Sunday, March 17, 2013
Saturday, January 26, 2013
ហេតុអ្វីប្រុសមួយចំនួនមានពងកោប (ពងទោក ធំម្ខាង តូចម្ខាង)?
5:14 AM
Unknown
ពងកោប (testicles)
គឺសំដៅទៅលើបុរសឬក្មេងប្រុសណាដែលមានពងស្វាសម្ខាងធំ
និងម្ខាងធម្មតា។ តាមកាយវិភាគវិទ្យាលើពង ស្វាស គេបានឱ្យដឹងថា
ពងស្វាសមានស្រោមពីរជាន់គឺស្រោមទីមួយស្ថិតនៅស្រោបជុំវិញ
ជាប់នឹងពងស្វាស និងស្រោមទីពីរនៅគ្របពីក្រៅស្រោមទីមួយ
(ស្រោមក្នុង)។
ជម្ងឺ
ពងកោប(testicles)
បណ្ដាលមកពីវត្ដមានវត្ថុរាវថ្លានៅចន្លោះស្រោមទីមួយ( ស្រោមក្នុង)
និងស្រោម ទីពីរ(ស្រោមក្រៅ)។ វត្ថុរាវនោះមិនអាចកំណត់បរិមាណតិច
ឬច្រើនទេតែវានឹងអាចធ្វើឱ្យប្លោកពងស្វាសរបស់អ្នកជម្ងឺមាន
ទំហំតូច ឬធំទៅតាមបរិមាណវត្ថុរាវនោះដែរ។ ជម្ងឺពងកោប(testicles)
អាចកើតលើមនុស្សគ្រប់វ័យប៉ុន្ដែកូនក្មេងមានអត្រាកើតជម្ងឺ
នេះខ្ពស់ជាងមនុស្សពេញវ័យ។
ចំពោះមនុស្សចាស់ ពងស្វាសម្ខាងរីកធំម្ដងបន្ដិចៗជាលំដាប់ គ្មានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្ដែនៅពេលមានទំហំធំ ធ្វើឱ្យអ្នកជម្ងឺលំបាកក្នុងការធ្វើដំណើរ និងឈឺចាប់បន្ដិចបន្ដួច។ ចំណែកពងកោប(testicles) កើតលើកូនក្មេងគេឃើញថា ប្លោកម្ខាងមានសភាពធំជាងម្ខាងទៀត តាំងពីកំណើត ឬក្រោយពេលកើតបានពី១ឆ្នាំទៅ៣ឆ្នាំ។ ពងនេះកាន់តែរីកធំពេលក្មេងស្រែកយំ ប្រឹងស្រែកប្រឹងធ្វើអ្វីមួយ ជួនកាលពងកោប(testicles) ឡើងធំរលោងបាត់ភាពជ្រួញមានពណ៌ខៀវថ្លាហើយក៏អាចស្រក តូចបន្ដិចទៅវិញពេលឈប់យំឬស្រែក។ ប្រ
សិនបើច្របាច់ពងកោប(testicles) នោះថ្នមៗបន្ដិចម្ដងៗវត្ថុរាវនោះនឹងអាចហូរចូលទៅ ក្នុងពោះវិញបានច្រើនឬតិចតាមទំហំនៃរន្ធដែលហូរចុះ។ តាមការសង្កេតពងកោប(testicles) កាន់តែរីកធំពេលថ្ងៃនិងស្រកតូចទៅវិញបន្ដិចនៅពេលព្រឹក។ ម្យ៉ាងទៀតបើយើងយកពិលមកបញ្ចាំង ពីក្រោមពងកោប(testicles) នឹងឃើញស្រមោលពីរ គឺស្រមោលថ្លាជាវត្ថុរាវនោះ និងស្រមោលខ្មៅរាងមូលទ្រវែងក្នុងស្រមោលថ្លានោះវាគឺជាពង ស្វាស។ លើសពីនេះទៅទៀតគេក៏អាចធ្វើរោគវិនិច្ឆ័យជម្ងឺពងកោប(testicles) ដោយការពិនិត្យតាមរយៈការធ្វើអេកូសាស្ដ្រផងដែរ។
