ជំងឺប្រភេទនេះគឺជាជំងឺរបស់ប្រជាជនលោកខាងលិចដែលរស់នៅបែបសម័យ ទំនើប ហើយវាកម្រនឹងកើតលើប្រជាជន ឬមនុស្សដែលមានទម្លាប់ញ៉ាំអាហារមានជាតិសរសៃខ្ពស់ឡើយ។ ជំងឺនេះកើតឡើងនៅពេលភ្នាសបញ្ចេញទឹករំអិលរបស់ពោះវៀនធំបង្កើតបានជា ថ្នក់រាងដូចម្រាមដៃមួយ ហើយធ្វើអោយស្រទាប់ខាងក្រៅពោះវៀនធំលយចេញមកក្រៅ។ ប្រជាជនប្រមាណ ៣០ ទៅ៤០%ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅច្រើនតែមានជំងឺនេះ ហើយជាទូទៅថ្នក់ពោះវៀនបែបនេះមិនបង្កជាបញ្ហាអ្វីនោះទេ។
ប៉ុន្តែបើសិនជាវាទៅជារលាក និងមានការបង្ករោគ វានឹងធ្វើអោយឈឺចាប់ខ្លាំងក្លាជាពិសេសពោះវៀនធំផ្នែកខាងឆ្វេងតែម្តង ។ រោគសញ្ញារបស់វាមានឈឺចាប់, ហូរឈាម, រាគ និងក្តៅខ្លួន។ អាការៈទល់លាមករ៉ាំរ៉ៃគឺជាមូលហេតុដ៏ចំបងបំផុតនៃជំងឺមួយនោះ លាមកដែលហាប់ៗគឺងាយនឹងរុញតាមបណ្តោយពោះវៀន ហើយក្លាយជារឹង និងស្ងួតធ្វើអោយសាច់ដុំរបស់ពោះវៀនធំធ្វើការកាន់តែពិបាក។ អ្នកជំងឺភាគច្រើនមាននិន្នាការមិនបានផឹកទឹក និងញ៉ាំអាហារសរសៃបានច្រើនឡើយ។ អ្វីដែលកម្រគឺថាថ្នក់នោះអាចនឹងរហែក ដែលត្រូវការការព្យាបាលជាបន្ទាន់។
អាហារគួរចៀសវាង
- អាហារដែលផ្ទុកទៅដោយគ្រាប់ដូចជា ប៉េងប៉ោះ, ទំពាំងបាយជូរ, ស្ត្របឺរី និងគ្រាប់ល្ពៅអាចធ្លាក់ចូលទៅក្នុងថ្នាក់របស់ពោះវៀន និងបង្កការឈឺចាប់បាន។
- សម្រាប់មនុស្សជាច្រើនដែលយល់ថាការញ៉ាំនំបុ័ង, នំខេក, នំបីស្គុត, ភីហ្សានិងប៉ាស្តា ធ្វើអោយទល់លាមក គួរតែចៀសវាងអាហារទាំងនេះអោយបាន ២សប្តាហ៍សិនទៅដើម្បីមើលលទ្ធផល។
- ចូរចៀសវាងអាហារឆា ឬចៀន ឬអាហារហិល។
- ចូរកាត់បន្ថយជាតិខ្លាញ់ Saturated ដូចជា ទឹកដោះគោមានជាតិខ្លាញ់សុទ្ធ, ហ្វ្រូមាត និងសូកូឡាព្រោះវាជាមូលហេតុធ្វើអោយរលាក ព្រមទាំងធ្វើអោយការទល់លាមកកាន់តែធ្ងន់ធ្ងរ។
- ចូរចៀសវាងនំខេក, នំបីស្គុត និងនំបុ័ងសអោយបានច្រើនតាមតែអាចធ្វើទៅបាន។
- ចូរកាត់បន្ថយការញ៉ាំសាច់ក្រហមព្រោះវាត្រូវការពេលយូរដើម្បីបញ្ចេញចោល។
- ចូរចៀសវាងរាល់អាហារដែលមានជាតិស្ករ។
- តែ, កាហ្វេ, ភេសជ្ជៈមានជាតិហ្គាស និងស្រា សុទ្ធតែធ្វើអោយពោះវៀនខ្សោះជាតិទឹក។
- នៅពេលពោះវៀនរលាក ចូរញ៉ាំអាហារដូចជា ស៊ុបន្លែជាមួយស្ពៃក្តោបបៃតង, ខ្ញី, ផ្លែប៉ម, ផ្លែពុទ្ទ្រា, ឬផ្លែល្ហុង។
- នៅពេលការរលាកគ្រប់គ្រងបានហើយ ចូរញ៉ាំត្រីចៀន និងសាច់មានខ្លាញ់តិចបន្ថែមទៀតក៏បានដែរ។
