ការមានផ្ទៃពោះ អាចជារឿងងាយស្រួលបំផុត សម្រាប់ដៃគូស្នេហាមួយចំនួន
តែទោះជាយ៉ាងណាក្តី មានប្តីប្រពន្ធខ្លះ
អាចនឹងប្រឈមនឹងបញ្ហាអត់កូនបាន ដោយសារតែមូលហេតុជាច្រើនយ៉ាង
រួមមានផងដែរ នូវការចុះខ្សោយ ឬ
ដោយសារតែបរិមាណមេជីវិតឈ្មោលមិនគ្រប់គ្រាន់។
នៅក្នុងករណី
ខ្លះទៀត ការខំប្រឹងប្រែងរបស់អ្នក និង
ដៃគូគឺអាចជួយជម្រុញអោយភាគីខាងស្រីឆាប់មាន
ទម្ងន់បាន។នៅពេលដែលអ្នកបានជ្រើសរើស ក្បាច់រួមភេទដែលសាកសមបំផុត
នោះវានឹងជួយធ្វើអោយ មេជីវិតឈ្មោល ចេញបានល្អ និង
ឆាប់ធ្វើដំណើរទៅកាន់មាត់ស្បូនរបស់ស្ត្រីបានយ៉ាងល្អ។
នេះ
គឺជាអ្វី ដែលយើងត្រូវពិចារណាពីអាយុជីវិតរបស់ មេជីវិតញី និង
មេជីវិតឈ្មោលរបស់អ្នកទាំងពីរ។ នៅពេលដែល អូវុល
ត្រូវបានបញ្ចេញពីអូវែ
នោះវានឹងធ្វើដំណើរចុះមកផ្នែកខាងក្រោមនៃបំពង់ដៃស្បូន
មកកាន់តួស្បូន។ ជាធម្មតា មេជីវិតញី ដែលត្រូវបានបញ្ចេញនេះ
មានអាយុបានត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ ខណៈពេលដែលមេជីវិតឈ្មោល
អាចរស់នៅក្នុងខ្លួនស្ត្រីបានដល់ ៣ ទៅ ៥ថ្ងៃ។ នៅក្នុងដំណាក់កាលនេះ
មេជីវិតទាំងពីរ គួរតែអាចនៅជិតគ្នា តាមដែលអាចទៅរួច
នោះវានឹងអាចជួបគ្នា និង រលាយចូលគ្នាក្លាយជាស៊ុតបង្កកំណើតមួយបាន
។
ខណៈពេល ដែលមនុស្សជាច្រើន
នឹងយល់ស្របចំពោះស្ថានភាពនៃការរួមភេទ គឺមិនមានទំនាក់ទំនង
អ្វីនឹងការមានផ្ទៃពោះនោះទេ
ការពិតមួយដែលត្រូវបានគេសន្មត់នោះគឺថា ក្បាច់ ឬ
ស្ថានភាពនៃការរួមភេទ មួយចំនួន អាចជួយអោយមេជីវិតឈ្មោល
ជួបនឹងមេជីវិតបាន ក្នុងរយៈពេលខ្លីបំផុត តាមដែលវាអាចធ្វើបាន ។
វា
ជាការពិតណាស់ នៅពេលដែលដៃគូមួយចំនួន ដែលមានបញ្ហា ឬ
ប្រឈមនឹងភាពពិបាក នឹងការមានគភ៌។ ដោយការយល់ឃើញដូចនេះ
ស្ថានភាពដែលល្អបំផុត ក្នុងការជួយអោយអ្នកឆាប់មានកូននោះគឺ
ត្រូវចៀសវាងរាល់ស្ថានភាពណា ដែលបង្អាក់ដល់មេជីវិតឈ្មោល
ក្នុងការទៅជួបនឹងមេជីវិតញី ដូចជា ក្បាច់រួមភេទដោយការឈរ,
ការអង្គុយ ឬ ក្បាច់ស្ត្រីនៅពីខាងលើជាដើម។ ហើយកត្តាមួយផ្សេងទៀត
អ្នកក៏ត្រូវកំណត់ផងដែរនូវ បរិមាណនៃមេជីវិតឈ្មោល
ដែលហូរចេញពីទ្វារមាសវិញ ។
ខាងក្រោមនេះ គឺជាក្បាច់រួមភេទដែលអាចជួយអោយអ្នក ឆាប់មានផ្ទៃពោះបាន៖
១.