ជម្ងឺពងកោប(testicles) នេះមានតែផ្នែកវេជ្ជសាស្ដ្រទេ ដែលអាចព្យាបាលបាន និងមានប្រសិទ្ធភាព ហើយអាចរក្សាសមត្ថភាពបន្ដពូជ តាមដំណើរធម្មជាតិរបស់ពងស្វាសឱ្យនៅល្អប្រសើរបាន ដូចជាតាមរយៈការវះកាត់ជាដើម។ កន្លងមកក៏មានប្រជាពលរដ្ឋយើងព្យាបាលតាមបែបបុរាណដោយការ អុជ លាបទឹកមាត់អុរ ខាំញិញ លញ់ពងស្វាសជាដើម។
វិធីទាំងនេះមិនត្រឹមត្រូវហើយពុំមានប្រសិទ្ធភាពទេតែថែម ទាំងអាច បង្កគ្រោះថ្នាក់ដល់អ្នកជម្ងឺពិសេសលើការបន្ដពូជ៕

វៀតណាមប្រាព្ធខួប៤០ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសបញ្ចប់សង្រ្គាមជាមួយអាមេរិក
5:10 AM
Unknown
នៅចំពោះមុខគណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃសុក្រនេះ លោកជឿង
តាន់ សាង (Truong Tan Sang) ប្រធានាធិបតីវៀតណាម បានថ្លែងថា
ការចរចារហូតឈានដល់ការចុះកិច្ចព្រមព្រៀង នៅក្រុងប៉ារីស
កាលពីថ្ងៃទី២៧ មករា ឆ្នាំ១៩៧៣នេះ គឺជាការចរចាដ៏វែង
និងដ៏សែនពិបាកមួយ ក្នុងវិស័យការទូតវៀតណាម។ ក៏ប៉ុន្តែ
កិច្ចព្រមព្រៀងនេះ គឺជាជោគជ័យផ្នែកការទូតដ៏ធំធេងមួយរបស់វៀតណាម
ទល់នឹងមហាអំណាចអាមេរិក។
គួររំឭកឡើងវិញថា ការចរចាបញ្ចប់សង្រ្គាមអាមេរិក-វៀតណាម បានចាប់ផ្តើមបើកធ្វើ នៅក្រុងប៉ារីស កាលពីខែឧសភា ឆ្នាំ១៩៦៨ ដោយអាមេរិករំពឹងថានឹងអាចចុះកិច្ចព្រមព្រៀងបានឆាប់ៗ។ ក៏ប៉ុន្តែ ការចរចានេះត្រូវបានអូសបន្លាយពេលរហូតដល់ទៅ ៥ឆ្នាំ ដោយនៅក្នុងអំឡុងពេលនេះ សង្រ្គាមវៀតណាមនៅតែបន្តរាលដាលកាន់តែខ្លាំង ដោយភាគីទាំងពីរ គឺម្ខាងវៀតណាមខាងជើង និងម្ខាងទៀតអាមេរិក និងវៀតណាមខាងត្បូង ដាក់ចេញនូវយុទ្ធសាស្រ្ត “វ៉ៃផង ចរចាផង” ដើម្បីយកកម្លាំងនៅលើសមរភូមិមកធ្វើជាសម្ពាធលើតុចរចា។
ប៉ុន្តែ ការអូសបន្លាយពេលចរចានេះ បានជាប្រយោជន៍ដល់វៀតណាមខាងជើង ជាងអាមេរិក ដែលចលនាប្រជាជនអាមេរិកបានងើបឡើងប្រឆាំងនឹងសង្រ្គាមនៅវៀតណាមកាន់តែ ខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យអាមេរិកត្រូវបង្ខំចិត្តកាត់បន្ថយចំនួនទ័ពនៅវៀតណាម។
នៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ភាគីទាំងបី គឺវៀតណាមខាងជើង វៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដោយអាមេរិកសន្យាដកកងទ័ពចេញពីវៀតណាម ក្នុងរយៈពេល ៦០ថ្ងៃ ហើយវៀតណាមខាងជើងសន្យាដោះលែងឈ្លើយសឹកអាមេរិកទាំងអស់។ វៀតណាមខាងជើង និងវៀតណាមខាងត្បូងក៏បានព្រមព្រៀងគ្នាដែរថា នឹងជជែកគ្នារកវិធីបង្រួបបង្រួមគ្នាវិញ ដោយសន្តិវិធី។
