តាមការឲ្យដឹងពីវេជ្ជបណ្ឌិត
ការរួមភេទពិតជាអាចធ្វើឱ្យមានការឆ្លងជម្ងឺកាមរោគ ឬជម្ងឺឆ្លងតាមផ្លូវភេទ
ជាពិសេសមេរោគអេដស៍។
ចំពោះការរួមភេទដែលមិនមានការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាស។
ចំពោះការរួមភេទដោយគ្រាន់តែមានការប្រើមាត់នោះ មិនមានការឆ្លងមេរោគអេដស៍ទេ
ហើយបើមានក៏មានតិចតួចបំផុត។
ចំពោះជម្ងឺកាមរោគផ្សេងទៀតមិនប្រាកដថាមិនឆ្លងនោះទេ ជាអាទិជម្ងឺរើម
ឬរោគផ្សិតជាដើម។ ចង់និយាយថាបើបុរសឬស្ដ្រីមានរោគណាមួយអាចចម្លងគ្នាទៅវិញទៅមក
បុរសអាចចម្លងទៅស្ដ្រី ស្ដ្រីក៏អាចចម្លងមកបុរសវិញដែរ។
អ្វីដែលសំខាន់បំផុតនោះគឺប្រភេទតេស្ដឈាមឯណោះវិញទេ
សព្វថ្ងៃនេះមានប្រភេទនៃការធ្វើតេស្ដឈាមជាច្រើន។ ការធ្វើ តេស្ដគោល២ប្រភេទ
គឺការធ្វើតេស្ដរកអង្គបដិបក្ខប្រាណប្រឆាំងមេរោគអេដស៍(Anti-HIV antibody,
EliSA) និងការស្វែងរកមេរោគអេដស៍(HIV PCR)។
តេស្ដឈាមរកអង្គបដិបក្ខប្រាណ អាចរកឃើញនៅក្នុងឈាមចាប់ពីថ្ងៃទី២១
ក្រោយការប៉ះពាល់ការឆ្លង។ នៅរយៈពេល៣ខែតេស្ដអាចមើលឃើញភាគច្រើនលើសលប់
ហើយធានាថាច្បាស់១០០% លើសពីរយៈពេល៦ខែទៅ។
រីឯតេស្ដរកមេរោគអេដស៍ផ្ទាល់តែម្ដង
ជាទូទៅអាចចាប់មើលឃើញចាប់ពី១សប្ដាហ៍(៧ថ្ងៃ)ទៅ
តេស្ដនេះមិនសូវប្រើប្រាស់សម្រាប់
ការធ្វើតេស្ដបញ្ជាក់ការផ្ទុកមេរោគអេដស៍នោះទេ
ជាទូទៅប្រើសម្រាប់តែករណីកុមារទើបនឹងសម្រាល៕
Thursday, January 17, 2013
អូរ៉ាល់សិច និងការឆ្លងមេរោគអេដស៍

