តាមការឲ្យដឹងពីវេជ្ជបណ្ឌិត រហូតមកដល់សព្វថ្ងៃ
ការរួមភេទពេលតាំងគភ៌(ពេលមានផ្ទៃពោះ)នៅតែជារឿងចម្រូងចម្រាស់
ជាពិសេសទំនាក់ទំនងផ្លូវភេទក្នុងរឿងប្ដីប្រពន្ធ។ ការរួមភេទអាចធ្វើបានធម្មតា
តែទៅតាមល័ក្ខខ័ណ្ឌត្រឹមត្រូវ។
តាមការអង្កេតបានបង្ហាញ
ថាមានស្ដ្រីប្រមាណជា៥០ភាគរយ ដែលគ្រែងរអាលថាការរួមភេទបង្កគ្រោះថ្នាក់ដល់គភ៌
ឬផ្ទៃពោះ។ ថ្មីៗនេះ ការសិក្សាមួយនៅកាណាដា
បានបង្ហាញថាប្ដីប្រពន្ធជាច្រើនគូមានបញ្ហានៅពេលរួមភេទ
ក្នុងកំឡុងពេលមានផ្ទៃពោះ។
អាយុរបស់គភ៌មិនមានទំនាក់ទំនងទៅនឹងចំនួនដងនៃការរួមភេទនោះឡើយ។
មានន័យថាការរួមភេទមិនកាត់បន្ថយអាយុនៃគភ៌ ឬធ្វើឱ្យកើតកូនមិនគ្រប់ខែនោះឡើយ។
ហើយក៏មានការទាក់ទងគ្នារវាងសកម្មភាពផ្លូវភេទ
និងគ្រោះបង្កការកើតកូនមិនគ្រប់ខែនោះដែរ។
សរុបសេចក្ដីមកអាចនិយាយបានថាកាលណាគភ៌វិវឌ្ឍន៍ទៅធម្មតា សកម្មភាពផ្លូវភេទ
ឬការរួមភេទក៏អាចប្រព្រឹត្ដិទៅជាធម្មតាដែរ។ បើមានបញ្ហាអ្វីកើតមានឡើង
សូមសាកសួរយោបល់អ្នកជំនាញ៕
Thursday, January 17, 2013
ការរួមភេទពេលមានផ្ទៃពោះអាចធ្វើបានធម្មតា