នៅឆ្នាំ១៩៧៣នោះ លោក Henry Kissinger រដ្ឋមន្រ្តីការបរទេសអាមេរិក និងលោកឡេ ឌឹក ថូ (Le Duc Tho) សមាជិកគណៈអចិន្រ្តៃយ៍បក្សកុម្មុយនិស្តវៀតណាម ដែលជាតួអង្គសំខាន់ ក្នុងការចរចាក្រុងប៉ារីស ត្រូវបានគេសម្រេចប្រគល់រង្វាន់ណូបែលសន្តិភាព។ ក៏ប៉ុន្តែ លោកឡេ ឌឹក ថូ បានបដិសេធមិនទទួលរង្វាន់ណូបែលសន្តិភាពនេះ ដោយអះអាងថា ប្រទេសរបស់លោកមិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយ។
ក្រោយមក វៀតណាមខាងជើងក៏បានរំលោភលើកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើកការវាយលុកទៅលើវៀតណាមខាងត្បូង រហូតដណ្តើមកាន់កាប់បានក្រុងសៃហ្កន (ព្រៃនគរ) នៅខែមេសា ឆ្នាំ១៩៧៥។
គិតជាសរុប សង្រ្គាមវៀតណាម (ឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥) បានបណ្តាលឲ្យទាហានអាមេរិកស្លាប់ជិត ៦ម៉ឺននាក់។ ចំណែកវៀតណាមវិញ សង្រ្គាម ២០ឆ្នាំនេះបានសម្លាប់មនុស្សប្រមាណជា ៣លាននាក់ ទាំងវៀតណាមខាងជើង និងវៀតណាមខាង៕

Thursday, January 24, 2013
ហេតុអ្វីបានជាមនុស្សថ្លង់អាចមើលឃើញអ្វីៗច្បាស់ជាងមនុស្សធម្មតា
6:16 AM
Unknown
ការស្រាវជ្រាវថ្មីបានបង្ហាញថា
មនុស្សថ្លង់មើលឃើញច្បាស់ជាងមនុស្សធម្មតា។បណ្តាអ្នកវិទ្យា
សាស្ត្របានស្រាវជ្រាវឃើញថា Retinas
ជាស្រទាប់ភ្នាសនៅខាងក្រោមគ្រាប់ភ្នែក ដែលទទួលដឹងពន្លឺ
និងបញ្ជូនរូបភាពអ្វីមួយទៅឱ្យខួរក្បាលរបស់មនុស្ស
ដែលថ្លង់ពីកំណើត ឬបាត់បង់សោតវិញ្ញាណតាំងពីកំណើត
មានការអភិវឌ្ឍផ្ទុយស្រឡះពីមនុស្សដែលស្តាប់ឮធម្មតា។
ដោយសារតែបែបនេះធ្វើឱ្យមនុស្សថ្លង់មានប្រ
ព័ន្ធ Peripheral Vision
(ជាផ្នែកមួយនៃចក្ខុវិញ្ញាណកើតឡើងនៅចំណុចកណ្តាលនៃការមើលឃើញ
) ធំជាងមនុស្សធម្មតា
និងធ្វើឱ្យពួកគេមើលឃើញអ្វីៗកាន់តែច្បាស់បង្កើននូវការយល់
ដឹងរឿងហេតុ ដែលនៅជុំវិញខ្លួនបានរហ័ស។
បណ្តាអ្នកស្រាវជ្រាវខាងលើ ដែលមកពីសាកលវិទ្យាល័យ University
of Sheffield ប្រទេសអង់គ្លេសបានបញ្ជាក់ថា កោសិកាសរសៃប្រសាទ
Retinas ចែកចាយខុសគ្នារវាងមនុស្សថ្លង់និងមនុស្សធម្មតា។
នៅក្នុងការពិសោធន៍
ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ម៉ាស៊ីន Tomography
សម្រាប់វាស់ភ្នែកស្កែនមើលប្រព័ន្ធ Retinas
របស់អ្នកស្ម័គ្រចិត្តពិសោធន៍។សហដឹកនាំការសិក្សាវេជ្ជបណ្ឌិត