ក្បាច់បុរសនៅពីលើស្ត្រី ឬ ហៅថា The missionary position
។វាត្រូវបានគេជឿជាក់ថា ក្បាច់នេះ
អាចជួយអោយភាគីខាងស្រីឆាប់មានកូនបាន បានយ៉ាងល្អបំផុត។
នេះដោយសារតែ ស្ថានភាពនេះ
អាចអោយមេជីវិតឈ្មោលជ្រាបចូលទៅបានយ៉ាងជ្រៅ ចូលទៅក្នុងមាត់ស្បូន និង
ឆាប់បានជួបមេជីវិតញី ដែលនៅរង់ចាំនៅទីនោះ ។
២.
ការលើកត្រគៀករបស់ដៃគូខាងស្រី។ ការតំឡើង ឬ កល់អោយត្រគាករបស់នាង
ដោយការប្រើខ្នើយកល់នៅពីក្រោយនាង ក៏អាចជួយអោយមេជីវិតឈ្មោល និង
មេជីវិតញីឆាប់ជួបគ្នាបានដែរ។
៣. ក្បាច់ Doggy-style
ដែលជាស្ថានភាពមួយ ដែលភាគីខាងប្រុស នៅពីក្រោយ ភាគីស្រី
នេះក៏ត្រូវបាន គេជឿជាក់ថា
វាឆាប់ជួយអោយអ្នកមានផ្ទៃពោះបានផងដែរ។ នៅក្នុងស្ថានភាពនេះ
មេជីវិតឈ្មោល អាចធ្វើដំណើរបានយ៉ាងល្អ និង ជិតចូលទៅដល់មាត់ស្បូន
ដូច្នេះហើយទើបវាអាចបង្កើនឱកាសនៃការ មានផ្ទៃពោះបាន យ៉ាងល្អ ។
៤.
ក្បាច់ដេកចំហៀង ឬ ហៅថា side-by-side ដែលតម្រូវអោយអ្នកទាំងពីរ
គេងរាងចំណិតត្រសក់។ ក្បាច់នេះ អាចធ្វើអោយមេជីវិតឈ្មោល
ឆាប់បានទៅជួបនឹងមេជីវិតញីបានយ៉ាងឆាប់បំផុត ។
៥.ជា
ចុងក្រោយនោះ គឺអារម្មណ៍នៃការដល់ចំណុចកំពូល ។ ខណៈពេលដែលពេលខ្លះ
វាគ្មានអ្វីជាប់ទាក់ ទងនឹង ស្ថានភាពនៃការរួមភេទ
វាក៏មាននូវការស្រាវជ្រាវខ្លះបានបង្ហាញថា
អារម្មណ៍នៃការដល់ចំណុចកំពូលរបស់ស្ត្រី ក៏អាចជួយនាង
អោយឆាប់មានគភ៌បានផងដែរ។ ដោយយោងតាមការសិក្សាអង្កេតមួយចំនួន
បានបង្ហាញថា អារម្មណ៍នៃការត្រេកត្រអាលនេះ
អាចនឹងជួយរុញច្រានអោយមេជីវិតឈ្មោល ធ្វើដំណើរឡើងទៅកាន់មាត់ស្បូន
បានយ៉ាងលឿន ។ ហើយអ្វីដែលអ្នកត្រូវចងចាំចុងក្រោយនោះគឺ
ត្រូវធ្វើចិត្តអោយសប្បាយ និង រីករាយចំពោះការព្យាយាមចង់បានកូននេះ
៕
Friday, April 5, 2013
ក្បាច់រួមភេទទាំង៥ដែលអាចជួយអោយអ្នកឆាប់មានផ្ទៃពោះ

