ពងកោប (testicles)
គឺសំដៅទៅលើបុរសឬក្មេងប្រុសណាដែលមានពងស្វាសម្ខាងធំ
និងម្ខាងធម្មតា។ តាមកាយវិភាគវិទ្យាលើពង ស្វាស គេបានឱ្យដឹងថា
ពងស្វាសមានស្រោមពីរជាន់គឺស្រោមទីមួយស្ថិតនៅស្រោបជុំវិញ
ជាប់នឹងពងស្វាស និងស្រោមទីពីរនៅគ្របពីក្រៅស្រោមទីមួយ
(ស្រោមក្នុង)។
ជម្ងឺ
ពងកោប(testicles)
បណ្ដាលមកពីវត្ដមានវត្ថុរាវថ្លានៅចន្លោះស្រោមទីមួយ( ស្រោមក្នុង)
និងស្រោម ទីពីរ(ស្រោមក្រៅ)។ វត្ថុរាវនោះមិនអាចកំណត់បរិមាណតិច
ឬច្រើនទេតែវានឹងអាចធ្វើឱ្យប្លោកពងស្វាសរបស់អ្នកជម្ងឺមាន
ទំហំតូច ឬធំទៅតាមបរិមាណវត្ថុរាវនោះដែរ។ ជម្ងឺពងកោប(testicles)
អាចកើតលើមនុស្សគ្រប់វ័យប៉ុន្ដែកូនក្មេងមានអត្រាកើតជម្ងឺ
នេះខ្ពស់ជាងមនុស្សពេញវ័យ។
ចំពោះមនុស្សចាស់ ពងស្វាសម្ខាងរីកធំម្ដងបន្ដិចៗជាលំដាប់
គ្មានការឈឺចាប់អ្វីទាំងអស់។...