១- ដើរញាប់យ៉ាងតិច២២នាទីក្នុងមួយថ្ងៃ៖
ពិត ណាស់ មនុស្សលោកកើតមកត្រូវតែចេះដើរ ។ មិនថាជាអ្នកធ្វើដំណើរនៅលើផ្លូវ ឬនៅកន្លែងណាមួយទេ ការដើរញាប់ក្នុងដំណើរប្រញាប់ប្រញាល់គឺជាមធ្យោបានពីធម្មជាតិ មួយធ្វើឱ្យល្អប្រសើរដល់សុខភាពរាងកាយ ។
ចូរជ្រើសយកស្បែកជើង សមរម្យដែលផ្តល់ភាពងាយស្រួលដល់ប្រអប់ជើងរបស់អ្នក ។ បើទោះណាមានមតិខ្លះយល់ថា ការដើររបៀបលំហែប្រសើរជាងការអង្គុយមួយកន្លែងក្តី ប៉ុន្តែដើម្បីទទួលបានអត្ថប្រយោជន៍ ជាពិសេសធ្វើឱ្យរាងកាយមានសកម្មភាពមធ្យម អ្នកគួរដើរឱ្យបានលឿន ។
២- រត់យ៉ាងតិច១៥នាទី ចំនួន៥ថ្ងៃក្នុង១សប្តាហ៍ ៖
បើ ទោះណាវាពិបាកជាងការដើរ ប៉ុន្តែការរត់គឺជាសកម្មភាពរាងកាយផ្តល់អត្ថប្រយោជន៍ដល់បេះដូង មួយផ្សេងទៀតដែលគ្រប់រាងកាយមនុស្សទទួលយកបាន ។ បន្ថែមពីលើនេះទៀត វាជាមធ្យោបាយល្អមួយជួយដុតបំផ្លាញកាឡូរី( បើអ្នកមានជាង៧០គីឡូក្រាមរត់ចម្ងាយ១គីឡូម៉ែត្រកន្លះអាចដុតបំ ផ្លាញកាឡូរីបាន១០០) ។
ចូរដើរញាប់សិន ហើយបន្ទាប់មករត់១ទៅ២នាទីរៀងរាល់ការដើរញាប់៥នាទី (សម្រាប់អ្នកទើបចាប់ផ្តើមរត់ដំបូង) ។ នៅពេលស៊ាំនឹងការហត់ហើយ អ្នកអាចបង្កើននាទីរត់រហូតមិនចាំបាច់ឈប់ដើរ ។

៣- ហែលទឹក ៖
អាងហែលទឹកអាច ជាទីកន្លែងដ៏ល្អមួយជួយដល់សុខភាពអ្នក ។ វាមិនត្រឹមតែជួយឱ្យសុខភាពបេះដូងបានល្អទេ តែថែមទាំងជួយឱ្យចង្វាក់បេះដូងដើរទៀងទាត់ទៀតផង ។ បន្ថែមពីនេះទៀត ជួយកែលំអកម្លាំងសាច់ដុំ ហើយវារឹតតែល្អសម្រាប់អ្នកដែលមានបញ្ហាសន្លាក់មិនអាចហាត់ប្រាណ រត់ ឬដើរបាន ។

៤- ជិះកង់ ៖
វាជាប្រភេទលំ ហាត់ប្រាណដែលអ្នកអាចធ្វើលើផ្លូវថ្នល់ ឬនៅក្នុងក្លឹប ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់បេះដូង ជិះកង់មិនបានផ្តល់ផលអាក្រក់ដល់សន្លាក់នោះទេ ។ វាជាលំហាត់ប្រាណសមរម្យសម្រាប់អ្នកមិនសូវមានពេលទំនេរដ្បិតការ ជិះកង់ចេញពីកន្លែងធ្វើការទៅផ្ទះអាចចាត់ទុកជាការហាត់ប្រាណ បាន ។

៥- ធ្វើលំហាត់ប្រាណអ៊ែរ៉ូប៊ិក ៖
លំហាត់ប្រាណនេះ(ភាគច្រើនសម្រាប់មនុស្សស្រី)ក្រៅពីជួយធ្វើឱ្យ សុខភាពបេះដូងរបស់អ្នកបានល្អប្រសើរ វាក៏អាចជួយឱ្យសាច់ដុំមានកម្លាំងមាំមួនផងដែរ ។ ប៉ុន្តែសូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនដើម្បីធ្វើឱ្យប្រាកដ ថា លំហាត់មួយណាសមរម្យនឹងអាយុ លក្ខខណ្ឌសុខភាពរាងកាយរបស់អ្នក ៕