ការសិក្សាថ្មីបានបង្ហាញថា
ស្ត្រីអាចនឹងមិនសូវមានរោគសញ្ញាពេលមុនមានរដូវ (premenstrual
syndrome)
ប្រសិនបើបានទទួលទានគ្រាប់គ្រាន់នូវអាហារដែលសម្បូរដោយវីតាមីន B
ចំនួនពីរប្រភេទ។ ស្ត្រីដែលបានបរិភោគជាតិ thiamine (វីតាមីន
B1) និង riboflavin (វីតាមីន B2)
សមល្មមនៅក្នុងចំណីអាហារប្រចាំថ្ងៃធ្វើអោយពួក គេអាចកាត់បន្ថយ
ទៅនឹង ការ ប្រឈមមុខនៃ រោគសញ្ញាពេលមុនមានរដូវ (PMS) ។
ជាតិ Thiamine ត្រូវបានគេរក ឃើញនៅក្នុង គ្រាប់ធញ្ញជាតិ,
គ្រាប់សណ្តែក និង សណ្តែកដី ។ អ្នកស្រាវជ្រាវបាននិយាយថា
ការទទួលទានចំណីអាហារដែលសំបូរទៅដោយជាតិ Thiamine ២ ទៅ ៣
ដងក្នុងមួយ ថ្ងៃ ហាក់ដូចជាអាចកាត់បន្ថយបញ្ហា PMS ។
ចំណែកឯ Riboflavin មាននៅក្នុង ទឹកដៅគោ, ស៊ុត, សាច់សត្វ និង
បង្លែពណ៌បៃតង ។ អ្នកស្រាវជ្រាវបានអោយជាដំបូន្មានថា
“សូមព្យាយាមបរិភោគចំណីអាហារ អោយបាន គ្រប់មុខ និង
គ្រប់គ្រាន់ជាពិសេស គ្រាប់ធញ្ញជាតិ, ស្ពៃបូកគោ, សាច់គោ,
ទឹកដោះគោ, ទឹកសណ្តែកសៀង ឬ ក៏សាច់សត្វ ព្រោះវាមានប្រយោជន៍យ៉ាង
សំខាន់សំរាប់ សុខភាព មនុស្សទូទៅ,
ជាពិសេសសំរាប់ស្ត្រីដែលចង់ការពារខ្លួនទៅនឹង PMS” ។
អ្នកដឹកនាំការស្រាវជ្រាវនេះ, លោកវេជ្ជបណ្ឌិត Patricia O.
Chocano-Bedoya មកពីសាកល វិទ្យាល័យ Massachusetts, បានសិក្សា និង
តាមដានទៅលើស្ត្រីដែលបានស្ម័គ្រចិត្តចូល រួមចំនួន ៣០០០
នាក់នៅក្នុងសហរដ្ឋអាមេរិក ។ ស្ត្រីទាំងអស់ពុំមានបញ្ហា PMS
ទេនៅពេលចាប់ផ្តើមការសិក្សានេះ,
ហើយពួកគេត្រូវឆ្លើយទៅនឹងតារាងសំនួរអំពីរបបអាហាររបស់ពួកគេ,
ចំនួន ៣ លើក, ក្នុងចន្លោះឆ្នាំ ១៩៩១ និង ១៩៩៩ ។
លោកវេជ្ជបណ្ឌិត Patricia O. Chocano-Bedoya បាននិយាយថា ៖
"យើងព្យាយាមតាមដាន និង អង្កេតទៅលើការប្រឈមមុខតិចតួចទៅនឹង
PMS ចំពោះស្ត្រីដែលបានទទួលទានជាតិ Thiamine និង Riboflavin
គ្រប់គ្រាន់តាមរយៈចំណីអាហារប្រចាំថ្ងៃរបស់ពួកគេតែប៉ុននោះ" ។
ជាក់ស្តែងណាស់, ស្ត្រីដែលមានទទួលទានជាតិ Riboflavin
ខ្ពស់មានអត្រាប្រឈមមុខទៅ PMS តិចជាងអ្នកដែលទទួលទានតិចចំនួន
៣៥ ភាគរយ ។
យោងទៅតាមការសិក្សានេះ, ជាតិ Thiamine និង Riboflavin
អាចមានជះឥទ្ធិពល ទៅលើសរសៃប្រសាទបញ្ជូនព័ត៌មានទៅខួរក្បាលដូចជា
serotonin និង dopamine, ដែលមានទំនាក់ទំនងទៅនឹង PMS ។
ទោះបីជាយ៉ាងណាក៏ដោយ,
ការសិក្សានេះមិនទាន់បានបង្ហាញបញ្ជាក់អោយកាន់តែច្បាស់ថា
ជាតិវីតាមីន (vitamin) ពិតជាអាចការពារស្ត្រីទៅនឹង PMS
បានមែនឬយ៉ាងណានោះទេ ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា
កត្តាផ្សេងៗទៀតជាច្រើនក៏ដើរតួយ៉ាងសំខាន់ក្នុងបញ្ហានេះផងដែរ
។
PMS គឺជាចង្កោមនៃសញ្ញា (symptoms)
ដែលអាចមានលក្ខណៈពីស្រាលទៅធ្ងន់ធ្ងរបាន ។ ស្ត្រីដែលមាន PMS
អាចមានការផ្លាស់ប្តូរទៅលើរាងកាយ ឬ អារម្មណ៏ (physical or
emotional changes)
ក្នុងរយៈពេលពីរបីថ្ងៃមុននឹងចាប់មានរដូវប្រចាំខែ (period) ។
សញ្ញាទាំងអស់នោះគឺអាចមានដូចជា ៖
-ការហើម, ឈឺសុដន់
-ចេញមុន (acne)
-ឈឺសន្លាក់ (joint pain)
-មានបញ្ហាជាមួយនឹងការចង់ចាំ ឬ ភ្លេចច្រើន (memory problems)
-ការថប់អារម្មណ៍ (anxiety)
-រោគធ្លាក់ទឹកចិត្ត (depression) ។
ចំពោះស្ត្រីមួយចំនួន, ការផ្លាស់ប្តូរនេះអាចធ្វើអោយឆាកជីវិត ឬ សុខភាពរបស់គាត់មានបញ្ហា ច្រើនកើតឡើង ។
ការទទួលទានថ្នាំវីតាមីន B បន្ថែម(vitamin-B supplements)
មិនជួយបង្ការ ឬ មានឥទ្ធិពលចំពោះ PMS ឡើយ ។
ជាមួយគ្នានេះផងដែរ, ជាតិ Niacin, វីតាមីន B-6, ហ្វូឡាត
(Folate) និង វីតាមីន B-12 នៅក្នុងចំណីអាហារផងដែរ ។