កាលពីពេលថ្មីៗនេះ American Journal of Clinical Nutrition បានរកឃើញថា
អ្នកដែលចូលចិត្តទទួលទានហតដក ឬសាច់ក្រកជាញឹកញាប់
អាចប្រឈមនឹងជំងឺទឹកនោមផ្អែមបាន ដោយការទទួលទានសាច់ក្រហម ជាពិសេសសាច់កែច្នៃ
ដូចជាសាច់ក្រក ១ថ្ងៃ ៥០ក្រាម អាចបង្កើនឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ២
រហូតដល់ ៥១ភាគរយ។
អ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈ ហារវ៉ាដ (Harvard School of Public
Health) បានឲ្យដឹងថា អ្នកអាចបន្ថយ អាការៈប្រឈមនឹងជំងឺទឹកនោមផ្អែមបាន
ដោយការទទួលទានប្រូតេអ៊ីន ល្អចំពោះសុខភាព ដូចជាសណ្តែក ធញ្ញជាតិ ឬផលិតផល
ដែលធ្វើពីទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប៕
Thursday, January 17, 2013
ទទួលទានសាច់ក្រកញឹកញាប់ប្រឈមនឹងជំងឺទឹកនោមផ្អែម

