​ជីវិត​ញី​បាន​យ៉ាង​ឆាប់​បំផុត ។​

៥.​ជា​ ចុងក្រោយ​នោះ គឺ​អារម្មណ៍​នៃ​ការ​ដល់​ចំណុច​កំពូល ។ ខណៈពេល​ដែល​ពេល​ខ្លះ វា​គ្មាន​អ្វី​ជាប់​ទាក់ ទង​នឹង ស្ថានភាព​នៃ​ការ​រួមភេទ វា​ក៏​មាន​នូវ​ការស្រាវជ្រាវ​ខ្លះ​បានបង្ហាញ​ថា អារម្មណ៍​នៃ​ការ​ដល់​ចំណុច​កំពូល​របស់​ស្ត្រី ក៏​អាច​ជួយ​នាង អោយ​ឆាប់​មានគភ៌​បាន​ផងដែរ​។ ដោយយោង​តាម​ការសិក្សា​អង្កេត​មួយចំនួន បានបង្ហាញ​ថា អារម្មណ៍​នៃ​ការ​ត្រេកត្រអាល​នេះ អាច​នឹង​ជួយ​រុញច្រាន​អោយ​មេ​ជីវិត​ឈ្មោល ធ្វើដំណើរ​ឡើង​ទៅ​កាន់​មាត់ស្បូន បាន​យ៉ាង​លឿន ។ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​ចុងក្រោយ​នោះ​គឺ ត្រូវ​ធ្វើ​ចិត្ត​អោយ​សប្បាយ និង រីករាយ​ចំពោះ​ការព្យាយាម​ចង់​បាន​កូន​នេះ ៕​

Twitter Delicious Facebook Digg Stumbleupon Favorites More