ឆាឡុត កូឌីណា បាននិយាយថា «ក្តីសង្ឃឹមរបស់យើង គឺថា
ខណៈដែលយើងបានដឹងថា Retinas
របស់មនុស្សថ្លង់មានលក្ខណៈល្អប្រសើរជាងមនុស្សធម្មតា
នោះពួកយើងនឹងអាចកែលម្អការថែទាំចក្ខុវិញ្ញាណសម្រាប់មនុស្ស
ថ្លង់»៕
គោលការណ៍៩យ៉ាង ដើម្បីទប់ទល់ស្បែកស្ងួត
1:55 AM
Unknown
អ្នកគួរលាបក្រែមបំប៉នស្បែក នៅពេលដែលស្បែកនៅសើម
ដើម្បីអាចឲ្យវាស្រូបយកជាតិបំប៉នបានច្រើន។ នៅពេលស្បែករបស់អ្នក
វាស្ងួត វាតែងបង្ហាញស្នាម ឬស្រទាប់ស្បែកស្ងួត
ជាពិសេសនៅត្រង់បាតដៃ កែងជើង ភ្នែកគោជាដើម។
១-មិនត្រូវ ងូតទឹកក្តៅដោយក្បាលផ្កាឈូក ក្នុងរយៈ ពេលយូរពេកនោះទេ ពីព្រោះទឹកក្តៅនិងធ្វើឲ្យជាតិប្រេង នៅលើស្បែកបាត់បង់ ហើយប្រសិនបើអ្នកងូតទឹកបែបនេះយូរ ស្បែករបស់អ្នកនឹងស្ងួត។ អ្នកអាចងូតទឹកក្តៅ ពី ៥ នាទី ទៅ១០នាទី ក្នុងមួយថ្ងៃជាការប្រសើរ។
២-ប្រើប្រាស់ហ្វូម ឬក្រែមងូតទឹកដែលមានជាតិបំប៉នសំណើម ជំនួសផលិតផលដែលមានជាតិជម្រះខ្ពស់។
៣-អ្នកគួរលាបក្រែមបំប៉ន នៅពេលស្បែកនៅសើម។ ក្រោយពីងូតទឹក អ្នកគួរលាបក្រែមលើស្បែក ឬប្រើកន្សែងសើម ផ្តិតលើស្បែក មុនពេលលាបក្រែម។ នៅពេលលាប អ្នកគួរម៉ាស្សាឲ្យបានពី ៣ទៅ ៥នាទី ដើម្បីឲ្យវាជ្រាបចូលទៅក្នុងស្បែក។
៤-ចូរស្វែងរកប្រភេទ ក្រែមដែលសមស្របជាមួយស្បែកស្ងួត។ ចូរអានឲ្យបានច្បាស់ហើយត្រូវចាំថា ផលិតផលសម្រាប់ស្បែកស្ងួត និងមានសមាសធាតុខាងក្រោម៖
-សេរ៉ាមីដ (Ceramides) ជួយឲ្យស្បែករក្សាជាតិទឹក និងធ្វើឲ្យស្បែកទន់។ សេរ៉ាមីដ អាចជួយការពារស្រទាប់ខាងក្រៅ និងរក្សាជាតិសំណើមដល់ស្បែក។
-ហ៊ីយ៉ាលូរ៉ូនិកអាស៊ីដ (Hyaluronic Acide) មានប្រសិទ្ធភាពដូច សេរ៉ាមីដ ដែរ។
-ឡាណូលីន (Lanolin) ប្រេងរ៉ែ និងប្រេងរំអិល ជាសារជាតិដែលជួយឲ្យស្បែករកស្សាជាតិទឹកនៅពេលងូតទឹក។
៥-លាបក្រែមការពារកម្តៅថ្ងៃ ត្រង់កន្លែងដែលអាចប៉ះកម្តៅព្រះអាទិត្យនៅពេលអ្នកទៅក្រៅ។ ក្រែម SPF ១៥ សមស្របជាមួយស្បែកស្ងួត។
៦-គួរប្រើប្រាស់ម៉ាស៊ីន បាញ់ចំហាយទឹក បង្កើតបានជាសន្សើមនៅក្នុងផ្ទះ ជាពិសេសនៅពេលដែលអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬនៅក្នុងរដូវរងា ដែលបរិយាកាសក្នុងផ្ទះស្ងួត។
៧-ប្រើប្រាស់សម្លៀកបំពាក់ ដែលធ្វើឡើងពីក្រណាត់សំឡីកប្បាស ឬធ្វើពីសរសៃធម្មជាតិដទៃទៀត។ គួរចៀសវាងក្រណាត់ធ្វើពីសរសៃនានា ដែលធ្វើឡើងពីជាតិគីមី ឬសម្លៀកបំពាក់ដែលស្អុះស្អាប់។
