ពលរដ្ឋសិង្ហបុរី ដែលកើតឡើងនៅថ្ងៃទី
២៦/៨/២០១២ ឬចាប់ពីថ្ងៃនេះទៅ
នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ចំនួន៦០០០ USD
គឺកើនឡើងបន្ថែម 200 USD ប្រៀបនឹងពេលមុន ។ ប្រសិនបើកើតកូនទី៣
ឬទី៤ទៅ នោះនឹងទទួលបានប្រាក់ដល់ទៅ៨០០០USD ឯណោះ ។
ប្រសិនបើពលរដ្ឋដែលកើតចំ
ឬក្រោយថ្ងៃទី២៦/៨ ឆ្នាំទៅមិញ (២០១២)
នោះក៏ទទួលបានគណនីសន្សំប្រាក់សុខាភិបាលចំនួន ៣០០០USD ។
ខ្ទង់ប្រាក់នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ទូទាត់
នូវសោហ៊ុយសុខាភិបាលរបស់ទារកនោះ នឹងបែងចែកជា២លើក ។
សាច់ប្រាក់ពាក់កណ្តាល
នឹងត្រូវបានប្រគល់ឲ្យភ្លាម
ពេលដែលឪពុកម្តាយទារកទៅចុះបញ្ជីជាតិឲ្យក្មេងនោះ រីឯចំនួននៅសល់
នឹងត្រូវបានទូទាត់ឲ្យក្នុងឆ្នាំបន្តៗទៀត តាមតម្រូវការ
ដើម្បីទិញប័ណ្ណធានារ៉ាប់រង Medi Shield ។
បំណងថែទាំពលរដ្ឋ "ថ្មី"
បានល្អប្រសើរជាងមុន រដ្ឋាភិបាលសិង្ហបុរីក៏បើកទូលាយធានារ៉ាប់រង Medi
Shield ចំពោះអ្នកមានរោគបន្តពូជ ។ គោលនយោបាយនេះ
ក៏នឹងមានសុពលភាពពីថ្ងៃទី១/៣/២០១៣ នេះទៅដែរ ។
ក្រៅពីនោះ
ឪពុកម្តាយរបស់ទារកដែលមានភរិយាសម្រាលកូន
នៅចំឬក្រោយថ្ងៃទី១/៥/២០១៣
នឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក១សប្តាហ៍ដើម្បីថែទាំកូនស្ថិតក្នុង
ថេរៈវេលាពីទារកនេះកើត រហូតដល់អាយុបាន១៦សប្តាហ៍ ។
ប្រសិនបើបុរសជាឪពុក ពុំទទួលយកពេលវេលាសម្រាកនេះទេ
ក៏អាចផ្ទេរឲ្យទៅភរិយារបស់ខ្លួន ។
បណ្តាគោលនយោបាយត្រូវបានដាក់ចេញកាលពី
ថ្ងៃច័ន្ទ ទី២១/១/២០១៣ គឺជាផ្នែកមួយនៃផែនការជំរុញអាពាហ៍ពិពាហ៍
និងឥរិយាបថធ្វើជាម្តាយឪពុករបស់រដ្ឋាភិបាលសិង្ហបុរី ។
ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី Teo Chee Hean ឲ្យដឹងថា
គោលបំណងនៃការងារនេះ គឺជាសញ្ញា
សម្រាប់អាណាព្យាបាលទាំងឡាយមានតួនាទីច្រើនជាងមុន ក្នុងចិញ្ចឹមបីបាច់
និងអប់រំកូន ៕