Thursday, January 24, 2013

មនុស្ស​ចាស់​ដើរ​យក​ខ្យល់​អា​កាស​​15​នា​ទី​​4​ដង​ក្នុង​​​1​ថ្ងៃ​មាន​សុខ​ភាព​ល្អ​




មនុស្សចាស់​ដែល​ចេញ​ដើរ​ជិត​ៗ​​៤​ដង​ក្នុង​មួយ​ សប្តាហ៍​អាច​កាត់​បន្ថយ​​អត្រា​ប្រ​ឈម​នឹង​ការ​ស្លាប់មុន​អា​យុ​បាន​ដល់ ៤០​ភាគ​រយ​ដ្បិត​  ខ្យល់​អា​កាស​បរិ​សុទ្ធ​ និង​ការ​ហាត់​ប្រាណ​អាច​ជួយ​ជំ​រុញ​កម្លាំង​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​ ជួយ​ពង្រឹង​ភាព​រឹង​មាំ​ដល់​ឆ្អឹង ​ព្រម​ទាំង​កាត់​បន្ថយ​ការ​​ធាត់​លើស​ទម្ងន់​ ។ ការ​ដើរ​ទៀង​ទាត់​មាន​ន័យ​ន័យ​ថា អាច​ធ្វើ​ឱ្យ​សុខ​ភាព​រាង​កាយ​ល្អ​ប្រ​សើរ​ កម្លាំង​មាំ​មួន​ និង​បន្ថយ​ហា​និ​ភ័យ​ដោយ​របួស​នានា​ដែល​កើត​ពី​ការ​ដួល ។
បណ្តា​អ្នក​ស្រាវ​ជ្រាវ​អុីតា​លី​បាននិយាយ​ថា ដើម្បី​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ដូច​​ខាង​លើ​នេះ គេ​ចាំ​បាច​់​ត្រូវ​ប្រើ​រយៈពេល​១៥​នា​ទី​​ក្នុង​ការ​​​ដើរ​មួយ​លើក​ៗ ។ ការ​សិក្សា​នេះ​ត្រូវ​បាន​ពិ​សោធ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​៨០​ឆ្នាំ​ប្រ​ មាណ​​​២០០​នាក់​ដោយ​ប្រើ​រយៈ​ពេល​១០​ឆ្នាំ ។ ក្នុង​រយៈ​ពេល​នោះ​​ ២ក្នុង​ចំណោម​៣​នាក់​នៃ​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ស្លាប់​បាត់​បង់​ជី​វិត​នាំ ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​មើល​ភាព​ខុស​ប្លែក​គ្នា​រវាង​អ្នក​ ស្លាប់​ និង​អ្នក​នៅ​រស់​ ។ ជា​លទ្ធផល​ ពួក​គេ​បាន​រាយ​ការ​​ណ៍​ថា អ្នក​នៅរស់​គឺ​ជា​ក្រុម​ដែល​បាន​ដើរ​យក​ខ្យល់​អា​កាស១៥​នា​ទី​​៤​ដង​ក្នុង​ មួយ​សប្តាហ៍​ ខណៈ​អ្នក​ស្លាប់​គឺ​ជា​ក្រុម​ដែល​មិន​យម់​ដើរ​យក​ខ្យល់​អា​កាស់​បរិ​សុទ្ធ​ ឬ​ហាត់​ប្រាណ​តិច​តួច​ ។
ដើរ​គឺ​ជា​ទម្រង់​នៃ​ការ​ហាត់​ប្រាណ​ដ៏​ងាយ​ស្រួល​មួយ ​សម្រាប់​មនុស្ស​ចាស់​ ហើយ​វា​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ទប់​ស្កាត់​ជំ​ងឺ​បេះ​ដូង​ ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​ និងទំ​នង​ជា​​ជួយ​ទប់​ស្កាត់​បុព្វ​ហេតុ​នៃ​ការ​ស្លាប់​ផ្សេង​ៗ​ទៀត​របស់​ មនុស្ស​ចាស់​ផង​ដែរ​ ៕

Twitter Delicious Facebook Digg Stumbleupon Favorites More