អ្នកស្រាវជ្រាវមិនបានប្រាកដក្នុងចិត្តថាតើ
ការទទួលទានជាតិវីតាមីនអាចកាត់បន្ថយការប្រឈមមុខទៅនឹងការវិវត្ត
នៃជំងឺបេះដូង ឬ ការគាំងបេះដូងនោះទេ ។
វីតាមីនមួយចំនួន ដូចជា វីតាមីន C និង E,
អាចជួយកាត់បន្ថយការប្រឈមមុខនឹងជំងឺបេះដូងដោយជួយទប់ស្កាត់កូឡេ
សស្តេរ៉ូលអាក្រក់ (LDL) មិនអោយបង្កើតជាកំណកតាមសរសៃឈាម(
plaques )ដែលអាចធ្វើអោយត្បៀតសរសៃឈាមបេះដូងរបស់អ្នក (heart's
arteries) ។
អ្នកស្រាវជ្រាវមួយចំនួនបានសិក្សាស្វែងយល់ទៅលើវីតាមីនទាំងនេះ
ហើយបានបង្ហើបប្រាប់អោយដឹងថា ការទទួល
ទានវីតាមីនអាចជួយកាត់បន្ថយជំងឺបេះដូងបាន,
ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនផ្សេងទៀតក៏មិនបានបង្ហាញពីភាពខុស
គ្នានៃការប្រឈមមុខនឹងជំងឺបេះដូងរវាងអ្នកដែលទទួលទានវីតាមីន
និង អ្នកដែលមិនទទួលទានវីតាមីនដែរ ។
វីតាមីនផ្សេងៗទៀតក៏អាចជួយធ្វើអោយសុខភាពបេះដូងបានប្រសើរឡើង
ដែរ ដូចជា វីតាមីន D ជាដើម ។ ប៉ុន្តែ
ក៏មិនទាន់មានអ្វីដែលអាចអះអាងប្រាកដនៅឡើយទេ ។
មនុស្សជាច្រើនមិនបានទទួលជាតិវីតាមីន D គ្រប់គ្រាន់ទេ, ដូច្នេះ
សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក
ប្រសិនបើអ្នកព្រួយបារម្ភអំពីបញ្ហានេះ ។
មិនថា វីតាមីនណាដែលអ្នកទទួលទាននោះទេ,
វីតាមីនពិតជាមិនអាចជួយការពារអ្នកពីជំងឺបេះដូងបានទេ
ប្រសិនណាជាអ្នកមិនបានគ្រប់គ្រងកត្តាគំរាមកំហែងមួយចំនួនដែល
បណ្តាលអោយមានជំងឺបេះដូងនោះទេ, ដែលរួមមានដូចជា
របបចំណីអាហារ,
សកម្មភាពក្នុងការបញ្ចេញកំលាំងពលកម្មមិនបានគ្រប់គ្រាន់,
ការជក់បារី, កំរិតកូឡេសស្តេរ៉ូលខ្ពស់ពេក និង
ជំងឺទឹកនោមផ្អែមជាដើម ។
វីតាមីនអាចជាជំរើសមួយដ៏ល្អសំរាប់មនុស្សមួយចំនួន
ពិសេសអ្នកដែលទទួលទានសារជាតិចិញ្ចឹមមិនបានគ្រប់គ្រាន់ ។
ទោះបីជាយ៉ាងណាក្តី, អ្នកដែលមានសុខភាពល្អ
មិនចាំបាច់ត្រូវការជាតិវីតាមីនរាល់ថ្ងៃនោះទេ
ពីព្រោះតែពួកគេអាចទទួលបាននូវសារជាតិចិញ្ចឹមដែលគេត្រូវការតាម
រយៈចំណីអាហារប្រចាំថ្ងៃហើយ ។ ប៉ុន្តែ,
បើសិនជាអ្នកមានកង្វល់ក្នុងចិត្តអំពីសារជាតិចិញ្ចឹម និង
របបចំណីអាហាររបស់អ្នក សូមសាកសួរវេជ្ជបណ្ឌិតរបស់អ្នក
ដើម្បីដឹងថាតើការទទួលវីតាមីនប្រចាំថ្ងៃ
ជាជំរើសល្អសំរាប់រូបអ្នកឬក៏អត់ ។
Thursday, January 17, 2013
តើវីតាមីនអាចជួយការពារជំងឺបេះដូងឬទេ?