៨-ផឹកទឹកឲ្យបានច្រើន។
៩-ទទួលទានអាហារដែលមានជាតិ អូមេហ្គា-៣ ដូចជាប្រភេទត្រីទឹកត្រជាក់ (ត្រីសូម៉ុង ត្រីអណ្តាតឆ្កែ និងត្រីសា ឌីន) ផ្លែវ៉លណាត់ ព្រោះថា អាស៊ីដខ្លាញ់ចាំបាច់ នឹងជួយដល់ការរក្សាជាតិប្រេងធម្មជាតិនៅលើស្បែក៕

មុខស្រស់ថ្លា ក្មេងជាងវ័យ តាមវិធីជនជាតិជប៉ុន
1:52 AM
Unknown
ស្បែកចែងចាំង និងមានសភាពហាប់ណែនល្អបែបជនជាតិជប៉ុន
មើលទៅស្រស់ស្អាត និងក្មេងជាងវ័យ។ ជនជាតិជប៉ុន
មានវិធីថែរក្សាសម្រស់បែបពិសេសរបស់ខ្លួន
និងមានប្រសិទ្ធភាពគួរកត់សម្គាល់។
បើអ្នកចង់យកគំរូនៃការថែរក្សាសម្រស់មួយនេះ អាចអនុវត្តបាន
ដូចមានខាងក្រោមនេះ៖
*បរិភោគល្មមមួយឆ្អែតៈ
ប្រជាជន ជប៉ុន បានប្រកាន់ខ្ជាប់នូវការថែរក្សាសុខភាពតាមអ្នកប្រាជ្ញជនជាតិជប៉ុន ម្នាក់ឈ្មោះ ខៃបារ៉ាក់អ៊ែកខេង តាំងពីយូរយារមកហើយ គឺបានណែនាំជនជាតិរបស់ខ្លួន ឲ្យបរិភោគឆ្អែតសមល្មម ឬឆ្អែតត្រឹមតែ ៨០ ភាគរយប៉ុណ្ណោះ។ អ្នកប្រាជ្ញរូបនេះ បានឲ្យបរិភោគអាហារដែលមានជាតិខ្លាញ់ទាប មានដូចជា តៅហ៊ូ ត្រី បាយ បន្លែ និងផ្លែឈើ។ ក្រៅពីនេះ ត្រូវប្រើវិធីចម្អិន ដោយជួយការពារសុខភាពផង ដូចជា ចំហុយ អាំង ស្ងោរ ឆា ជាដើម ព្រោះការចម្អិនតាមវិធីនេះ អាចជួយគ្រប់គ្រងទម្ងន់បានល្អ ដោយមិនបង្កឲ្យធាត់ ដែលធ្វើឲ្យសុខភាពទ្រុឌទ្រោម និងចាស់មុនវ័យ។
*ផឹក តែបៃតងៈ
សារជាតិហ្វាវូណយ (Flavonoid) សារជាតិ ប៉ូលីហ្វេណុល (Polyphenol) និងកាតេឈីន (Catechin) ក្នុងតែបៃតង ជួយប្រឆាំងរ៉ាឌីកាល់សេរី ក្នុងរាងកាយ ដែលជាអ្នកបំផ្លាញកោសិកាស្បែក រហូតបង្កឲ្យកើតស្នាមជ្រីវជ្រួញលើផ្ទៃមុខ។
*ដើរជំនួសជិះរថយន្តៈ
ដូចជាទៅធ្វើការ ទៅប្រកបការងាររកស៊ីជួញដូរ ដែលមានទីកន្លែងនៅមិនឆ្ងាយ ស្ត្រីជប៉ុនតែងតែជ្រើសរើស ការដើរហាត់ប្រាណជំនួសការជិះរថយន្ត ដើម្បីជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងជួយជំរុញឲ្យឈាមរត់ទៅចិញ្ចឹមរាងកាយ ជាពិសេសឈាមទៅចិញ្ចឹមស្បែកមុខបានយ៉ាងល្អ។
*បង្កើតបរិយាកាសល្អៗ
ក្រោយចេញពីធ្វើការងារ ស្ត្រីជប៉ុនតែងជួបជុំមិត្តភ័ក្រ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ។ ការធ្វើបែបនេះ នឹងជួយបំបាត់អាការតានតឹងផ្លូវអារម្មណ៍ ដែលធ្វើឲ្យសុខភាពល្អប្រសើរ ចៀសវាងពីជំងឺទាំងពួង៕