- បន្ថែមការញ៉ាំអាហារមានជាតិសរសៃបន្តិចម្តងៗដូចជា អង្ករសម្រូត, នំបុ័ង, បន្លែស្រស់ៗ និងផ្លែឈើ។ ដ
- ផលិតផលទឹកដោះគោយ៉ាអួដែលមានបាក់តេរី Acidophilus និង Bifidus ជួយរក្សាកម្រិតបាក់តេរីល្អៗក្នុងពោះវៀន និងលាមកដើម្បីអោយការបន្ទោបង់មានលក្ខណៈទៀងទាត់។
- ចូរញ៉ាំទឹកអោយបានយ៉ាងហោចណាស់ ៨កែវជារៀងរាល់ថ្ងៃដើម្បីអោយប្រាកដថាពោះវៀនរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់។
- ចូរប្រេងអូលីវ ឬប្រេងផ្កាឈូករ័ត្នធ្វើម្ហូប។
- ចូរញ៉ាំខ្ទឹមសរដើម្បីទទួលបានភ្នាក់ងារប្រឆាំងនឹងមេរោគ។
- ចូរបន្ថែមខ្ញីធ្វើជាអាហារដើម្បីជួយអោយរបួសក្នុងពោះវៀនឆាប់ជា។
- បើសិនជាអ្នកចំអិនអាហារដោយប្រើស្ពៃក្តោបបៃតង ចូរយកទឹករបស់វាទុកអោយត្រជាក់ហើយផឹកវាទៅ ព្រោះការធ្វើបែបនេះអ្នកនឹងទទួលបានសារធាតុ Cabigin សម្រាប់ជំនួយដល់ការជារបួសរបស់ពោះវៀន។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
- ប្រេងសំខាន់ៗសម្រាប់ប្រឆាំងការរលាកមាននៅក្នុងផលិតផល Primrose Oils សម្រាប់ជួយអោយរបួសក្នុងពោះវៀនឆាប់ជា ដូច្នេះចូរប្រើ ១០០០ ទៅ២០០០មីលីក្រាមជារៀងរាល់ថ្ងៃ។
- ចូរបន្ថែមទឹកប្រទៀលកន្ទុយក្រពើកន្លះពែងចូលទៅក្នុងទឹក បន្លែស្រស់រួចញ៉ាំជារៀងរាល់ថ្ងៃដើម្បីជំនួយដល់ការជារបួសរបស់ ពោះវៀន ព្រមទាំបង្កើនការធ្វើចលនាររបស់ពោះវៀន។
- បាក់តេរីល្អៗ (Acidophilus/bifidus) អាចជួយប្រឆាំងនឹងការបង្ករោគ ខណៈពេលដែលវាជួយកាត់បន្ថយការទល់លាមកដែរ។ ក្នុងពេលធ្វើទុក្ខចូរប្រើ ពីគ្រាប់ ចំនួន ៣ដងក្នុងមួយថ្ងៃ។ ដើម្បីការពារនៅថ្ងៃមុខទៀត ចូរប្រើមួយគ្រាប់ពីរដងក្នុងមួយថ្ងៃបានហើយ។
- វីតាមីន A ជួយអោយជាលិការទន់ៗឆាប់ជា។ ចូរប្រើ ១០០០០យូនីតជារៀងរាល់ថ្ងៃរយៈពេល ៣សប្តាហ៍ (បើសិនជាមានផ្ទៃពោះ ចូរប្រើតែ ៣០០០យូនីតបានហើយ)។
- អំបិលប្រភេទ Calcium Fluoride Tissue ជួយពង្រឹងដល់សុខភាពជញ្ជាំងពោះវៀន។ ចូរប្រើ ៤ដងជារៀងរាល់ថ្ងៃ។
- ការហាត់ប្រាណជាទៀងទាត់ដូចជាការដើរថ្នមៗ និងហែលទឹកជួយអោយសាច់ដុំក្រពះធ្វើការបានល្អ និងជម្រុញអោយពោះវៀនធ្វើចលនា។
- ចូរចាំថាត្រូវញ៉ាំទឹកអោយបានច្រើនព្រោះវាជួយបង្ការកុំអោយ មានបញ្ហាទល់លាមក ដូច្នេះគួរតែញ៉ាំអោយបាន ៦ ទៅ៨កែវក្នុងមួយថ្ងៃ។
- ស្ត្រេសធ្វើអោយមានបញ្ហាដល់ពោះវៀន និងការរំលាយអាហារកាន់តែធ្ងន់ធ្ងរ។ ចូរផ្លាស់ប្តូររបៀបរស់នៅ និងចំនាយពេលហាត់ប្រាណ៕